ជាតិ
វគ្គសិក្សា «បច្ចេកទេសសំណេរ និងផលិតវីដេអូ» សម្រាប់វិស័យឯកជន និងអង្គការ
04, Dec 2022 , 12:29 pm        
រូបភាព
សៀមរាប៖ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ (Thmeythmey.com), Cambodianess.com និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center នៅទីក្រុងសៀមរាប នឹងរៀប​ចំវគ្គ​បណ្តុះ​បណ្តាលស្តីពីបច្ចេកទេសសំណេរ និងបច្ចេកទេសផលិតវីដេអូតាមទូរសព្ទដៃ។
 
តើហេតុអ្វីចាំបាច់រៀនជំនាញសំណេរ? រៀនថត និងកាត់តវីដេអូតាមទូរសព្ទដៃ? តាមពិតទៅ ដើម្បីឲ្យសារដែលផ្ញើចេញទៅកាន់មហាជនមានឥទ្ធិពល និងមានប្រសិទ្ធិភាពលើ​អារម្មណ៍​នៃអ្នកទទួលសារ គុណភាពនៃសំណេរ, គុណភាពនៃរូបភាព និងបរិបទ (ពេលវេលា) គឺជារឿងសំខាន់ និងចាំ​បាច់បំផុត។ 
 
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងចំណេះធ្វើមួយចំនួន​ដូចតទៅសម្រាប់ស្ថាប័នឯកជន, រដ្ឋ, អង្គការក្រៅរដ្ឋាភិបាល និងជាពិសេស សម្រាប់អ្ន​ទទួលបន្ទុកខ្លឹមសារនៅលើបណ្តាញសង្គម។ ចំណេះដឹងទាំងនោះជារួមមាន៖ 
 
ទី១)-បង្កើតខ្លឹមសារ
ទី២)-ចេះជ្រើសរើសមុំ(មុម)ដើម្បីសរសេរ និងថតជាវីដេអូ
ទី៣)-ចេះរបៀបសរសេរអត្ថបទខ្លីៗ និងច្រើនទម្រង់
ទី៤)-ចេះថត និងកាត់តវីដេអូតាមទូរសព្ទដៃ
ទី៥)-ចេះគ្រប់គ្រង និងយល់ដឹងពីឥទ្ធិពលនៃសារដែលបានផ្ញើចេញទៅកាន់មហាជន
ទី៦)-ក្រមសីលធម៌នៃការបញ្ជូនសារ
 
វគ្គសិក្សានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃ​ទី​៩ និង១០ធ្នូ២០២២​នៅមជ្ឈមណ្ឌល​សិល្បៈ នៅទីក្រុង​សៀមរាប, ខេត្ត​សៀមរាប។ គ្រូបណ្តុះបណ្តាល​មានជនជាតិបរទេស និងជន​ជាតិខ្មែរ ដែលមានបទ​ពិសោធន៍​ក្នុងវិស័យសំណេរជាច្រើនទសវត្សរ៍។  
 
បញ្ជាក់៖ តម្លៃសិក្សា១៥០ដុល្លារសម្រាប់អ្នកចូលរួមម្នាក់ (ផ្តល់អាហារជូន)។ 
ទីតាំង៖ Blue Art Center ក្រុងសៀមរាប
លេខទំនាក់ទំនងកញ្ញា ដាណេ តាម Telegram៖ ០៩៦ ២៤៦ ៦៣០៤
 
 

© រក្សាសិទ្ធិដោយ thmeythmey.com