កីឡាអន្តរជាតិ
អន្តរជាតិ
ដាណឺម៉ាកខកចិត្តស្មើទុយនីស៊ី ជាប្រកួតដំបូងគ្មានការស៊ុតបញ្ចូលទីគ្នានៅ World Cup 2022
22, Nov 2022 , 10:07 pm        
រូបភាព
រូបភាពពី Top Football Africa
រូបភាពពី Top Football Africa
ដាណឺម៉ាក់យកឈ្នះលើកទុយនីស៊ីលទ្ធផល ០-០ ដែលជាការជួបគ្នាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅ World Cup 2022 នាកីឡដ្ឋាន Education City ប្រទេសកាតារាត្រីថ្ងៃ២២ ខែវិច្ឆិកា។
 
ចាប់ផ្តើមការប្រកួតនៅដើមវគ្គទីមួយដាណឺម៉ាកមកពីតំបន់អឺរ៉ុបធ្វើបានល្អខ្លាំងក្នុងការវាយសម្រុកលើទុយនីស៊ី ដោយត្រឹម ១០នាទីដំបូងដាណឺម៉ាកមានស្ថិតិគ្រប់គ្រងបាល់ជាង ៥៥ភាគរយទល់ទុយនីស៊ីមានត្រឹម ៤៥ភាគរយ។ តែយ៉ាងណាដាណឺម៉ាកដាក់សម្ពាធបានត្រឹមតែដើមវគ្គប៉ុណ្ណោះ ទុយនីស៊ីអាចគ្រប់គ្រងស្ថានកាល មកវិញដោយអាចរកបានឱកាសទាំងការគ្រប់គ្រងបាល់ និងសម្រុកលើដាណឺម៉ាកវិញ នាវគ្គទីមួយនេះលទ្ធផលការបំប៉ោងសំណាញ់ទីរវាងក្រុមទាំងពីរក៏ហាក់បីដូចជាមិនសូវមានឱកាសខ្លាំងជាកត់សំគាល់ឡើយ ដោយក្រុមទាំងពីរព្យាយាមលេងដោយប្រុងប្រយ័ត្នរៀងៗខ្លួន។ បញ្ចប់វគ្គទីមួយទាំងដាណឺម៉ាកនិងទុយនីស៊ីបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០។
 
ឈានចូលវគ្គទីពីរ ទុយនីស៊ីមានប្រៀបបន្តដាក់សម្ពាធខ្លាំងលើដាណឺម៉ាក តែការដាក់សម្ពាធបានត្រឹមតែប៉ុន្មានដំបូងប៉ុណ្ណោះដាណឺម៉ាកវាយសម្រុកខ្លាំងមកវិញ រហូតដល់នាទី៥៦ ពួកគេមានឱកាសស៊ុតបំប៉ោងសំណាញ់ទីនាំមុខមុនទៅហើយតែគ្រាប់បាល់នោះជាគ្រាប់ស្ថិតនៅជំហក្រៅល្បែង ដែលជាការខកចិត្តមួយសម្រាប់ដាណឺម៉ាក។ 
 
លត្ធផល ០-០ អូសបន្លាយរហូតដល់នាទី៦៨ Christian Eriksen មានឱកាសស៊ុតចំគោលដៅលើទុយនីស៊ី ដើម្បីបើកការនាំមុខឱ្យដាណឺម៉ាកតែអ្នកចាំទីទុយនីស៊ី Aymen Dahmen សង្រ្គោះបាល់យ៉ាងល្អ ហើយត្រឹម ១នាទីបន្ទាប់ដាណឺម៉ាកហៀបនឹងរកបាន១គ្រាប់ ដោយការលើកបាល់ជ្រុងពី Eriksen ដដែលតែ នឹងខ្សែការពារ Dylan Bronn តែតសំដៅទីបានយ៉ាងល្អ តែយ៉ាងណាត្រូវបានសង្គ្រោះម្តងទៀតដោយខ្សែការពារទុយនីស៊ី។ 
 
នាទី៧០ ទុយនីស៊ីទទួលបានឱកាសមាសក្រោយវាយបកលើដាណឺម៉ាក ខណៈកីឡាករដាណឺម៉ាកម្នាក់បានបង្កកំហុសធ្វើឱ្យបាល់ប៉ះដៃដោយអចេតនានៅក្នុងប្រអប់គ្រោះថ្នាក់ តែកំហុសនោះមិនត្រូវបានពិន័យដោយអាជ្ញាកណ្តាលឡើយ ព្រោះតែជាកំហុសអចេតនា។
ឮក្រុមទាំងពីរបន្តវាយសម្រុកគ្នាខ្លាំងឡើងៗទៅវីញទៅមកធ្វើឱ្យការប្រកួតកាន់តែជក់ចិត្តខ្លាំង ប៉ុន្តែលទ្ធផលនៅតែគ្មានការប្រែប្រួលនៅគ្រាប់បាល់រហូតដល់បញ្ចប់ការប្រកួត ទាំងដាណឺម៉ាក និងទុយនីស៊ីចែកគ្នាម្នាក់ ១ពិន្ទុ។
 
នេះជាការប្រកួតជំនួបបើកឆាកដំបូងសម្រាប់ពូល D ក៏ជាការប្រកួតដំបូងគេបង្អស់ប្រចាំនៅព្រឹត្តិការណ៍ World Cup 2022 ដែលជាការប្រកួតដែលគ្មានការស៊ុតបញ្ចូលទីគ្នាសូម្បីមួយគ្រាប់ ខណៈជាការជួបគ្នាលើកដំបូងបំផុតរបស់ក្រុមទាំងពីរក្នុងការប្រកួតពានរង្វាន់អន្តរជាតិផ្លូវការ៕
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com