FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ក្រុមរងជើងឯកក្រូអាស៊ី ជួបម៉ារ៉ុក មុនជំនួបបើកឆាក៣គូទៀត
23, Nov 2022 , 4:37 pm        
រូបភាព
Luka Modric ប្រធានក្រុមជម្រើសជាតិក្រូអាស៊ីត្រូវដឹកនាំក្រុមប៉ះម៉ារ៉ុកក្នុងជំនួបបើកឆាកពូល F នៃពានរង្វាន់ FIFA World Cup នៅល្ងាចម៉ោង៥ ថ្ងៃទី២៣ ខែវិច្ឆិកា។ សម្រាប់គូបន្តបន្ទាប់ អាល្លឺម៉ង់ជួបជប៉ុននៅម៉ោង៨យប់ មុនពេលអេស្ប៉ាញតទល់កូស្តារីកាសម្រាប់ការប្រកួតពូល E​ នៅម៉ោង១១យប់។ ម៉ោង២អាធ្រាត្រ បែលហ្ស៊ិកប្រកួតជាមួយកាណាដាក្នុងជំនួបពូល F។


ក្រូអាស៊ី ក្រុមរងជើងឯករងឆ្នាំ២០១៨ ស្ថិតនៅលេខរៀងទី១២ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក ត្រូវប៉ះម៉ារ៉ុកដែលឈរនៅចំណាត់ទី២២ នៅកីឡដ្ឋាន Al Bayt ក្នុងទីក្រុង Al Khor ប្រទេសកាតា។ ក្នុងពូល F នេះ មានក្រុមខ្លាំងបែលហ្ស៊ិកដែលឈរលេខ២ពិភពលោក ត្រូវជួបកាណាដា​ដែលទើបបានកៅអីក្នុងព្រឹត្តិការណ៍ពិភលោកនេះលើកដំបូង។
 
ម្ចាស់ជើងឯក៤សម័យអាល្លឺម៉ង់ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១១ពិភពលោក ត្រូវជួបគីឡូធ្ងន់អាស៊ីជប៉ុនដែលស្ថិតនៅលេខ២៤ពិភពលោក។ ក្រោយបញ្ចប់គូនេះ សម្រាប់ជំនួបបើកឆាកពូល E អេស្ប៉ាញ ដែលស្ថិនលេខ៧ពិភពលោក ត្រូវចូលខ្លួនតតាំងជាមួយកូស្តារីកាដែលឈរលេខ៣១ពិភពលោក៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com