FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ុយរូហ្កាយ និងកូរ៉េខាងត្បូងត្រូវការឈ្នះដាច់ខាត ឯហ្កាណាស្មើអាចឡើងទៅវគ្គបន្ត
02, Dec 2022 , 7:20 pm        
រូបភាព
ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតាវគ្គចែកពូលបានឈានមកដល់ការប្រកួតចុងក្រោយ និងចុងបញ្ចប់នៅថ្ងៃទី២ ធ្នូនេះ។ ជំនួបពូល ​H វេលាម៉ោង ១០យប់ អ៊ុយរូហ្កាយជួបហ្កាណ រីឯកូរ៉េខាងត្បូងប៉ះព័រទុយហ្កាល់។ អ៊ុយរូហ្កាយ និងកូរ៉េខាងត្បូងត្រូវការឈ្នះដាច់ខាតដើម្បីឱកាសទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈហ្កាណាស្មើអាចក៏មានភាគរយច្រើនចាប់ដៃជាមួយព័រទុយហ្កាល់ទៅវគ្គបន្ត។ ចំណែកការប្រកួតជំនួបពូល ​G វេលាម៉ោង ២យប់រំលងអាធា្រត្រ កាមេរូនជួបប្រេស៊ីល ចំណែកស្វ៊ីសប៉ះស៊ែប៊ី។


ការប្រកួតក្នុងកីឡដ្ឋាន Al Janoub ដែលជាការប្រកួតរវាងក្រុមអ៊ុយរូហ្កាយជួបហ្កាណា វេលាម៉ោង ១០យប់ ជំនួបដ៏សំខាន់ចុងក្រោយនេះ អ៊ុយរូហ្កាយដែលមានត្រឹម ១ពិន្ទុសម្រាប់ប្រកួតត្រូវតែឈ្នះ ខណៈហ្កាណាជាក្រុមលេខ ២មាន​ ៣ពិន្ទុក្នុងដៃសុំត្រឹមស្មើពួកគេនឹងអាចឡើងវគ្គបន្តជាមួយព័រទុយហ្កាល់។

កូរ៉េខាងត្បូងជួបព័រទុយហ្កាល់ដែលជាក្រុមខ្លាំងក្នុងពូល H នាកីឡាដ្ឋាន Education City។ កូរ៉េខាងត្បូងក៏មិនខុសអ្វីពីអ៊ុយរូហ្កាយ ដែលមានត្រឹម​១ ពិន្ទុក្រោយឆ្លងកាត់ការប្រកួត ២លើករួចមក។ ជួបព័រទុយហ្កាលទោះបីដឹងថាជាការប្រកួតដ៏លំបាកសម្រាប់ពួកគេ​ កូរ៉េខាងត្បូងក៏ត្រូវការឈ្នះដាច់ខាតផងដែរ។

ក្រលែកទៅការប្រកួតជំនួបពូល ​G ចុងក្រោយ កាមេរូនត្រូវជួបក្រុមកំពូលតារាងប្រេស៊ីល នាកីឡដ្ឋាន Lusail Iconic វេលាម៉ោង ២យប់។
ប្រេស៊ីលគ្មានសម្ពាធខ្លាំងក្រោយពួកគេឈ្នះកៅអីស្វ័យប្រវត្តិតាំងពីប្រកួតទីពីរ ខណៈកាមេរូនមានត្រឹម ១ពិន្ទុក៏ត្រូវជ័យជម្នះដាច់ខាតទើបអាចមានលទ្ធភាពប្រជែងវគ្គបន្ត។
មិនខុសពីកាម៉េរូនឡើយ ស៊ែប៊ីដែលមានត្រឹម ១ពិន្ទុក៏ត្រូវជួបស្វ៊ីសក្នុងកីឡដ្ឋាន 974 ដែលជាក្រុមលេខ២ មាន ៣ពិន្ទុរួចជាស្រេច ស៊ែប៊ី ក្នុងការប្រកួតត្រូវការជ័យជម្នះដាច់ខាតដូចគ្នាលើស្វ៊ីស​ ប៉ុន្តែស្វ៊ីសត្រូវការត្រឹមស្មើក៏អាចឡើងវគ្គបន្ទាប់៕


Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com