ជាតិ
អត្ថបទពាណិជ្ជកម្ម
កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ មានស្ដង់ដាក់បង្ហាញលក់កើនឡើងរហូតដល់ ១៩៧ស្ដង់
28, Nov 2022 , 4:19 pm        
រូបភាព
គណៈកម្មការនៃពិព័រណ៍សៀវភៅកម្ពុជា បានរៀបសន្និសីទ្នសារព័ត៌មាន ស្ដីពីការប្រារព្ធពិធីការពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដើម្បីជំរុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យបានជ្រាបជាដំណឹង និងចូលរួមគ្រប់ៗគ្នា។
 
កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើទី៩ ក្រោមប្រធានបទ«មួយថ្ងៃអាន មួយថ្ងៃដឹង» នឹងប្រព្រឹត្ដិទៅចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ទីតាំងនៅបណ្ណាល័យជាតិ។
 
នៅឆ្នាំ២០២២នេះ កំណើនស្តង់លក់សៀវភៅមានការកើនឡើងរហូតដល់ ១៩៧ស្ដង់ ដែលមានជម្រើសសៀវភៅច្រើនជាងមុនសម្រាប់បងប្អូន ពូមីងដែលជាអ្នកស្រលាញ់សៀវភៅទាំងអស់គ្នា៕​
 








© រក្សាសិទ្ធិដោយ thmeythmey.com