ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត
09, Dec 2022 , 9:44 am        
រូបភាព
«យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែនវៀតណាម»។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបង្ហោះសំណេរលើហ្វេសប៊ុក គ្រាដែលសម្ដេចកំពុងធ្វើដំណើរលើផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមពិធីបុណ្យសមុទ្រ លើកទី៩ នាព្រឹកថ្ងៃទី៩ ធ្នូនេះ។
 
ក្រៅពីផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតនេះ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សាគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តសៀមរាបផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលឆ្លើយតបទៅអ្នក Comment លើហ្វេសប៊ុកសម្ដេច។
 
ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត គ្រោងសាងសង់នៅឆ្នាំ២០២៣ ដោយចំណាយថវិការចំនួន ១៦៣៨លានដុល្លារអាមេរិក។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ចូន បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត កាលពីថ្ងៃទី ១០វិច្ឆិកានេះ។
 
រដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីកសាងសាងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត។ ផ្លូវនេះមានចម្ងាយ ១៣៨គីឡូម៉ែត្រ។
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 ហ៊ុន សែន
  ផ្លូវល្បឿនលឿន
© រក្សាសិទ្ធិដោយ thmeythmey.com