កីឡាអន្តរជាតិ
អន្តរជាតិ
World Cup វគ្គ១៦ក្រុម៖ បារាំង ជួបប៉ូឡូញ មុនអង់គ្លេស ប៉ះសេណេហ្កាល់
04, Dec 2022 , 5:20 pm        
រូបភាព
ម្ចាស់ការពារតំណែងជើងឯកបារាំង ត្រូវតតាំងជាមួយប៉ូឡូញនៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup កាតា នៅវេលាម៉ោង១០យប់ថ្ងៃទី៤ ខែធ្នូ មុនពេលអង់គ្លេសជួបសេណេហ្កាល់នៅម៉ោង២អាធ្រាត្រ។

 
ជំនួបវគ្គ១៦ក្រុមចុងក្រោយ មាន់គកបារាំង ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ពួល D  នឹងត្រូវប្រកួតជាមួយប៉ូឡូដែលឈរលេខ២ពូល C។ ឆ្លងកាត់៣ប្រកួតនៅវគ្គសន្សំពិន្ទុ បារាំង បរាជ័យមួយលើក និងឈ្នះ២ មាន៦ពិន្ទុ ដោយឡែកប៉ូឡូញ ឈ្នះ១ ស្មើ១ និងចាញ់១ មាន៤ពិន្ទុ។
 
បារាំង បច្ចុប្បន្នឈរចំណាត់ថ្នាក់ទី4ពិភពលោក ខណៈប៉ូឡូញស្ថិតនៅលេខរៀងទី២៦ ក្នុងចំណាត់ថ្នាក់ FIFA Ranking។
 
ដោយឡែកជំនួបវគ្គ១៦ក្រុមមួយគូទៀត រវៀងអង់គ្លេស និងសេណេហ្កាល់នឹងត្រូវឡើងនៅម៉ោង២អាធ្រាត្រ។ ក្រុមរហស្សនាមតោកំណាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល B ដោយឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ ខណៈក្រុមអាហ្វ្រិកសេណេហ្កាល់ស្ថិតនៅលេខរៀងទី២ ពូល A មាន៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់១។
 
អង់គ្លេស សព្វថ្ងៃស្ថិននៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោល ឯសេណេហ្កាល់ ស្ថិតនៅលេខរៀងទី១៨។
 
ក្រុមដែលកក់កៅអីទៅកាន់វគ្គ៨ក្រុមរួចហើយ រួមានអាហ្សង់ទីន និងហូឡង់។ អាហ្សង់ទីនបានយកឈ្នះអូស្ត្រាលី ២-១ ឯ ហូឡង់ ឈ្នះអាម៉េរិក ៣-១ នៅវគ្គ១៦ក្រុមចុងក្រោ៦យ៕
 
 

Tag:
 (World Cup
  FIFA)
© រក្សាសិទ្ធិដោយ thmeythmey.com