ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ អាជ្ញាធរឃុំក្បាលត្រាច តែងរៀបចំវេទិកាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ពលរដ្ឋ ក្នុងភូមិ និងសាលារៀន
11, Dec 2022 , 7:59 pm        
រូបភាព
សកម្មភាពការចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានឃុំក្បាលត្រាច ខេត្តពោធិ៍សាត់។  រូបភាពផ្ដល់ដោយ លោក ខែម ថូ នាយករងប៉ុស្ដិ៍នគរបានឃុំក្បាលត្រាច។
សកម្មភាពការចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានឃុំក្បាលត្រាច ខេត្តពោធិ៍សាត់។ រូបភាពផ្ដល់ដោយ លោក ខែម ថូ នាយករងប៉ុស្ដិ៍នគរបានឃុំក្បាលត្រាច។
ដោយ៖ ដោយ៖ ដៀប ចាន់លីកា (យុវជនឃុំក្បាលត្រាច)
ស្រុកក្រគរ, ពោធិ៍សាត់៖ យ៉ាងហោចណាស់១៥ដង ក្នុងមួយខែៗ ដែលកម្លាំងនគរបាលឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចុះផ្សព្វផ្សាយអប់រំ ពីផលវិបាក​ ឬបញ្ហានៃការប្រើប្រាស់គ្រឿងញៀន ដល់ពលរដ្ឋ និងសិស្សានុសិស្ស តាមសាលរៀន ដែលស្ថិតក្រោមដែនសមត្ថកិច្ចខ្លួន។ ការចុះផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ពលរដ្ឋមូលដ្ឋាននេះ លោក មែន ថូ នាយករងប៉ុស្តិ៍នគរបាលឃុំក្បាលត្រាច លើកឡើងថា តែងយកពិធីបុណ្យជាតិ ឬពិធីបុណ្យសាសនាផ្សេងៗ ជាវេទិកាបញ្ចៀបការយល់ដឹងពីបញ្ហាគ្រឿងញៀន ក្រៅពីកិច្ចប្រជុំផ្ទាល់ជាមួយពលរដ្ឋ និងសាលារៀន។ លោកមើលឃើញថា មានពលរដ្ឋច្រើនកុះករ ដែលបានចូលរួមជាអាជ្ញាធរ ពេលមានវេទិកាចុះផ្សព្វផ្សាយម្ដងៗ។
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖ 

 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
 
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ThmeyThmey
  គ្រឿងញៀន
  ក្បាលត្រាច
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com