FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស្វ៊ីសឆ្មក់បាន ៣ពិន្ទុពីកាមេរូន ក្នុងការជួបគ្នាលើកដំបូងជាប្រវត្តិសាស្ត្រ
24, Nov 2022 , 6:57 pm        
រូបភាព
រូបភាពពី World Cup 2022
រូបភាពពី World Cup 2022
ស្វ៊ីសយកបាន៣ពិន្ទុរបស់ខ្លួននៅព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា ក្រោយយកឈ្នះលើកាមេរូនដោយលទ្ធផល ១-០ នាការប្រកួតក្នុងកីឡដ្ឋាន Al Janoub នាថ្ងៃទី២២ វិច្ឆិកា។ ជាការប៉ះគ្នាលើកដំបូងក្នុងប្រវត្តិសាស្ត្រស្វីសនាំមុខកំណត់ត្រានេះដោយជ័យជម្នះ។
 
ជំនួបបើកឆាកពូល G រវាងក្រុមស្វីសទល់កាមេរូនចាប់ផ្តើមនៅវគ្គទីមួយក្រុមមកពីទ្វីបអាហ្រ្វិកបានបើកការប្រកួតដោយដាក់សម្ពាធខ្លាំងលើស្វីស កាមេរូនស្វែករកឱកាសបង្កើតគ្រាប់បាល់ជារឿយៗនៅមុខទីរបស់ស្វីស តែយ៉ាងណាបច្ចេកទេសការពារ ព្រមទាំងរនាំងដ៏រឹងមាំពីអ្នកចាំទីស្វីសធ្វើឱ្យកីឡាករកាមេរូនមិនអាចសម្រេចឱកាសទាំងនោះបាន។ 
 
ត្រឹមនាទី២០ រហូតដល់ចប់ការប្រកួតក្រុមទាំងពីរតែងសម្រុកវាយមកគ្នាទៅវិញទៅមក តែគ្រាប់បាល់នៅតែមិនកើតមានធ្វើលទ្ធផល ០-០ បញ្ចប់ទីក្នុងរយៈពេល ៤៥នាទីដំបូងនៃវគ្គទីមួយ។ 
 
ចូលវគ្គទីពីរនៃការប្រកួតប៉ះគ្នាលើកដំបូងនៃក្រុមទាំងពីរ ស្វីសត្រឹម៣ នាទី ពោលនៅនាទី៤៨ កីឡាករខ្សែប្រយុទ្ធទោលដ៏ល្អរបស់ស្វីសបានស៊ុតនាំមុខមួយគ្រាប់មុនលើកាមេរូន។ បន្តការប្រកួតក្រោយគ្រាប់បាល់ដំបូងក្នុងការប្រកួតកើតមាន កាមេរូនដាក់សម្ពាធលឿនៗលើស្វីស ដើម្បីរកគ្រាប់តាមស្មើ តែអ្នកចាំទីស្វីស រួមទាំងខ្សែការពារដ៏ល្អតែងរារាំងការបង្កឱកាសទាំងអស់នោះ។ 
 
ក្រុមទាំងពីរមិនសូវមានស្ថិតិ ការដាក់សម្ពាធទៅវិញទៅមកមិនខុសគ្នាប៉ុន្មានឡើយ ដោយការប្រកួតនេះពួកគេធ្វើបានយ៉ាងល្អវាយសម្រុកគ្នាទៅវិញទៅមក ធ្វើឱ្យការប្រកួតមានភាពអស្ចារ្យកាន់តែខ្លាំងឡើង។ លទ្ធផល ១-០ តំាងនាទី ៤៨ នេះនៅតែគ្មានការប្រែប្រួល ការប្រកួតអូសបន្លាយរហូតដល់ចប់ការប្រកួតនៃជំនួបបើកឆាកពូល G រវាងក្រុមទាំងពីរ។
 
នេះជាលើកដំបូងហើយសម្រាប់ការប៉ះគ្នារបស់ក្រុមទាំងពីរបានជួបគ្នាក្នុងការប្រកួតបាល់ទាត់ ហើយស្វីសបានយកឈ្នះលើកាមេរូនលទ្ធផល ១-០ នេះក៏ជាលើកដំបូងបំផុតរបស់ខ្លួនតែម្តង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com