ជាតិ
អត្ថបទពាណិជ្ជកម្ម
ការបង្ហោះស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជាទៅលំហអាកាសជាមួយកំប៉ុងស្រាបៀរហនុមាន ព្រីមៀម​ ឡាហ្គឺ!
30, Nov 2022 , 5:29 pm        
រូបភាព
ថ្ងៃទី ៣០​ ខែវិច្ឆិកា ឆ្នាំ២០២២៖ យុទ្ធនាការអាពាហ៍ពិពាហ៍ថ្មី "I LOVE YOU TO THE MOON AND BACK" ដែលបង្កើតឡើងដោយ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស គឺជាយុទ្ធនាការទីផ្សារដ៏រំភើប និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត ដើម្បីបន្តជំរុញនូវភាពច្នៃប្រឌិតថ្មីនៅប្រទេសកម្ពុជា និងការទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនទាំងអស់។
 
ព្រឹត្តិការណ៍នៃការនាំយកស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ទៅកាន់លំហអាកាសដំបូងគេនេះបានធ្វើឡើងនៅថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានបង្ហោះចេញពីរោងចក្រផលិតភេសជ្ជៈហនុមានដ៏ទំនើប និងមានស្តង់ដារខ្ពស់ មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល។
 


សូមបញ្ជាក់ផងដែរថាយុទ្ធនាការ "I Love you to the moon and back" ក៏ផ្តល់ជូននូវប្រូម៉ូសិនអាពាហ៍ពិពាហ៍ជាមួយស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ និង ស្រាបៀរហនុមាន ប៊្លែក ដែលផ្តល់ឱកាសដល់គូស្វាមីភរិយាទាំងអស់មានសំណាងឈ្នះផ្ទះល្វែង Shop House ថ្មីពីក្រុមហ៊ុនហនុមានអ៊ីស្ទេត រួមជាមួយនឹងទឹកប្រាក់បន្ថែមសរុបចំនួនជាង ៨០លានរៀល ផងដែរ សម្រាប់គូស្វាមីភរិយាជាច្រើនទៀតដែលបានទិញស្រាបៀរហនុមានសម្រាប់ពិធីមង្គលការរបស់ពួកគេ។
 
លោក Geschke Charles Winston នាយកប្រតិបត្តិនៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ និងសម្តែងចំណាប់អារម្មណ៍ថា “យុទ្ធនាការ “I LOVE YOU TO THE MOON AND BACK” ថ្មីនេះ គឺបង្កើតឡើងក្នុងគោលបំណងផ្តល់នូវភាពរំភើបសប្បាយរីករាយ និងចូលរួមអបអរដល់គូស្វាមីភរិយាដែលនឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ និងបានជឿជាក់ដោយជ្រើសរើសយកស្រាបៀរហនុមានសម្រាប់ពិធីមង្គលការរបស់ពួកគេ។
 


លោកបានបន្តទៀតថា “កម្មវិធីនេះ គឺមានភាពច្នៃប្រឌិតខ្ពស់ ​ពោរពេញដោយទំនើបកម្មដំបូងគេនៅប្រទេសកម្ពុជា និងសម្រាប់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស នៃការធ្វើយុទ្ធសាស្ត្រទីផ្សារសម្រាប់ការរៀបអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ ជូនដល់ប្រជាជានកម្ពុជា និងអតិថិជនទាំងអស់ទូទាំងប្រទេស”តាមរយៈកម្មវិធីកន្លងមក និងព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងនេះ វាពិតជាសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ពិតជាមានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងស្លាកសញ្ញាហនុមានដោយផ្តោតជាសំខាន់លើគុណភាពផលិតផលស្របតាមគុណភាពស្តង់ដារអន្តរជាតិ។ 
 
ស្លាកសញ្ញាហនុមានបានធ្វើការវិនិយោគផ្តោតយ៉ាងសំខាន់បំផុតលើផលិតផលដើម្បីក្លាយជាស្រាបៀរគុណភាពល្អបំផុតនៅប្រទេសកម្ពុជា និងមានយុទ្ធសាស្ត្រទីផ្សារពិសេសគួរឱ្យចាប់អារម្មណ៍បំផុតដំបូងគេដើម្បីបង្ហាញពីកម្រិតស្តង់ដារក្រុមហ៊ុនក្នុងប្រទេសកម្ពុជាក៏ដូចជាស្តង់ដារផលិតផលប្រទេសកម្ពុជាដែលបានឈានទៅដល់ការឈរជើងប្រកបដោយមោទនភាព វិសាលភាព និងឧត្តមភាពនៅលើឆាកអន្តរជាតិ។
 
សម្រាប់អតិថិជនទាំងអស់ ដែលនឹងមានគម្រោងរៀបអាពាហ៍ពិពាហ៍ ហើយជ្រើសរើសយកស្រាបៀរហនុមាន ក្នុងថ្ងៃដ៏វិសេសវិសាលជាមួយកម្មវិធីប្រូម៉ូសិនពិសេសនេះ នឹងមានឱកាសឈ្នះរង្វាន់ដ៏មហិមាផងដែរ។ សូមធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីកម្មវិធីប្រូម៉ូសិន ដែលផ្តល់ជូនពិសេសនេះ

តាមរយៈលេខទូរស័ព្ទ៖ 023 933 338។












 
 

© រក្សាសិទ្ធិដោយ thmeythmey.com