ជាតិ
នរណាខ្លះចេះច្រូតស្រូវ?
11, Dec 2022 , 9:59 pm        
រូបភាព
កំពង់ធំ៖ ទិដ្ឋភាពគ្រួសារអ្នកស្រី ហង្ស យ៉េង កំពុងច្រូតស្រូវនៅវាលស្រែ កាលពីខែកក្តិក នាឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សកម្មភាពច្រូតស្រូវនេះ នាពេលអនាគតប្រហែលជា នឹងលែងបានឃើញ ឬកម្របានឃើញ ដោយសារតែគេប្រើគ្រឿងយន្តជំនួស។ សកម្មភាពច្រូតស្រូវនេះ ក៏ប្រហែលជាធ្វើឱ្យពលរដ្ឋមួយចំនួន ដែលមកធ្វើការ និងបន្តការសិក្សា នៅរាជធានីភ្នំពេញ នឹកឃើញទៅដល់អនុស្សាវរីយ៍របស់ពួកគេ ដែលធ្លាប់ធ្វើការងារទាំងនោះ ហើយក៏នឹកទៅដល់ពេលវេលាដែលធ្វើស្រែជាមួយឪពុកម្តាយនៅឯស្រុកកំណើតដែរ។


តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូខ្លី ពីសកម្មភាពច្រូតស្រូវរបស់គ្រួសារអ្នកស្រី ហង្ស យ៉េង ដូចតទៅ៖ 

 

Tag:
 ThmeyThmey25
  ច្រូត​ស្រូវ
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com