FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីល បង្កើតកំណត់ត្រាថ្មីនៅ World Cup ដោយដាក់ឱ្យកីឡាករលេងទាំង២៦រូប
07, Dec 2022 , 9:29 am        
រូបភាព
ប្រេស៊ីលបានបង្កើតកំណត់ត្រាថ្មីមួយបន្ថែមទៀត ក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅកាតា ក្រោយឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងការប្រកួតដែលយកឈ្នះកូរ៉េខាងត្បូង ៤-១ នៅវគ្គ១៦ក្រុមចុងក្រោយ ក្រុមសាំបា បានដាក់ឱ្យកីឡាករទី២៦លេង ដោយមិនទាន់មានក្រុមណាធ្លាប់ធ្វើឡើយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

ក្នុងការប្រកួតដែលប្រេស៊ីលឈ្នះកូរ៉េខាងត្បូងនោះ អំឡុងរយៈពេល ១០នាទីចុងក្រោយ អ្នកចាំទីដៃទី៣ Weverton បានផ្លាស់ប្តូរចូលជំនួសអ្នកចាំទី Alisson សម្រាប់ការប្រកួតរបស់ប្រេស៊ីល។ វត្តមានរបស់ Weverton បានជួយប្រេស៊ីលក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ FIFA ដែលបានប្រើប្រាស់កីឡាករដល់ទៅ ២៦រូបផ្សេងគ្នាក្នុងការប្រកួត World Cup។
 
World Cup កាតាក៏ជាការប្រកួតលើកដំបូងប្រចាំប្រវត្តិសាស្ត្រដែលបានបន្ថែមចំនួនកីឡាករចាប់ពី ២៣នាក់ ឡើងដល់ ២៦នាក់ក្នុងការប្រកួត។ អំឡុងការប្រកួតទល់កាមេរូនក្នុងវគ្គចែកពូល ប្រេស៊ីលដែលដឹកនាំដោយលោក Tite បានផ្តល់ឱកាសនិងផ្លាស់ប្តូរកីឡាករទាំងអស់ឱ្យចូលលេង។
 
កំណត់ត្រាដែលក្រុមបានប្រើប្រាស់កីឡាករទាំងអស់អំឡុងការប្រកួតព្រឹត្តិការណ៍ World Cup នៅឆ្នាំ ២០១៤ ដែល World Cup កំណត់ឱ្យប្រើប្រាស់កីឡាករត្រឹម ២៣រូប ហូឡង់បានប្រើកីឡាករទាំង ២៣រូបប្រកួត។
 
សូមជម្រាបថាក្រោយយកឈ្នះលើកូរ៉េខាងត្បូង ប្រេស៊ីលនឹងត្រូវធ្វើដំណើរឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបក្រូអាស៊ី ដែលបានទម្លាក់ជប៉ុនឡើងមកវគ្គ ៨ក្រុមនៃ World Cup 2022។
 
ជម្រើសទាំង២៦នាក់របស់ប្រេស៊ីលរួមមាន៖
 
អ្នកចាំទី៖ Alisson (Liverpool), Ederson (Manchester City), Weverton (Palmeiras) 
 
ខ្សែការពារ៖ Dani Alves (UNAM), Marquinhos (Paris Saint-Germain), Thiago Silva (Chelsea), Eder Milito (Real Madrid), Danilo (Juventus), Alex Sandro (Juventus), Alex Telles (Sevilla), Bremer (Juventus) 
 
ខ្សែបម្រើ៖ Casemiro (Manchester United), Fred (Manchester United), Fabinho (Liverpool), Bruno Guimares (Newcastle), Lucas Paquet (West Ham), Everton Ribeiro (Flamengo)
 
ខ្សែប្រយុទ្ធ៖ Neymar (Paris Saint-Germain), Vinicius Jr. (Real Madrid), Richarlison (Tottenham), Raphinha (Barcelona), Antony (Manchester United), Gabriel Jesus (Arsenal), Gabriel Martinelli (Arsenal), Pedro (Flamengo), Rodrygo (Real Madrid)៕
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com