ជាតិ
អត្ថបទពាណិជ្ជកម្ម
សណ្ឋាគារ​ដ៏​ប្រណីត ប៊ូទិកកំពត រីវើអ៊ិនបើកទ្វារស្វាគមន៍ភ្ញៀវ​​ទេសចរ​​​ចាប់ពីថ្ងៃទី៨ ធ្នូ តទៅ
06, Dec 2022 , 3:16 pm        
រូបភាព
កោះស្លាកែតស្ទូឌីយោនឹងដាក់ឱ្យដំណើការជាផ្លូវការនូវសណ្ឋាគារប៊ូទិក ដ៏ប្រណីត​មួយ ​ក្នុង​ខេត្ត​កំពតសណ្ឋាគារប៊ូទិកកំពត រីវើអ៊ិន​ «Kampot RiverInn Boutique Hotel» ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ខ្លួន នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ខាង​មុខ ដែលជាការចូលរួមចំណែកក្នុងការបម្រើ​ដល់ការត្រឡប់មកវិញនូវភ្ញៀវទេចរជាតិ និងអន្តរជាតិ។​ សណ្ឋាគារ​ប៊ូទិក Kompot RiverInn ជា​សណ្ឋាគារ​ប៊ូទិក​ដ៏ប្រណិត​មួយ​ក្នុង​ខេត្ត​កំពត​មាន​ទីតាំង​នៅក្បែរ​មាត់​ទន្លេ​ដែលជា​បេះដូង​នៃ​ក្រុង​កំពត។
 
លោកស្រី ច័ន្ទ ដាវី ស្ថាប​និក​ក្រុម​ហ៊ុន ដាវីត្រា​ (​ខេមបូឌា) ​ឯ.ក ដែល​ជា​ម្ចាស់​គម្រោង​វិនិ​យោគ​គម្រោង​«កោះស្លាកែត​ស្ទូឌីយោ» និង​Kampot RiverInn Boutique Hotel បាន​លើកឡើង​ថា Kampot RiverInn Boutique Hotel​ គឺ​ជា​សណ្ឋាគារ​ប៊ូទិក​ ដ៏​ល្អ​លំដាប់​ស្តង់ដា​អន្តរជាតិ​ ដែល​នឹង​ផ្តល់​នូវ​កន្លែង​ស្នាក់​នៅ​មាន​ផាសុក​ភាព និង​មាន​បរិស្ថាន​ស្រស់​បំព្រង​លំដាប់​កំពូល​ដល់​អតិថិជន​ដំបូង​គេ​ក្នុង​ក្រុង​កំពត​ ។ សណ្ឋាគារ​នេះ​មាន​ទីតាំង​នៅ​ក្បែរ​មាត់​ព្រែក​កំពត ដែល​ជា​បេះ​ដូង​នៃ​ក្រុង​កំពត។
  


លោក​ស្រី​បន្ត​ទៀត​ថា មូល​ហេតុ​ដែល​លោក​ស្រី​បញ្ចេញ​ទុន​វិនិយោគ​លើ​គម្រោង​សណ្ឋាគារ​ Kampot RiverInn Boutique Hotel គឺ​ដោយ​សារ​មាន​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ភាព​ល្អ​ប្រសើរ​នៃ​ស្ថិរភាព​នយោ​បាយ កំណើន​សេដ្ឋកិច្ច​រឹង​មាំ និង​ជា​ពិសេស​ខេត្ត​កំពត​គឺ​ជា​ទីតាំង​ដ៏​ល្អ​ដាច់​គេ​នៅ​កម្ពុជា ដែល​មាន​សក្តានុ​ពល​ខ្ពស់​ក្នុង​ការ​ស្រូប​ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ព្រោះ​ក្រៅ​ពី​មាន​សមុទ្រ ក្នុង​ខេត្ត​កំពត​ក៏​មាន​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​ដូច​ជា ភ្នំ ទឹក​ជ្រោះ ​ស្រែ​អំបល និង​រមណីយដ្ឋាន​ ជា​ដើម។
លោក​ស្រី​អះអាង​ថា៖​«​សក្តានុពល​ទាំង​នេះ នឹង​ធ្វើ​ឱ្យ​ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​កាន់​តែ​ច្រើន​នា​ពេល​អនាគត ខណៈ​នៅ​ពេល​នេះ​កន្លែង​ស្នាក់​នៅ​ក្នុង​ខេត្ត​ក៏​មិន​អាច​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ផង​ដែរ»។​
 
ជាមួយនឹងបន្ទប់ដ៏ប្រណិតៗ អមជាមួយនឹងបរិក្ខារទំនើបៗរបស់Kampot RiverInn Boutique Hotel ធានាផ្តល់ជូនភ្ញៀវទេសចរណ៍ និងធុរជនដែលមកលំហែរកាយទទួលបាននូវសេវាកម្ម ប្រកបដោយស្តង់ដារខ្ពស់បំផុត និងភ្លក្សនូវរសជាតិអាហារដ៏​មានឪជារស​ក្នុងភោជនីយដ្ឋាន របស់យើងដែលមានម្ហូបអាហារដ៏សម្បូរបែប អមជាមួយហាងកាហ្វេ (The Shore Café) «ដែលជា​ប្រែនថ្មីរបស់អាស៊ី»។ 
  


សណ្ឋគារក៏មានអាងហែលទឹកដ៏ធំ​ ស្កាយបារដែលផ្តល់នូវបរិយាកាសដ៏បរិសុទ្ធ លើសពីនោះ យើងក៏មាន​បម្រើនូវសេវាកម្មផ្សេងៗរួមជាមួយសកម្មភាពកម្សាន្តនានាជាច្រើនទៀតផងដែរ។ 
យើងធានាប្តេជ្ញាផ្តល់នូវបទពិសោធន៍សណ្ឋាគារប្រកបដោយផាសុកភាព អារម្មណ៍កក់ក្តៅ ដើម្បី​ទទួលស្វាគមន៍ភ្ញៀវ​ជាតិនិង​អន្តរជាតិមកពីគ្រប់មជ្ឈដ្ឋាន ក្នុងនាមជាសណ្ឋាគារ​ប៊ូទិក​ដែលផ្តល់នូវបទពិសោធន៍ល្អមិនអាចបំភ្លេចបាន ឈានមុខគេ​ក្នុងក្រុងកំពត៕
 
សណ្ឋាគារប៊ូទិកកំពត រីវើអ៊ិន
អាស័យដ្ឋាន៖ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសង្ឃជួនណាត ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ក្បែររង្វង់មូលត្រីផ្សោតមាត់ព្រែកកំពត។
ហ្វេសប៊ុក៖ Kampot RiverInn Boutique Hotel
ទូរស័ព្ទ៖ +855 16 818 424 / +855 77 777 067
 








អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com