FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ង់ដណ្តើមបាន ៣ពិន្ទុពីវេលស៍ ក្រោយស៊ុត២គ្រាប់នៅនាទីបន្ថែម និងជាការប្រកួតលើកដំបូងដែលកីឡាករទទួលបានកាតក្រហម
25, Nov 2022 , 6:59 pm        
រូបភាព
រូបភាពពី FIFA World Cup
រូបភាពពី FIFA World Cup
អ៊ីរ៉ង់បញ្ចប់ត្រឹមលទ្ធផលឈ្នះលើវេលស៍ ២-០ នៃការប្រកួតជុំទីពីរវគ្គចែកពូលនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ក្នុងកីឡដ្ឋាន Ahmed bin Ali នាថ្ងៃទី២៥ ខែវិច្ឆិកា។ នេះជាការប្រកួតឈ្នះលើកដំបូងសម្រាប់អ៊ីរ៉ង់នៅការប្រកួតវគ្គចែកពូល World Cup។ អ៊ីរ៉ង់ឈ្នះវែលស៍លើកដំបូងចាប់តាំងពីក្រុមទាំងពីរបានជួបគ្នាក្នុងការប្រកួតមិត្តភាពកាលពីឆ្នាំ ១៩៧៨ មក ដោយកាលនោះវែលស៍យកឈ្នះលើអ៊ីរ៉ង់ ១-០។
 
ចាប់ផ្តើមការប្រកួតនៅវគ្គទីមួយក្រុមទាំងសងខាងមានការប្រកួតដោយការសម្រុកគ្នាទៅវិញទៅមកដ៏គួឱ្យចាប់អារម្មណ៍ ឈានចូលនាទី១៥ អ៊ីរ៉ង់តំណាងទ្វីបអាស៊ីមានឱកាសស៊ុតបំប៉ោងសំណាញ់ទីលើវេលស៍ ១គ្រាប់មុនប៉ុន្តែគ្រាប់មាសនាំមុខលើវេលស៍ត្រូវបានរសាត់ទៅ ព្រោះកីឡាករអ៊ីរ៉ង់ដែលស៊ុតបញ្ជូលទីស្ថិតនៅជំហ Off-side។ 
 
ការប្រកួតដ៏តានតឹងរវាងក្រុមទាំងពីរបន្តដោយគ្មានការស៊ុតបញ្ជូលទីគ្នា បើទោះវែលសន៍និងអ៊ីរ៉ងព្យាយាមសម្រុកគ្នាខ្លាំងយ៉ាងណាក្តី ហើយបញ្ចប់វគ្គទីមួយក្រុមទាំងពីរស្មើ ០-០។
ឈានចូលការប្រកួតវគ្គទីពីរអ៊ីរ៉ង់ធ្វើបានល្អជាងវែលស៍ ដោយត្រឹម ៩នាទីដំបូង អ៊ីរ៉ង់មានឱកាសរកគ្រាប់បាល់ពីរលើក តែការស៊ុតនោះជារឿងដ៏សោកស្តាយ ព្រោះត្រូវបង្គោលទីទាំងពីរលើក។ 
 
ដល់នាទី៧០ អ៊ីរ៉ងបន្តដាក់សម្ពាធខ្លាំងដោយការសម្រុកក្នុងប្រអប់ទីវេលស៍ជាមួយការស៊ុតជាច្រើនលើក តែសំណាងលើវែលស៍មិនបណ្តោយឱ្យរបូតគ្រាប់បាល់បានឡើយទៅកាន់អ៊ីរ៉ង់។

លទ្ធផល ០-០ បន្តអូសបន្លាយដល់នាទី៨៧ អ៊ីរ៉ង់ដាក់សម្ពាធខ្លាំង កីឡាករអ្នកចាំទីវេលស៍ Wayne Hennessey បង្កកំហុសទទួលបានកាតក្រហមដែលជាកាត់លើកដំបូងប្រចាំ World Cup 2022 តែយ៉ាងណាលទ្ធផលនៅតែគ្មានការប្រែប្រួល បើទោះអ៊ីរ៉ង់ព្យាយាមស៊ុតសន្ធាប់ខ្លាំងក្តី។ ហៀបនឹងបញ្ចប់ការប្រកួតទៅហើយ អ៊ីរ៉ង់រកបានឱកាសស៊ុតនាំមុខលើវេលស៍ដែលមានគ្នាត្រឹម ១០នាក់ នៅនាទី៩០+៨ គ្រាប់ទី២ ដោយកីឡាករ Roozbeh Cheshm និងនៅនៅនាទី ៩០+១០ ដោយកីឡាករ Ramin Rezaeian។
 
នេះការប្រកួតលើកទីពីរប្រចាំប្រវត្តិសាស្ត្រដែលក្រុមទាំងពីរបានជួបគ្នា តាំងពីឆ្នាំ ១៩៧៨ មក វែលស៍មិនអាចយកឈ្នះលើអ៊ីរ៉ង់បាននៅការប្រកួតជុំទីពីរក្នុងពូល B នៃ World Cup 2022។ ការប្រកួតវេលស៍ អ៊ីរ៉ង់ជាប្រកួតដំបូងដែលមានកីឡាករទទួលបានកាត់ក្រហម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com