ជាតិ
អត្ថបទពាណិជ្ជកម្ម
កាន់តែអស្ចារ្យ ជាមួយកំពូលរថយន្ត Defender 130 ស៊េរីឆ្នាំ 2023 មានមុខជាផ្លូវការនៅកម្ពុជាដោយ JLR Cambodia
06, Dec 2022 , 3:59 pm        
រូបភាព
ក្រុមហ៊ុន JLR Cambodia កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន បានសម្ពោធជាផ្លូវការ រថយន្ត  Defender 130  សេរីថ្មីឆ្នាំ 2023 ដែលជាប្រភេទរថយន្ត off or on road ទៅកាន់ភ្ញៀវកិត្តិយសប្រមាណជាង 380 នាក់ ដែលមានទីតាំងនៅ Driving Range (បឹងកក់)។
 


កម្មវិធីត្រូវបានប្រារព្ធឡើងចាប់ពី ម៉ោង 8:00 ព្រឹក ជាមួយនឹងការបើកបរសាកល្បងដ៏ធំអស្ចារ្យ មិនធ្លាប់មានជាមួយអានុភាពនៃកំពូលរថយន្ត Defender 130 សេរីឆ្នាំ 2023 និងបញ្ចប់ទៅវិញ នៅវេលាម៉ោង 10:00 យប់ ក្រោមការចូលរួមរបស់ ភ្ញៀវកិត្តិយសប្រមាណជាង 380 នាក់។ 
 




Defender 130 ជាកំពូលរថយន្ត off or on road ដែលប្រើប្រាស់រយៈពេល 75ឆ្នាំក្នុងការផលិត និងដាក់សាកល្បង ដែលធន់កម្តៅរហូតដល់ 50°C និងត្រជាក់បំផុត -40°C ជាមួយនឹងលក្ខណៈ​ពិសេសជាច្រើន រួមមាន អាចចុះក្នុងទឹកបានរហូតដល់ជម្រៅ 900 mm អាចសណ្តោងបាន ទម្ងន់រហូតដល់ 3720 Kg មានកម្លាំងរង្វិលជុំ 5500 RPM និង កម្លាំងសេស 395 HP មានល្បឿនអតិបរិមារហូតដល់ 190 km/h ជាមួយសំទុះល្បឿនពី 0 ដល់ 100km ប្រើប្រាស់រយ: ពេលត្រឹមតែ 6.3s តែប៉ុណ្ណោះ។



រថយន្ត Defender 130 សេរីឆ្នាំ 2023 ស័ក្តិសមជាមួយដំណើរផ្សងព្រេង ជាលក្ខណៈគ្រួសារ ដោយមានតួរខ្លួនវែងជាងរថយន្តធម្មតា ជាមួយកៅអី 3ជួរ សរុប 8 កៅអី។
 
បំពាក់ជាមួយអេក្រង់ បញ្ជា ទំហំ 11.4 រថយន្ត Defender 130 មានអាចភ្ជាប់បានជាមួយទាំង Apple និង Android Carplay ជាមួយមុខងារបច្ចេកវិទ្យា All terrain respond ដែលអាចកំណត់ និងសម្របខ្លួនតាមគ្រប់ស្ថានភាពផ្លូវ។ 


 
ជាមួយគ្នានេះក្រុមហ៊ុន JLR Cambodia បានចូលរួមជួយលើកស្ទួយសិល្បៈខ្មែរ ជាមួយការសម្តែងពិសេសពីសំណាក់ក្បាច់គុណល្បុក្កតោរបស់កម្ពុជា ដែលទើបតែត្រូ​វ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​តំណាង​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ ​កាល​ពី​ថ្ងៃទី​29​ ខែ​វិច្ឆិកា ​ឆ្នាំ​2022 កន្លងទៅនេះ។





គួបបញ្ជាក់ថា កម្ពុជាជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដាក់សម្ពោធជាផ្លូវការ កំពូលរថយន្ត Defender 130 ម៉ូដែលឆ្នាំ 2023 ដែលមានសមត្ថភាពស័ក្តិសមជាមួយ ទាំងផ្លូវរាបស្មើ និងផ្លូវលំបាក។
 
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើលផ្ទាល់នៅអាគារតាំងបង្ហាញ Jaguar Land Rover Cambodia ធ្វើ ឬធ្វើការទំនាក់ទំនង តាមរយៈភ្នាក់ងារលក់របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។
 
ក្រុមហ៊ុន Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
ព័ត៍មានបន្ថែម អំពីរថយន្ត៖​ https://www.landrovercambodia.com/vehicles/defender/overview
 
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com