ជាតិ
សង្គមជាតិ
បរទេស១៤៨នាក់ទៀត ត្រូវបណ្តេញចេញ និងហាមចូលកម្ពុជា៣ឆ្នាំ
08, Dec 2022 , 11:49 am        
រូបភាព
ជនបរទេសដែលត្រូវបណ្តេញចេញពីកម្ពុជា (រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)។
ជនបរទេសដែលត្រូវបណ្តេញចេញពីកម្ពុជា (រូបពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)។
ជនបរទេស១៤៨នាក់បន្ថែមទៀត រួមមាន ចិន១៤៥នាក់ កូរ៉េ២នាក់ និងអេស្តូនី១នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ហើយពួកគេ ថែមទាំងត្រូវហាមមិនឲ្យចូលកម្ពុជាក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ 

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា បណ្តេញជនបរទេសទាំង១៤៨នាក់ ចេញពីកម្ពុជា គឺធ្វើទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ជនបរទេសទាំងនោះ លួចចូលមកកម្ពុជា ដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅលើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់៕ 
 

Tag:
 អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com