ជាតិ
សង្គមជាតិ
មានជនមិនស្គាល់មុខ យកគ្រាប់បែកទៅបង្កប់ជិតរដ្ឋសភា តែត្រូវសមត្ថកិច្ចដឹងទាន់
15, Dec 2022 , 2:54 pm        
រូបភាព
ផ្សែងនៃការបំផ្ទុះគ្រាប់បែកដៃ ដែលរៀបចំបំផ្ទុះចោលដោយមន្រ្តីស៊ីម៉ាក់ នៅមុខរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ រូបពីវីដេអូលើបណ្តាញសង្គម
ផ្សែងនៃការបំផ្ទុះគ្រាប់បែកដៃ ដែលរៀបចំបំផ្ទុះចោលដោយមន្រ្តីស៊ីម៉ាក់ នៅមុខរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ រូបពីវីដេអូលើបណ្តាញសង្គម
មានករណីភ្ញាក់ផ្អើលមួយ កើតឡើងនៅជិតរដ្ឋសភា និងជិតក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នោះគឺការប្រទះឃើញគ្រាប់ដៃមួយគ្រាប់។ គ្រាប់បែកដៃមួយគ្រាប់នោះ ត្រូវបានជនមិនស្គាល់មុខ បង្កប់ក្នុងនំខេក ហើយយកទៅលាក់ទុកជិតរដ្ឋសភា និងជិតក្រុមហ៊ុនណាហ្កាវើលដ៍។

លោក ស ថេត ស្នងការរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗថា គ្រាប់បែកដៃនេះ មិនទាន់ផ្ទុះនោះទេ ហើយក្រោយរកឃើញ កម្លាំងជំនាញពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក៏រៀបចំបំផ្ទុះចោលនៅនឹងកន្លែងកើតហេតុតែម្តង។ លោក បញ្ជាក់ថា កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកជន ដែលបង្កប់គ្រាប់បែកដៃនោះ៕

Tag:
 គ្រាប់បែក
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com