ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅតែបន្តគោលនយោបាយផ្ដល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់សមរម្យ
06, Dec 2022 , 11:29 am        
រូបភាព
ធនាគារសហគ្រាសធុនតូច និងមធ្យម​កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលនៃការអនុវត្ដគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុដែលបានចូលរួម។

គោលបំណងនៃការរៀបចំអង្គសន្និសីទនេះ គឺដើម្បីផ្សព្វផ្សាយដល់សាធារណៈជនទូទៅ ឲ្យបានដឹងពីសមិទ្ធផលនៃការអនុវត្តតម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ តាមរយៈធនាគារសហត្រាសធុនតូច និងមធ្យម កម្ពុជា រួមសហការជាមួយ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមប្រមាណ ៣៣ គ្រឹះស្ថាន។ 
  


លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងក្នុងពិធី«ខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា(ធ.ស.ក) ជាធនាគារគោលនយោបាយ ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ ធ. ស.ក មានបេសកកម្មផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារពាណិជ្ជ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីគាំទ្រសហគ្រាសធុន តូច និងមធ្យម សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ។ ជាក់ស្ដែង គិតត្រឹមបំណាច់ខែតុលា ឆ្នាំ២០២២ នេះ ធ.ស.ក បាន ចូលរួមផ្តល់ហិរញ្ញប្បទានជូនដល់សហគ្រាសធុនតូច និងមធ្យម(SMEs) សរុបប្រមាណ ៣​,១៦៥ សហគ្រាស រួចមកហើយ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៤២៣លានដុល្លារអាមេរិក»។
 
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា«សន្និសីទនេះមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីសមិទ្ធផលនៃការអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម ជំហានទី២ ដែលជាជំហានមួយទៀតនៃការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការគាំទ សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើងក្នុងការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការ ទទួលខុសត្រូវ ដើម្បីចាប់ផ្តើម ពង្រីក និងស្តារអាជីវកម្មឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។
  


លោកបន្តទៀតថា សហគ្រាសធុនតូចនិងមធ្យម និងបរិយាបន្នហិរញ្ញវត្ថុ ទាំងពីរនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីចូលរួមកិច្ចការស្ដារ ជំរុញសេដ្ឋកិច្ចឡើងវិញជាមួយរាជរដ្ឋាភិបាល ក្នុងនិងក្រោយវិបត្តិកូវីដ១៩ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និង មធ្យម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិក បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ដែលមាន គោលបំណងជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានដើមទុនងាយស្រួលជាងមុន ច្រើនជាមុន និងក្នុង អត្រាការប្រាក់ទាប។ 
 
សម្រាប់ជំហានទី១ នៃគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម មានសមាជិកសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជាចំនួន ៨គ្រឹះស្ថាន រួមទាំងធនាគារមួយបានចូលរួម និងបានរួមចំណែកចំនួន ១៣លានដុល្លារអាមេរិកទៅក្នុង គំនិតផ្តួចផ្តើមនេះ និងកំពុងបន្តចូលរួមក្នុងការអនុវត្តគម្រោងសហហិរញ្ញប្បទានសម្រាប់ជំហានទី២ ផងដែរ។ បន្ថែមលើនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាជិករបស់ខ្លួន នឹងបន្តគាំទ្រគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាស ធុនតូច និងមធ្យម ដ៏មានសារៈសំខាន់នេះ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវ "ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣។ 
 
ឆ្លៀតក្នុងឱកាសនេះ ឯកឩត្ដមបណ្ឌិត ផាន់ ផល្លា បានថ្លែងថា« ខ្ញុំសូមជម្រាបជូនថា សហគ្រាសធុនតូច និងមធ្យម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ទាំងនៅលើទិដ្ឋភាពនៃការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលធន់ទៅនឹងវិបត្តិ។ ជាក់ស្តែងសហគ្រាស ធុនតូច និងមធ្យមមានចំណែកប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានចូលរួម ចំណែកប្រមាណ ៥៨% ក្នុងផលិតផលក្នុងស្រុកសរុប ហើយបានផ្តល់ឱកាសការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា។ យ៉ាងណាមិញ, សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា៖ កង្វះហិរញ្ញប្បទាន, ភាពមានកម្រិតនៃសមត្ថភាពស្ថាប័ន ក្នុងការអភិវឌ្ឍផលិតផល និងការធ្វើនវានុវត្តន៍ និងកង្វះកម្លាំងពលកម្មជំនាញ ជាដើម៕










 

© រក្សាសិទ្ធិដោយ thmeythmey.com