ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស្ចារ្យណាស់ ! អាហារទាំងនេះអាចជួយរំលាយជាតិខ្លាញ់ក្បាលពោះ
25, Nov 2022 , 10:59 pm        
រូបភាព
អាថ៌​កំបាំង​ក្នុង​ការ​សម្រក​ទម្ងន់​មិនមែន​ត្រូវការ​ការ​សម្រក​ទម្ងន់​ដ៏​ពិបាក​នោះ​ទេ​។ ប៉ុន្តែ​វា​គឺជា​រឿង​ដែល​ត្រូវការ​ឲ្យ​រាង​កាយ​ធ្វើការ​ជាមួយ​ធម្មជាតិ និង​ចង្វាក់​នៃ​ការ​ឃ្លាន​អាហារ ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​ផង​បាន​ឆ្អែត​ផង ដូច្នេះ​អ្នក​នឹង​មាន​កម្លាំង​រស់នៅ​ធម្មតា​។
 
ប្រូ​ខូ​លី
តាម​ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Academy of Nutrition and Dietetics បាន​រក​ឃើញ​ថា បន្លែ​ពណ៌​បៃតងចាស់​ប្រភេទ​នេះ​ប្រហែលជា​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​ក្បាលពោះ​ផង និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ផង​។
 
ផ្លែ​ឈើ​រី
នៅ​ពេល​ចូល​គេង គួរតែ​ញ៉ាំ​ផ្លែ​ឈើ​រី​ខ្លះ ព្រោះ​វា​អាច​ជួយ​បង្កើន​ការ​ងងុយគេង​។ ការ​សិក្សា​រក​ឃើញ​ថា សារធាតុ Melatonin ក្នុង​ផ្លែ​ឈើ​រី​មិន​ត្រឹមតែ​ជួយ​ឲ្យ​ងងុយគេង​ទេ តែ​ក៏​ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំង ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​។
 
ត្រី
ត្រី​សម្បូរ​ទៅ​ដោយ​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែល​អាច​ជួយ​បង្កើន​សុខភាព​បេះដូង បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង ព្រមទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ទៀត​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)​ការ​សិក្សា​បាន​បញ្ជាក់​ទៀត​ថា ប្រូតេអ៊ីន​ដែល​មាន​ក្នុង​អូ​មេ​ហ្គា​បី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ឆាប់​ឆ្អែត និង​ជួយ​រំលាយ​ជាតិ​ខ​ខ្លាញ់​បាន​យ៉ាង​ល្អ​ទៀត​ផង​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com