ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សូមប្រយ័ត្ន ! កុំបរិភោគអាហារទាំងនេះ ដើម្បីបញ្ចៀសជំងឺគាំងបេះដូង
06, Dec 2022 , 6:59 am        
រូបភាព
បើសិនជា​អ្នក​ធ្លាប់​គាំងបេះដូង​នោះ អ្នក​ត្រូវ​តែ​បរិភោគ​ត្រី​ភ្លាម​ពី​ពេល​នេះ​ទៅ​។ ត្រី​អាច​កាត់​បន្ថយ​ឪ​កាស​នាំ​អោយ​គាំងបេះដូង​បាន ដល់​ទៅ បី​ដង​។ ត្រី​សំខាន់​ជាង​ការ​ទទួលទាន​ជាតិ​ខ្លាញ់​ទៅ​ទៀត​។ នេះ​គឺជា​ការ​រក​ឃើញ​របស់​វេជ្ជបណ្ឌិត ម៉ៃ​ខឺ​ល​បឺ​រ​(Michael Burr) នៅ​ក្រុម ប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ប្រទេស​អា​មេ​រិ​ក​។
 
គាត់​បាន​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​បុរស​ចំនួន​២០៣៣​នាក់​ដែល​ធ្លាប់​គាំងបេះដូង​។ គាត់​អោយ មនុស្ស​មួយ​ក្រុម​បរិភោគ​ត្រី​សមុទ្រ ដូច​ជា​ត្រី​សាល​មុនត្រី​mackerel និង​ត្រី​sardines យ៉ាង​ហោច​ណាស់​ពីរ​ដង​នៅ​ក្នុង​មួយ ថ្ងៃ​ដោយ​ម្តង​ៗ បរិភោគ​ចំនួន​១៤០​ក្រាម ឫ​ក៏​បរិភោគ​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​។ មនុស្ស​មួយ​ក្រុម​ទៀត​គាត់​អោយ​កាត់​បន្ថយ​ការ បរិភោគ​ជាតិ​ខ្លាញ់ មនុស្ស​មួយ ក្រុម​ទៀត​គាត់​អោយ បរិភោគ​អាហារ​មាន​ជាតិ​សរសៃ​។ សំរាប់​ការ​ប្រៀបធៀប​មនុស្ស​មួយ ក្រុម​ទៀត​គាត់​មិន​បង្គាប់​អោយបរិភោគ​អ្វី​ឡើយ​។
 
រយ​:​ពេល​ពីរ​ឆ្នាំ​ក្រោយមក​ការ​ស្រាវជ្រាវ​នោះ បង្ហាញ​ថា​មាន​តែ​ត្រី​ប៉ុណ្ណោះ​អាច​កាត់​បន្ថយ​ការ ស្លាប់​បាន​ដល់​ទៅ​២៩​ភាគរយ​។ ក្រៅពី​នេះ បន្លែ និង​ផ្លែ​ឈើ​ក៏​អាច ទប់ស្កាត់​ការ​គាំងបេះដូង​ដែរ​។
 
អ្នកដឹង​ទេ​ថា​អ្នក​បរិភោគ​អាហារ​បួស​មាន​អត្រា​កើត​ជំងឺ​បេះដូង​-​សរសៃឈាម ទាប​ជាងគេ​បំផុត​។ នៅ​កម្ពុជា​យើង​អាហារ​បួស​នេះ មិន​ទាន់​ពេញ​និយម​នៅឡើយ​ទេ​។ ប៉ុន្តែ​យើង​ឃើញ​ក្រុម​យុវវ័យ កាន់តែ​ច្រើន​នាំ​គ្នា បរិភោគ អាហារ​បួស​។ គួរ​អោយ​ចាប់អារម្មណ៍​មួយ ទៀត​នោះ​ការ សិក្សា​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ហា​វឺ​ដ បាន​បង្ហាញ​ថា​អ្នក បរិភោគ​ការ៉ុត​មួយ មើម​ឫ​ដំឡូង​ទម្ងន់​១៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ​(​ឫ​អាហារ ដែល​សម្បូរ​ជាតិ​បេ​តា​ការ៉ូ​តែ​ន​)​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​គាំង បេះដូង​បាន ដល់​ទៅ​ចំនួន​២២​ភាគរយ និង​កាត់​បន្ថយ​គ្រោះថ្នាក់​សរសៃឈាម​ក្នុង​បេះដូង​បាន​ដល់​ទៅ​៤០-៧០​ភាគរយ​។
 
ផ្លែ​ឈើ​និង​បន្លែ​ក៏​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង និង​បញ្ហា​ដទៃ​ទៀត​ទាក់ទង​នឹង​បេះដូង​ផង​ដែរ​។ ការ​សិក្សា​ស្រាវជ្រាវ​នៅ ឥណ្ឌា​បង្ហាញ​ថា អ្នក​បរិភោគ​បន្លែ​និង​ផ្លែ​ឈើ​ស្លាប់​ដោយ បញ្ហា​បេះដូង​ចំនួន​៤៥​ភាគរយ​តិច​ជាង​អ្នក​ដែល​បរិភោគ​អាហារ​មាន ជាតិ​ខ្លាញ់​ទាប​។
 
ខ្លាញ់​សាច់​បិសាច​នាំ​អោយ​កើត​ជំងឺ​បេះដូង
 
ប្រជាជន​កម្ពុជា​យើង​បាន ប្រើ​ខ្លាញ់ជ្រូក​ដើម្បី​ធ្វើ​ម្ហូប​ឆារ​និង​អាហារ​មួយ​ចំនួន​ទៀត មុន​ពេល​ដែល​ការ​ប្រើ​ប្រេងឆារ​បាន​ពេញ​និយម​។ ម្យ៉ាងទៀត​នោះ​អ្នកខ្លះ​ក៏​ចូល​ចិត្ត​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែរ​។
 
កត្តា​ទាំង​ពីរ​នេះ​អាច​រួមចំណែក​នៅ​ក្នុង​ការ​ធ្វើ​អោយ​មានការ​កើត​ជំងឺ​បេះដូង ដ៏​ច្រើន​នៅ​កម្ពុជា​។ មនុស្ស​ដែល​បរិភោគ​ខ្លាញ់​សត្វ​ច្រើន​មាន​អត្រា​កើត​ជំងឺ​បេះដូង​ដែល​បណ្តាល មក​ពី​សរស​សៃ​ឈាម​ចិញ្ចឹម​បេះដូង​(coronary heart disease) ខ្ពស់​ជាងគេ​បំផុត​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​កាលពី​ឆ្នាំ​១៩៩០​របស់​អង្គការ​សុខភាព​ពិភពលោក​បាន បង្ហាញ​ថា​អ្នក​បរិភោគ​ខ្លាញ់ តិច​ត្រឹម​ចំនួន​៣​ទៅ​១០​ភាគរយ​នៃ​ថាមពល​ទាំងអស់​មាន​កើត​ជំងឺ​បេះដូង​តិច​ជាងគេ​។
 
ដូច្នេះ​បើ​អ្នក​បរិភោគ​ខ្លាញ់​ច្រើន​នោះ វា​ល្មម​ដល់​ពេល​ដែល​អ្នក បោះបង់​ចោល​ហើយ​បើសិនជា​អ្នក​ស្រលាញ់​ជីវិត​របស់​អ្នក​។
 
ផឹក​គ្រឿង​ស្រវឹង និង​ជំងឺ​បេះដូង
 
បើសិនជា​អ្នកមាន​ចំណូលចិត្ត​ចំពោះ​គ្រឿង ស្រវឹង​ទៅ​ហើយ​នោះ​អ្នក​គួរ​កាត់​បន្ថយ​មក​ត្រឹម​យ៉ាងច្រើន ស្រា​បៀរ​ពីរ​កំប៉ុង​នៅ​ក្នុង មួយ​ថ្ងៃ​បាន​ហើយ​។ នេះ​ជា​បរិមាណ​ដែល​សុ​វត្ថ​ភាព​ចំពោះ​សុខភាព​របស់​អ្នក​។ មិនតែប៉ុណ្ណោះ​មានការ​សិក្សា​ស្រាវជ្រាវ មួយ​ចំនួន​ថែម​ទាំង​និយាយ​ថា ការ​ផឹកស្រា​បៀ​មួយ​កំប៉ុង​រឺ​ពីរ​កំប៉ុង​អាច​ជួយ​ទុ​ច​បង្អាក់​ការ​កើត​ជំងឺ​បេះដូង​ទៀត​ផង​។
 
ខ​ណៈ​ដែល​មិន​មានការ​លើកទឹកចិត្ត​អោយ មនុស្ស​ទទួលទាន​គ្រឿង​ស្រវឹង​កាន់តែ​ច្រើ​នោះ​អ្នក​ផឹក​គ្រឿង ស្រវឹង​ត្រូវ​ចាំ​ថា​កំរិត ដែល​មាន​សុវត្ថិភាព ចំពោះ​សុខភាព​នោះ​គឺ​មិន​ត្រូវ​ផឹកស្រា​បៀរ លើស​ពី​ពីរ​កំប៉ុង​នៅ​ក្នុង​មួយ​ថ្ងៃ​ឡើយ​។
 
ការ​ផឹក​កាហ្វេ​និង​ជំងឺ​បេះដូង
 
នៅ​ពេល​ដែល​ជីវភាព​ប្រជាជន កាន់តែ​ធូរធារ ប្រជាជន​កាន់តែ​ច្រើន​បាន​ចាប់​យក​ទម្លាប់​ផឹក​កាហ្វេ​តាម ភោ​ជនី​ដ្ឋា​ន​ទំនើប​ៗ ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ តើ​ការ​ផឹក​កាហ្វេ​នេះ​គ្រោះថ្នាក់​ដែរ​ឫ​ទេ មាន​ភស្តុ​តាង​តិចតួច​ដែល​ថា​ការ បោះបង់​ទម្លាប់​ផឹក កាហ្វេ​អាច​ជួយ​សង្គ្រោះ​បេះដូង​។ តែ​វា​នឹង​មាន​ប្រយោជន៍​បើសិនជា​អ្នក​កាត់​បន្ថយ​ការ​ផឹក​កាហ្វេ​។
 
ការ​សិក្សា​ស្រាវជ្រាវ​មួយ​ទៅ​លើ​មនុស្ស​ជាង​១០០០០០​នាក់​បង្ហាញ​ថា ការ​ផឹក​កាហ្វេ​៤​ពែង ឫ​ច្រើន​ជាង​នេះ​នៅ​ក្នុង​មួយ ថ្ងៃ​បង្កើន​ឪ​កាស កើត​ជំងឺ​បេះដូង​ដល់​ទៅ​៣០​ភាគរយ​នៅ​ក្នុង​ចំណោម​បុរស​និង​៦០​ភាគរយ​នៅ​ក្នុង​ចំណោម​ស្ត្រី​។ ការ​កាត់​បន្ថយ​ការ ផឹក​កាហ្វេ​នេះ​ក៏​ត្រូវ​បាន​ណែនាំ​អោយ​កាត់​បន្ថយ​ផង​ដែរ បើសិនជា​មាន​ចង្វាក់បេះដូង​មិន​ទៀងទាត់​។ ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន អាច​ធ្វើ​អោយ​ចង្វាក់ បេះដូង​ដើរ​កាន់តែ​មិន​ប្រក្រតី​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

 

© រក្សាសិទ្ធិដោយ thmeythmey.com