ជាតិ
ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួននៅភ្នំពេញ ដោយសារសត្វទោច២ក្បាល
07, Dec 2022 , 5:48 pm        
រូបភាព
អគ្គិសនីកម្ពុជា តាមរយៈសេចក្តីជូនដំណឹងបន្ថែមរបស់ខ្លួននាថ្ងៃនេះ បានបញ្ជាក់ពីករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F1A &F13A)។
 
 ករណីនេះ បណ្តាលមកពីមានសត្វទោច២ក្បាល ឡើងតោងលើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ, សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានយកសត្វទោចចេញរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៥ និង៤នាទីល្ងាចថ្ងៃដដែល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com