FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ យកឈ្នះស្វ៊ីសយ៉ាងងាយស្រួល ព័រទុយហ្កាល់ជាក្រុមចុងក្រោយឡើងវគ្គ ៨ក្រុម
07, Dec 2022 , 3:50 am        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ជាក្រុមចុងក្រោយគេនៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាដែលឈានជើងឡើងទៅកាន់វគ្គ ៨ក្រុម ក្រោយយកឈ្នះស្វ៊ីលយ៉ាងងាយស្រួលក្នុងលទ្ធផល ៦-១ នាកីឡដ្ឋាន Lusail Iconic។ ព័រទុយហ្កាល់ឡើងវគ្គ ៨ក្រុមលើកដំបូងរយៈពេល ១២ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០។

ការប្រកួតក្នុងវគ្គទីមួយ ព័រទុយហ្កាល់បង្ហាញសមត្ថភាពនៃភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតដោយអាចស៊ុតបំប៉ោងសំណាញ់ទីលើស្វ៊ីស ២គ្រាប់មុន ដោយកីឡាករ Goncalo Ramos នៅនាទី១៧ ការស៊ុតទម្លុះដៃអ្នកចាំទីបានយ៉ាងល្អ និង Pepe ខ្សែការពារវ័យ៣៩ឆ្នាំចាស់ជាងគេប្រចាំការប្រកួតដែលតែតបាល់បញ្ចូលទីនាទី៣៣។ បញ្ចប់វគ្គទីមួយព័រទុយហ្កាល់នាំមុខស្វ៊ីល ២-០។
 
ការប្រកួតឈានចូលវគ្គទីពីរមិនដល់ ៦នាទីផងនោះ ព័រទុយហ្កា់រកបានឱកាសជាថ្មីបន្ថែមគ្រាប់បាល់ទីបី ស៊ុតចូលស្វ៊ីលដោយខ្សែប្រយុទ្ធ Goncalo Ramos ដដែលរកបាននៅនាទី៥១ រូបគេរកបាន ២គ្រាប់ប្រចាំការប្រកួត។ នាំមុខដោយលទ្ធផល ៣-០ ត្រឹម៤នាទី ខ្សែការពារស្លាបឆ្វេង Raphael Guerreiro ស៊ុតបន្ថែមគ្រាប់ទិ៤ នៅនាទី៥៥។ 
 
ព័រទុយហ្កាល់មិនបញ្ចប់ការស្វែករកគ្រាប់បាល់ខ្លួនឡើយក្នុងការប្រកួតបង្ហើយវគ្គ ១៦ក្រុមចុងក្រោយគេបង្អស់ Goncalo Ramos រកបានគ្រាប់បាល់ទី៣ របស់ខ្លួនប្រចាំការប្រកួតនៅនាទី៦៧ និងជាកីឡាករដំបូងក្នុងព្រឹត្តិការណ៍ World Cup 2022 ដែលរកបាន Hat-Trick មិនបញ្ចប់ងាយៗចុងវគ្គទីហើយ នាទី៩០+២ កីឡាករ Rafael Leao ស៊ុតបន្ថែមគ្រាប់ទិ៦។ ចំណែកមួយគ្រាប់របស់ស្វ៊ីសរកបានដោយ Manuel Akanji នៅនាទី៥៨។ បញ្ចប់ការប្រកួតព័រទុយហ្កាល់យកឈ្នះស្វ៊ីសលទ្ផល ៦-១។
 
ក្រោយទទយលបានជ័យជម្នះព័រទុយហ្កាល់រកបានកៅអីវគ្គ ៨ក្រុមរបស់ខ្លួនលើកដំបូងរយៈពេល ១២ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup គិតចាប់ពីឆ្នាំ ២០១០ ដែលពួកគេធ្លាក់ត្រឹមវគ្គ១៦ក្រុ។ 
 
នេះក៏ជាលើកទី៣ ប្រចាំប្រវត្តិសាស្ត្រដែលពួកគេបានឈានជើងដល់វគ្គ ៨ក្រុមចុងក្រោយ ដោយពីលើកនៅឆ្នាំ ១៩៦៦, ២០០៦ ពីការបង្ហាញវត្តមាន ៨ ក្នុងព្រឹត្តិការណ៍ World Cup។ ព័រទុយហ្កាល់នឹងត្រូវបន្តដំណើរទៅជួបម៉ារ៉ុកនៅវគ្គបន្ទាប់៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com