FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ អាហ្សង់ទីនដឹកដៃប៉ូឡូញឡើងវគ្គបន្ទាប់ ចំណែកម៉ិកស៊ិកធ្លាក់ចេញដោយការខកចិត្ត
01, Dec 2022 , 4:10 am        
រូបភាព
ការប្រកួតដ៏ជក់ចិត្តនៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup 2022 ក្នុងជំនួបពូល C រាត្រីថ្ងៃទី៣០ វិច្ឆិកា ឈានចូលថ្ងៃទី១ ធ្នូ អាហ្សង់ទីនបំបាក់ប៉ូឡូញក្នុងលទ្ធផល ២-០ ដណ្តើមបានកៅអីវគ្គ ១៦ក្រុម ទោះប៉ូឡូញចាញ់ប៉ុន្តែជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ព្រោះម៉ិកស៊ិកធ្លាក់ដោយសារចាញ់គ្រាប់បាល់ ក្រោយពួកគេឈ្នះអារ៉ាប៊ីសាអូឌីតត្រឹមលទ្ធផល ២-១ ដោយការខកចិត្តពីអារ៉ាប៊ីសាអូឌីត។
 
ជ័យជម្នះអាហ្សង់ទីន ២-០ ជួយពាំនាំពួកគេឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមស្ថិតនៅកំពូលតារាងពូល C។ ២គ្រាប់អាហ្សង់ទីនកើតឡើងដោយការស៊ុតពីសំណាក់កីឡាករ Alexis MacAllister នៅនាទី៤១ ដើមវគ្គទីពីរ និងកីឡាករ Julian Alvarez នៅនាទី៦៧ លទ្ធផលនេះបានអូសបន្លាយដល់ចប់ការប្រកួត ខណៈប៉ូឡូញទន្ទឹមរង់ចាំអ៊ុតលទ្ធផលម៉ិកស៊ិក។ ម៉ិកស៊ិកភ្លាត់ស្នៀតក្នុងម៉ោងបន្ថែមត្រូវអារ៉ាប៊ីសាអូឌីតតាមបាន ១គ្រាប់មកវិញ ប៉ូឡូញឈ្នះកៅអីវគ្គ ១៦ក្រុមជាមួយអាហ្សង់ទីន។
 
ម៉ិកស៊ិកខកចិត្តខ្លាំងខណៈខ្លួនមិនអាចកែប្រែលទ្ធផលនៃការប្រកួត ទោះមាន ៤ពិន្ទុដូចប៉ូឡូញប៉ុន្តែគ្រាបាល់ដែលភ្លាត់ស្នៀតរបូតទៅឱ្យអារ៉ាប៊ីសាអូឌីត១គ្រាប់នៅនាទី ៩០+៧ ធ្វើឱ្យពួកគេធ្លាក់ចេញដោយមិនអស់ចិត្ត។ ២គ្រាប់របស់ម៉ិកស៊ិកស៊ុតដោយកីឡាករ Henry Martin នាទី៤៧ និងការ Free Kick យ៉ាងល្អដោយ Luis Chaves នាទី៥២ តែគ្រាប់បាល់ពីរនេះមិនសមល្មមសម្រាប់ម៉ិកស៊ិកក្នុងការដណ្តើមបានកៅអីហូឡង់ឡើយ។

បើទោះការប្រកួតហៀបនឹងបញ្ចប់ដោយលទ្ធផល ២-០ លើអារ៉ាប៊ីសាអូឌីតប៉ុន្តែពួកគេមានកាតលឿងលើសក្រុមប៉ូឡូញ ហើយរួមជាមួយការតាមបាន ១គ្រាប់មកវិញពីអារ៉ាប៊ីសាអូឌីតបន្ថែមឱ្យពួកគេចាញ់គ្រាប់បាល់ប៉ូឡូញ។
 
ម៉ិកស៊ិកធ្លាក់ចេញក្នុងវគ្គចែកពូលលើកដំបូងចាប់ឆាំងពីឆ្នាំ ១៩៩៤ មកដែលក្នុងការបង្ហាញខ្លួន៧ លើកជាប់គ្នានៅ World Cup ពួកគេតែងឡើងដល់វគ្គ ១៦ក្រុម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com