ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ.វី.អ ប្រារព្ធខួប ១២ឆ្នាំនៃសេវាកម្មជួល​ឈាន​មុខគេនៅកម្ពុជា
29, Nov 2022 , 5:09 pm        
រូបភាព
ក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) ដែល​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ អ អិម អេ គ្រុប បាន​ប្រារព្ធខួប ១២ ឆ្នាំ នៃសេវាកម្មជួល​របស់​ខ្លួននៅ​ក្នុង​ប្រទេសកម្ពុជា។
 
ក្រុមហ៊ុន អេ.វី.អ ​បាន​ចាប់​ផ្តើម​ដំណើ​រការ​  តាំងពីឆ្នាំ២០១០​។ នៅក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន អេ.វី.អ បានទទួល​សិទ្ធិ​ផ្តាច់មុខពី ក្រុមហ៊ុនអេវីស បាត់ជិត គ្រុប ដើម្បី​ដំណើរ​ការ​សេវាកម្មជួលរថយន្ត​លំដាប់​អន្តរជាតិ ដ៏ល្បីល្បាញមួយ​ ដែល​មាន​ឈ្មោះ​ថា អេវីស (Avis)។ អេ​វីស ខេមបូឌា ផ្តល់​ជូន​អតិថិជន នូវជម្រើស​សេវាកម្មជួល​រថយន្ត​ ដូច​ជា​ការ​ជួល​រថយន្ត​សម្រាប់​បើក​ដោយខ្លួនឯង និងការ​ជួល​រថយន្ត​រួម​ជាមួយ​អ្នក​បើកបរ ជាមួយជម្រើស​នៃ​រយៈពេល​ជួល និង​ប្រភេទរថយន្ត​ បត់​បែន​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ដែល​ផ្តល់​នូវ​បទពិសោធន៍នៃ​ការ​ធ្វើ​ដំណើរ​ដ៏ល្អឥតខ្ចោះ រួមជាមួយ​លក្ខខណ្ឌនៃ​ការ​ជួល​ដ៏​សម្បូរបែប ធានារ៉ាប់រង​ក្នុង​ការ​ធ្វើ​ដំណើរ និង​អត្ថប្រយោជន៍​នៃ​ការ​ជួល​ជាច្រើន​ទៀត។​​
 
ក្នុងឱកាស​ថ្លែង​សុន្ទរកថាស្វាគមន៍ របស់​លោក ងន​​ សាំង នាយក​ក្រុមហ៊ុន អ អិម អេ ខេមបូឌា និង​ ក្រុមហ៊ុន អេ.វី.អ (អេស៊ា វីហ៊ីឃល រេនធល) បាន​លើកឡើងអំពីភាពជោគជ័យ​របស់​ អេវីស ខេមបូឌា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា ក្រុមហ៊ុនជួល​រថយន្ត​ឈានមុខគេ នៅ​កម្ពុជា ចំនួន​៤ឆ្នាំជាប់ៗគ្នា ចាប់តាំង​ពីឆ្នាំ២០១៩ ពី​ World Travel Awards។
ដោយមាន​ការរីកចម្រើន​ជាបន្តបន្ទាប់ នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន អេ.វី.អ បាន​ដាក់ដំណើរ​ការ​សេវាកម្មជួល​រថយន្ត និង​រថយន្តធន់ធ្ងន់ ដែល​មាន​ឈ្មោះថា បាត់ជិត (Budget)។ លើសពី​សេវាកម្មជួល​រថយន្ត​ដឹកអ្នក​ដំណើរ បាត់​ជិត ខេមបូឌា ផ្តល់សេវាកម្មជួលផលិត​ផលសម្បូរបែប ដូចជារថយន្តគ្រប់ធុនសម្រាប់អាជីវកម្ម គ្រឿងចក្រសម្រាប់វិស័យ​សំណង់ គ្រឿងចក្រកសិកម្ម ឧបករណ៍​ប្រើ​ប្រាស់ក្នុងឃ្លាំង ម៉ាស៊ីនសម្អាត តុកតុកដឹកទំនិញ និង​ម៉ាស៊ីនភ្លើង សម្រាប់​គាំទ្រដល់វិស័យ​នានានៅក្នុង​ប្រទេសកម្ពុជា។
 

 
 “អេវីស បាត់ជិត គ្រុប មាន​ទីតាំង​នៅ ១៨០ ប្រទេស និង​មានដៃគូអាជីវកម្ម​ទទួល​អាជ្ញាប័ណ្ឌ​សរុប​ចំនួន១៥០ នៅ​ទួទាំង​ពិភពលោក ហើយខ្ញុំមាន​សេចក្តី​សោមនស្សរីករាយសម្តែង​ការទទួល​ស្គាល់ នូវ​ការ​ខិតខំ​ប្រឹង​ប្រែងរបស់​ក្រុម​​​ការងារនៅក្នុ​ងប្រទេសកម្ពុជា ដែល​​មាន​ការ​រីកចម្រើនជាបន្តបន្ទាប់​នៅក្នុងឆ្នាំ ២០២០, ២០២១ និង​ឆ្នាំ ២០២២ គិតមកដល់វេលានេះ។ នេះជា​សមិទ្ធផលដ៏អស្ចារ្យ ដែល​កម្ពុជាបាន​ក្លាយជា​ប្រទេស​តែមួយគត់ នៅក្នុង​តំបន់អាស៊ី និង​ក្នុងចំណោមប្រទេស​​មួយ​ចំនួនតូច នៅទួទាំងពិភពលោក ដែលសម្រេចបាន​នូវ​ការណ៍នេះ​ ដូចេ្នះអេវីស បាត់ជិត គ្រុប សូម​សម្តែងការ​អបអរជាថ្មី​ម្តងទៀត ទៅកាន់​​ក្រុមការ​ងារ​ប្រទេសកម្ពុជា​។” ប្រសាសន៍ដ៏មានអត្ថន័យ​​ពី លោក ជេមស៍ រីជម៉ន់ នាយកតំបន់ក្រុមហ៊ុន អេវីស បាត់ជិត គ្រុប ប្រចាំអាស៊ី និង​មជ្ឈឹមបូព៌ា។ 
 

 
ក្រុមហ៊ុន អេ.វី.អ ត្រូវ​បាន​ទទួល​ស្គាល់ថាជាក្រុមហ៊ុនដំបូងគេ​ ដែល​ណែនាំ​សេវាកម្មជួល​រថយន្ត​លំដាប់​អន្តរជាតិ និង​ឆ្លងកាត់គ្រប់​ឧបសគ្គ ដើម្បី​​ពង្រឹង​គុណភាព​សេវាកម្មជួល​រថយន្ត​ នៅ​ក្នុងទីផ្សារ​ប្រទេសកម្ពុជា។   ក្រុមហ៊ុន អេ.វី.អ បានពង្រីកសេវាកម្មជួល​របស់​ខ្លួន  ឲ្យ​ក្លាយជាក្រុមហ៊ុន​ដែល​ផ្តល់​​ដំណោះ​ស្រាយ​លើ​សេវាកម្មជួល​​ផលិតផល​សម្បូរបែប នៅ​កន្លែង​តែមួយ ដែលផ្តល់​ជូន​នូវ​ផលិត​ផល​មាន​គុណភាព​ខ្ពស់ គាំទ្រដល់​វិស័យ​សំណង់ នាំចេញ-នាំចូល និង​ធនាគារ។ ជាមួយ​នឹង​បទពិសោធន៍ជាង ១០ឆ្នាំ រួមជាមួយ រថយន្ត​និងផលិតផល​ រាប់រយគ្រឿង ក្រុមហ៊ុន អេ.វី.អ ស័ក្ដសមជាជម្រើស​ដៃគូអាជីវកម្ម ដ៏គួរអោយទុកចិត្ត និងផ្តល់សេវាកម្មដ៏ល្អបំផុត ក្នុង​វិស័យ​ដឹកជញ្ជូននៅកម្ពុជា៕



អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com