ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យ៉ង សាំងកុមារ ត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម
29, Nov 2022 , 3:56 pm        
រូបភាព
លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ អមជាមួយ​រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា ពេលទៅជួបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២២
លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ អមជាមួយ​រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា ពេលទៅជួបសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៨ វិច្ឆិកា ២០២២
លោក​ យ៉ង​ សាំងកុមារ ស្ថាបនិកគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបាន​តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីលោក​បាន​ប្រកាសចូលរួមជាមួយគណបក្ស​ប្រជាជន​កម្ពុជា។ តាមរយៈព្រះរាជក្រឹត្យ​ដាច់ដោយឡែកមួយទៀត ចុះ​នៅថ្ងៃទី​២៩ ខែ​វិច្ឆិកា នេះ លោក ឡឹក សុធារ អតីតអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ត្រូវបាន​តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ផងដែរ។


បំណងដែលលោក យ៉ង សាំងកុមារ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើការក្នុងរដ្ឋាភិបាលនេះ ដើម្បីដោះស្រាយបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋ។ មុននឹងចូលជួបសម្ដេច ហ៊ុន សែន​ កាលពីថ្ងៃទី២៨ វិច្ឆិកា នោះ អ្នកជំនាញកសិកម្មរូបនេះ ក៏បានព្រាងផែនការ១២ចំណុច ដើម្បីសុំការសម្រេចពីប្រមុខរដ្ឋាភិបាល។ តាមរយៈផែនការនេះ លោក យ៉ង សាំងកុមារ រំពឹងថា អាចជួយដោះស្រាយបញ្ហាកសិករបាន ១លានគ្រួសារ ។ បើតាមបណ្ឌិតកសិកម្មរូបនេះ លោកត្រូវការពេលវេលា៥ឆ្នាំ ដើម្បីដំណើរការផែនការនេះ ឱ្យបានទូលំទូលាយទូទាំងប្រទេស។

អត្ថបទទាក់ទង
 
តាមរយៈកិច្ចសម្ភាសខ្លីមួយ បណ្ឌិតកសិកម្មពីអាល្លឺម៉ង់រូបនេះ បានអះអាងថា លោកចូលរួមជីវភាពជាមួយគណប​ក្សកាន់អំណាច មិនមែនដើម្បីចង់បានតួនាទីអ្វីទេ ប៉ុន្តែលោកមានបំណងធំមួយ គឺជួយដោះស្រាយបញ្ហាកសិកម្មរបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

© រក្សាសិទ្ធិដោយ thmeythmey.com