ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហា​រទាំង​៥​យ៉ាង​សម្រាប់​សម្រស់​ស្បែក​មុខ​
01, Dec 2022 , 10:29 pm        
រូបភាព
អ្នក​មិន​ចាំបាច់​ចំណាយលុយ​ច្រើន ទៅលើ​ការទិញ​ផលិតផល​សម្អាង​ថ្លៃៗ​នោះទេ គ្រាន់តែ​បន្ថែម​នូវ​អាហារ​ទាំងនេះ ទៅលើ​ស្បែក​មុខ​របស់​អ្នក នោះ​វា​នឹង​ជួយ ធ្វើអោយ​ផ្ទៃមុខ​របស់​អ្នក​ស្រស់ថ្លា និង​ភ្លឺ​ចែងចាំង​បាន​ជាក់​ជា មិនខានឡើយ​។​
 
១. ទឹក​ក្រូចឆ្មារ​
​វា​គឺជា​គ្រឿង​ផ្សំ​ដ៏​សាមញ្ញ​បំផុត ហើយ​វា​ពិតជា​អាច ធ្វើអោយ​ផ្ទៃមុខ​អ្នក​ស​ថ្លា បាន​មួយ​រំពេច​។ វា​ក៏​មាន នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន ទៀត ដែល​អ្នក​អាច​នឹង​ទទួលបាន​ពី​ការប្រើប្រាស់​ទឹក​ក្រូចឆ្មារ​នេះ បាន​ផង​ដែរ​។ វា​អាច​ធ្វើអោយ​រន្ធ​ញើស​របស់​អ្នក រួម​តូច​, កំចាត់​ជាតិ​ប្រេង និង ជួយ​អោយ​ស្បែក​ស​ស្អាត បាន​យ៉ាង​ល្អ​។ អ្នក​គ្រាន់តែ ធ្វើការ​លាបទឹក​ក្រូចឆ្មា​រ​ដោយផ្ទាល់ ទៅ​លើ​ផ្ទៃមុខ​របស់​អ្នក នឹង​បន្ទាប់មក ធ្វើការ​លាង​វា​ចេញ​ជា​មួយ​ទឹកស្អាត ក្នុង​រយៈពេល ២​ឬ ៣​នាទី​ក្រោយមក​។​
 
២. ស៊ុត​
​អ្នក​អាច​យក​វា មក​ប្រើ​ទាំងអស់ ឬ យក​តែ​ផ្នែក​ពណ៌​ស​។ វា​អាច​ធ្វើអោយ​ស្បែក​របស់​អ្នកមាន​សំណើម និង បន្តឹង​ស្បែក​មុខ​បាន​យ៉ាង មាន​ប្រសិទ្ធិភាព​។ វិធី​ដ៏​ងាយស្រួល គឺ​អ្នក​គ្រាន់តែ​យក​វា មក​ត្រដុស​នឹង​ស្បែក​មុខ​ថ្នមៗ  រួច​ធ្វើការ​ម៉ាស្សា​ឈ្លី​សព្វ​ផ្ទៃមុខ និង ធ្វើ​ការសម្អាត​ជាមួយនឹង​ទឹកស្អាត នោះ​ជា​ការ​ស្រេច​។​
 
៣. ទឹកឃ្មុំ​
​អ្នក​អាច​ប្រើ​វា បាន​ស្ទើរតែ​រៀងរាល់ថ្ងៃ នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​។ វា​ជា​អ្នក​ផ្តល់​សំណើម​ដ៏​អស្ចារ្យ ហើយ ថែម​ទាំង​អាច ប្រយុទ្ធប្រឆាំង​នឹង​ការបង្ក​រោគ ស្នាម​មុន និង ធ្វើអោយ​ស្បែក​ស​ថ្លា និង ទន់​រលោង​បាន​ថែមទៀត​ផង​។ អ្នក​គ្រាន់តែ​យក​វា មក​លាប​ដោយផ្ទាល់​នៅ​លើ​ផ្ទៃមុខ និង ទុក​អោយ​ស្ងួត​ក្នុង​រយៈពេល ៥​នាទី រួច​ធ្វើ​ការលាង​សម្អាត នោះ​ជា​ការ​ស្រេច​។
 
៤.​ផ្លែ​ស្ត្របឺ​រី​
​ផ្លែ​ឈើ​នេះ គឺ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការសម្អាត បាន​យ៉ាង​ល្អ ដូចជា​ម៉ាស្ស​បិតមុខ​ផងដែរ​។ វា​មាន​ផ្ទុក​នូវ​វីតាមីន C ដែល​ជា​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ។ អ្នក​អាច​ប្រើ​វា បាន​នៅ​លើ​ផ្ទៃមុខ ដោយ​អ្នក​ត្រូវ​ធ្វើការ​កិន​វា អោយ​ម៉ត់ និង យក​មក​បំពោក​នៅលើ​ផ្ទៃមុខ រួច​ធ្វើការ​ត្រដុស​ថ្នមៗ នៅលើ​ស្បែក​របស់​អ្នក​។​
 
៥. ផ្លែ​ចេក​
​វា​គឺជា​ផ្លែឈើ ដែល​អាច​ផ្តល់​សំណើម​បាន​យ៉ាង​ល្អ ដល់​ស្បែក និង ធ្វើអោយ​ស្បែក​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា និង ភ្លឺ​ចែងចាំង​បាន​។ អ្នក​គ្រាន់តែ​ធ្វើការ​កិន​វា​អោយ​ម៉ត់ និង លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​បន្តិច រួច​យក​មក​បំពោ​កលើ​ផ្ទៃមុខ និង ធ្វើការ​ម៉ាស្សា​ថ្នមៗ រួច​ទុកចោល​អោយ​បាន​រយៈពេល ១០​នាទី​មុនពេល អ្នក​ធ្វើ​ការលាង​ស្អាត​វា​ចេញ ។​វិធី​នេះ ក៏​នឹង​អាច​ផ្តល់អោយ​ស្បែក​មុខ អ្នក​ភ្លឺ​ថ្លា​បាន​យ៉ាង​ល្អ ផងដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com