ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ និង រោគសញ្ញា​នៃ​ការ​គេង​មិន​លក់​
28, Nov 2022 , 10:59 pm        
រូបភាព
ប្រសិនបើ​អ្នក​គេង​មិន​លក់ អ្នក​ប្រហែលជា​មាន​ភាព​ពិបាក ក្នុងការ​ធ្វើ​អោយ​ខ្លួន​ឯង ងងុយ​គេង​, ដេក​លង់លក់​, ភ្ញាក់​ដឹងខ្លួន​ឆាប់រហ័ស​ពេក ឬ មិន​បាន​ទទួល​នូវ​ដំណេក​ស្កប់ស្កល់ ដែល​អាច​អោយ​អ្នក មាន​អារម្មណ៍​ថា សម្រាក​បាន​ស្រួល​។ ហើយ​ផ្ទុយ​មកវិញ អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា ភ្លឺ​ថ្លា​នៅ​ពេល​អ្នក​ក្រោក​ពី ដំណេក​នោះទេ​។ ក្នុង​អំឡុង​ពេល​ថ្ងៃ អ្នក​នឹង​មាន​អារម្មណ៍​ថា ងងុយ​គេង និង អស់កម្លាំង ហើយ​មាន ភាព​ពិបាក ក្នុងការ​ធ្វើ​ការងារ​។​
 
​តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​ធ្វើអោយ​អ្នក​គេង​មិន​លក់​?
 
មាន​កត្តា​ជាច្រើន ដែល​អាច​បណ្តាលអោយ​អ្នកមាន ស្ថានភាព​នៃ​ការ​គេង​មិន​លក់​ក្នុង កម្រិត ស្រួចស្រាវ ឬ ជា​រុំ​រ៉ៃ ៖
 
•​    ​ស្ថានភាព​នៃ​ស្ត្រេ​ស ( រួមមាន​ដូចជា ការផ្លាស់ប្តូរ ឬ ការបាត់បង់​ការងារ​,​ការផ្លាស់ប្តូរ​ទីលំនៅ​, ការស្លាប់ ឬ បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ ) ។​
 
•​    ​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ ឬ ជំងឺ​អ្វី​មួយ ( មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ថប់​បារម្ភ​, ការភ័យខ្លាច​បន្ទាប់​ពី​ការ រង​ប៉ះទង្គិច​នឹង​រឿង​អ្វីមួយ​, ជំងឺ​ហឺត​, មហារីក​, ក្រហាយ​ដើមទ្រូង​, បេះដូង​ខ្សោយ​,​ការ​មាន សកម្មភាព​ជ្រុល របស់​ក្រ​ពេញទី​រ៉ូ​អ៊ីត​,​ជំងឺ Alzheimer’s និង ជំងឺ Parkinson’s និង បញ្ហា​សុខភាព ផ្សេងៗ​ទៀត ។​
 
•​    ​មាន​ការឈឺចាប់ ឬ មិនមាន ភាព​ផាសុក​ចំពោះ​រាងកាយ​។​
 
•​    ​ការប្រើប្រាស់​នូវ ប្រភេទ​ឱសថ​មួយចំនួន​។​
 
•​    ​បញ្ហា​រំខាន​ផ្នែក​សំលេង​, ពន្លឺ ឬ អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ខ្លាំងពេក​។​
 
•​    ​ការប្រើប្រាស់​ថ្នាំញៀន​។​
 
​តើ​អ្វីខ្លះ ជា​រោគសញ្ញា​នៃ​ការ​គេង​មិន​លក់​?
 
    ប្រសិនបើ​អ្នក​មាន​អាកា​រៈគេង​មិន​លក់ នោះ​អ្នក​អាច​នឹង​មាន​នូវ​រោគសញ្ញា​មួយចំនួន​ដូច ខាងក្រោម នេះ ៖
 
•​    ​មាន​ភាព​ពិបាក ក្នុងការ​ងងុយគេង​។ ​ពិបាក​ក្នុង​ការ​គេង​លក់ អោយ​បាន​យូរ​។​
•​    ​ឆាប់​ភ្ញាក់​ដឹងខ្លួន​។​
•​    ​មាន​អារម្មណ៍​ថា​អស់កម្លាំង និង ឆាប់​ខឹង​។​
•​    ​ងងុយគេង​នៅក្នុងពេល​ថ្ងៃ​។​
•​    ​មាន​ការផ្លាស់ប្តូ​រអារ​ម្មណ៍​។​
•​    ​មិនសូវ​មាន​ការលើក​ទឹកចិត្ត​។​
•​    ​មាន​បញ្ហា ក្នុងការ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ ឬ ចង​ចាំ​បាន​ល្អ​។​
•​    ​មាន​កំហុស​នៅ​កន្លែងធ្វើការ​, សាលារៀន ឬ ក្នុងពេល​កំពុង​បើកប​រ​។​
•​    ​មាន​ការឈឺ​ក្បាល​ដោយ​មាន​សម្ពាធ ឬ ឈឺ​ក្រពះ​។​
•​    ​មានការ​ខឹងសម្បា ឬ ព្រួយបារម្ភ​ពី​ការ​គេង​លក់​។​
 
​ធ្វើការ​ទាក់ទង​ជាមួយនឹង​គ្រូពេទ្យ ប្រសិនបើ​៖
 
•​    ​អ្នក​បាន​ជួប​នឹង ផល​លំបាក​ក្នុងការ​គេង​លក់​នេះ ក្នុង​រយៈពេល​ច្រើនជាង ១​ខែ ដោយ​មិន​មាន មូលហេតុ​ណា​ច្បាស់លាស់​,  មិន​ដែល​បាន​ទទួល​ការ​សម្រាក​គ្រប់គ្រាន់ និង ងាយ​គេង​លក់​ដោយ មិនដឹង​ខ្លួន នៅក្នុង​ពេល​ថ្ងៃ​។ អ្នក​អាច​នឹង ត្រូវ​បាន​ណែនាំ​អោយ​ទៅ​ជួបនឹង គ្រូពេទ្យ​ជំនាញ​ផ្នែក ព្យាបាល​នូវ ភាពមិនប្រក្រតី​នៃ​ការ​គេង​លក់ ដើម្បី​ធ្វើ​ការតាមដាន ពី​គម្រូ​នៃ​ការ​គេង និង ធ្វើតេស្ត ដើម្បី​ពីរ​ក ពី​មូលហេតុ​នៃ​ភាពមិនប្រក្រតី​នេះ ។​
 
•​    ​អ្នក​បាន​សម្គាល់​ឃើញ នូវ​ភាពមិនធម្មតា ដែល​អ្នក​ហាក់​នឹង ឈប់​ដកដង្ហើម រយៈពេល​ខ្លី ក្នុង​ពេល​យប់ ជារឿយៗ​វា​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង ការ​គេង​ស្រ​ម៉ុក​ដ៏​ខ្លាំង​។ នេះ​អាច​ជា សញ្ញា នៃ​ការ​គេង​លក់ ដោយ​មិន​ដកដង្ហើម​។​
 
•​    ​ជំងឺ​នៃ​ការ​គេង​មិន​លក់រ​បស់​អ្នក គឺ​មាន​ការទាក់ទង​ជាមួយនឹង ការផ្លាស់ប្តូរ​នូវ​ព្រឹត្តិការណ៍ ក្នុង ជីវិត មានដូចជា ការបាត់បង់​ការងារ ឬ មនុស្ស​ជា​ទីស្រលាញ់​។ អ្នក​អាច​នឹង​ត្រូវការ ប្រើ​ថ្នាំ​គ្រាប់ ជួយ​អោយ​ងងុយ​គេង ក្នុង​រយៈពេល​ខ្លី​មួយ​។​
 
•​    ​ថ្នាំ​គ្រាប់​ងងុយគេង​របស់​អ្នក លែង​មាន​ប្រសិទិ្ធភាព ឬ ក៏​អ្នក​បាន​លេបថ្នាំ​នេះ​ជា​ច្រើន​យប់​មក ហើយ តែ​នៅ​តែ​មិន​បាន​ជោគជ័យ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com