ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! សាច់​អាំង​អាចបង្ក​ឱ្យ​មាន​ជំងឺ​មហារីក​បាន
07, Dec 2022 , 6:59 am        
រូបភាព
ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ភ្នាក់ងារ​បង្ករ​ជំងឺមហារីក​ពីរ​ប្រភេទ​អាច​កើតឡើង​នៅ​ពេល​អ្នក​អាំង​សាច់​។ ភ្នាក់ងារ​ទាំង​ពីរ​នោះ​គឺ polycyclic aromatic hydrocarbons (PAHs) និង heterocyclic amines (HCAs)​។ PAHs បង្ករ​ឡើង​នៅ​ក្នុង​ផ្សែង និង​មាននៅ​ផ្ទៃ​ខាងក្រៅ​នៃ​សាច់ ដែល​ងាយស្រួល​កោស​ចេញ​។
 
HCAs បង្ក​ឡើង​នៅ​ខាងក្នុង​នៃ​សាច់​។ វា​បង្ករ​ឡើង​ដោយ​ការ​ដាក់​សាច់​ឱ្យ​ត្រូវ​នឹង​កម្តៅ​ខ្លាំង ហើយ​វា​អាច​បង្ករ​ឡើង​នៅ​ក្នុង​ខ្ទះ​ឆា​ ឬ​ម៉ាស៊ីន​ចម្អិន ក៏​ដូច​ជា​ពេល​អាំង​ផង​ដែរ​។
 
សូមកុំ​បារម្ភ អ្នក​នៅ​តែ​អាច​បន្ត​ការ​អាំង​សាច់​បាន​ ដោយ​គ្រាន់តែ​គ្រប់គ្រង​វិធី​ចម្អិន​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ​។
 
ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ខ្លះ​ៗ​ពី​វិធី​អាំង​សាច់​៖
  • ប្រឡាក់សាច់
  • ចម្អិន​ជា​មុន​សិន​មុន​នឹង​ដាក់​អាំង (​វា​កាត់​បន្ថយ​ការ​ប៉ះ​ទៅ​នឹង​កម្តៅ​ខ្លាំង ហើយ​អ្នក​អាច​ចម្រោះ​ជាតិ​ខ្លាញ់​ដើម្បី​ឱ្យ​មានការ​ស្រក់​ខ្លាញ់​និង​ផ្សែង​តិច​)​។
  • ឧស្សាហ៍​ប្រែ​សាច់
  • ចម្អិន​ក្នុង​កម្តៅ​ទាប
  • មិន​ត្រូវ​ចម្អិន​ផ្ទាល់​លើ​ធ្យូង​នោះ​ទេ
  • កុំ​សូវ​ប្រើ​គម្រប​ដើម្បី​កាត់​បន្ថយ​ការ​ចម្អិន​ក្នុង​ផ្សែង
  • កោស​ឬ​ចៀរ​ផ្នែក​ខ្មៅ​ៗ​ដែល​មាននៅ​លើ​សាច់​ចេញ​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com