ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​ក្បាល​ពោះធំ គួរ​ធ្វើ​ដូចម្តេច​?
29, Nov 2022 , 6:59 am        
រូបភាព
យើងខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​វិធី​នៃ​ការ​ស្រក​ក្បាលពោះ​ជាច្រើន​មក​ហើយ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ផ្សេងៗ​ទៀត ដូចនេះ​បើ​អ្នក​អាច​ជ្រើសរើស​ធ្វើតាម​វិធី​ដែល​ងាយស្រួល​សម្រាប់​អ្នក​ក្នុង​ការអនុវត្ត​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?
 
​បរិភោគ​៣​ពេល​ឲ្យ​គ្រប់​
​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ឲ្យបាន​គ្រប់​៣​ពេល ព្រោះ​បើ​អ្នក​រំលង​មួយ​ពេល នោះ​អ្នកនឹង​អាច​បរិភោគ​ច្រើន​នៅ​អាហារ​មួយពេល​ទៀត ជាងនេះទៅទៀត អាហារ​ពេល​ថ្ងៃត្រង់ អ្នក​ត្រូវ​តែ​បរិភោគ​បន្លែ ដោយ​មិន​ត្រូវ​បរិភោគ​ពងមាន់ និង​ដំឡូងបារាំង​ទេ ព្រោះ​វា​ពិបាក​រំលាយ​អាហារ​ខ្លាំងណាស់ ហើយ​បាយ​ក៏​មិន​ត្រូវ​បរិភោគ​ច្រើន​ដែរ​។​
 
​ផឹកទឹក​ឲ្យ​ច្រើន​
​អ្នក​អាច​ផឹកទឹក​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកស្រក​ក្បាលពោះ​ទៀតផង ដោយ​អ្នក​អាច​ផឹកទឹក​ចំនួន​២០០០​សេ​សេ​ក្នុង​មួយ​ថ្ងៃ​បាន នោះ​មួយអាទិត្យ​ក្រោយមក​អ្នកនឹង​អាច​ឃើញ​លទ្ធផល​ជាមិនខាន​។​
 
​មិន​ត្រូវ​បរិភោគ​មី ពងមាន់​ផ្នែក​ក្រហម ដំឡូង​បារាំង ត្រាវ និង​អាហារ​បំពង​
​អាហារ​ខាងលើនេះ​សុទ្ធតែ​ជា​អាហារ​ដែល​ពិបាក​ក្នុង​ការរំលាយ​អាហា​រណាស់ ហើយ​ថែមទាំង​ងាយ​ធ្វើឲ្យ​ក្បាលពោះ​អ្នកធំ​ទៀតផង ដូចនេះ​បើ​អ្នក​ចង់​បាន​ក្បាលពោះ​តូច អ្នក​មិន​ត្រូវ​ប៉ះ​របស់​ទាំងនោះ​ឡើយ​។​
 
​មួយ​ថ្ងៃ​ទឹកដោះគោ​ជូរ​មួយ​កែវ​
​នៅក្នុង​ទឹកដោះគោ​ជូរ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ទប់​មិន​ឲ្យ​ក្បាលពោះ​អ្នក​កាន់តែ​ធំ​ជាង​មុន ហើយ​បើ​អ្នក​បរិភោគ​ជាមួយ​បន្លែ នោះ​លទ្ធផល​វា​នឹង​កាន់តែ​ល្អ​ជាមិនខាន ប៉ុន្តែ​អ្នក​ត្រូវ​តែ​មួយ​ថ្ងៃ​ផឹក​មួយ​កែវ​បាន​ហើយ មិន​ត្រូវ​ផឹក​លើស​កំណត់​ទេ ព្រោះ​បើ​លើស​កំណត់ ក្បាលពោះ​អ្នកនឹង​មិនតូច​ឡើយ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com