FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូឡូញបំបាក់អារ៉ាប៊ីសាអូឌីត នាំឱ្យការប្រជែងក្នុងពូល C កាន់តែមានភាពតានតឹង
26, Nov 2022 , 10:05 pm        
រូបភាព
ប៉ូឡូញយកឈ្នះលើអារ៉ាប៊ីសាអូឌីត លទ្ធផល ២-០ នាកីឡដ្ឋាន Education City រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ធ្វើឱ្យការប្រកួតក្នុងពូល C កាន់តែមានភាពតានតឹងខ្លាំងឡើង។ Robert Lewandowski រកបានគ្រាប់បាល់លើកដំបូងនៅព្រឹត្តិការណ៍ World Cup 2022 និងក្នុងអាជីព។
 
ការប្រជែងរវាងប៉ូឡូញនឹងអារ៉ាប៊ីសាអូឌីតចាប់ផ្តើមនៅវគ្គទីមួយដោយមានការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកឥតឈប់ឈរ ក្រុមទាំងសងខាងមនាការប្រកួតដ៏អស្ចារ្យនឹងតឹងតែងក្នុងការសម្រេចសំណាញ់ទីលើគ្នា។ ឱកាសនាំមុខមុនសម្រាប់អារ៉ាប៊ីនៅពាក់កណ្តាលវគ្គទីមួយដែលជាឱកាសមាសត្រូវបានអ្នកចាំទី Wojcienh Szcezsny បានយ៉ាងល្អ។

ការប្រកួតបានបន្តឈានដល់នាទី ៣៩ ដែលជាពេលវេលាដែលប៉ូឡូញបានបើកការនាំមុខលើអារ៉ាប៊ីសាអូឌីតដោយការស៊ុតពីកីឡាករ Piotr Zielinski និងបញ្ជូនបាល់ដ៏ល្អពី Robert Lewandowski។ 
 
ឱកាសតាមស្មើមកវិញរបស់អារ៉ាប៊ីសាអូឌីតកើតឡើងនៅនាទី ៤៥+១ ដោយទទួលបានចាល់ពិន័យ ១១ម៉ែត្រ ប៉ុន្តែកីឡាករ Salem Al Dawsari ធ្វើឱ្យឱកាសមាសខ្លួនបាល់បង់ដោយស៊ុតមនចូល បញ្ចប់ការប្រកួតវគ្គទីមួយប៉ូឡូញនាំមុខបណ្តោះអាសន្ន ១-០។
 
ឈានចូលវគ្គទីពីរអារ៉ាប៊ីសាអូឌីតបានផ្លាស់ប្តូរយុទ្ធសាស្រ្តខ្លួនដោយការវាយសម្រុកដ៏សន្ធាប់លើប៉ូឡូញដើម្បីស្វែករកគ្រាប់តាមស្មើ និងឱកាសការពារមិនឱ្យបាត់បង់ពិន្ទុដើម្បីការប្រជែងនៅប្រកួតចុងក្រោយនៃពូល C នេះ។ យ៉ាងណាមិញការសម្រុកខ្លាំងរបស់អារ៉ាប៊ីសាអូឌីតធ្វើឱ្យពួកគេរបូតទាំងឱកាសតាមស្មើ តែបែរជាបង្កឱកាសដល់ប៉ូឡូញបើកការនាំមុខជាថ្មីនៅនាទី ៨២ ដោយការឆ្មក់ដណ្តើមបាល់ស៊ុតពី Lewandowski។ បញ្ចប់ការប្រកួត ប៉ូឡូញឆក់បានជ័យជម្នះពីដៃអារ៉ាប៊ីសាអូឌីតធ្វើឱ្យការប្រកួតប្រជែងក្នុងពូល C កាន់តែតានតឹងខ្លាំង។
 
ប៉ូឡូញឈ្នះការប្រកួតលើកដំបូងក្នុងព្រឹត្តិការណ៍ World Cup 2022 នៅវគ្គចែកពូល តាំងពីឆ្នាំ ២០១៨ កាល World Cup នៅរុស្ស៊ីពួកគេធ្លាក់ចេញដោយឈ្នះមួយប្រកួត និងចាញ់ពីរប្រកួតជាប់គ្នា។

ក្តីស្រមៃលើកដំបូង Robert Lewandowski ដែលរូបគេមានបំណងស៊ុតគ្រាប់បាល់ដំបូងនៅ World Cup ហើយបានដូចបំណងក្រោយជួយរកគ្រាប់ទី២ ឱ្យប៉ូឡូញលើអារ៉ាប៊ីសាអូឌីត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com