កីឡាជាតិ
ជាតិ
សង្គមជាតិ
ក្តីសុបិនចង់ឃើញ គុនល្បុក្កតោខ្មែរ ល្បីពេញពិភពលោក និងក្លាយជាកីឡាអូឡាំពិក…
18, Dec 2022 , 11:40 am        
រូបភាព
ភ្នំពេញ៖ គុនល្បុក្កតោ គឺជាក្បាច់គុនដូចតាខ្មែរតាំងពីច្រើនសតវត្សរ៍មកហើយ។ ក្បាច់គុននេះ ទើបត្រូវ​បានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ​ក្នុង​អង្គការយូណេស្កូ កាលពីថ្ងៃទី​២៩ខែ​វិច្ឆិកា ឆ្នាំ​២០២២​ កន្លងមកនេះ។ លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃសហព័ន្ធល្បុក្កតោ និងជាអគ្គ​លេខាធិកានៃគណកម្មការ​ជាតិអូឡាំ​ពិក​កម្ពុជាផងដែរនោះ ចង់ឃើញក្បាច់គុននេះ ត្រូវបាន​គេបណ្តុះបណ្តាល​គ្រប់ទីក​ន្លែង នៃប្រទេស​កម្ពុជា រួមទាំងនៅក្នុងវត្តអារាមផងដែរ។

 
ទាក់ទងទៅនឹងការ​ពង្រីកវត្តមា​នៃកីឡានេះ លោក វ៉ាត់ ចំរើន មិនត្រឹមតែ​ចង់ឃើញវាអស្ចារ្យ​នៅក្នុង​ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែលោក​ចង់​ឃើញកីឡានេះ ត្រូវបាន​គេដាក់បញ្ចូល​ទៅក្នុង​ប្រភេទ​កីឡា​អូឡាំពិកនាពេលអនាគត។ តើកម្ពុជាអាចក្លាយទៅជាម្ចាស់​ក្បាច់​គុន​ល្បុក្កតោល្បីល្បាញ​នៅ​លើពិភព​លោកបានដែរឬទេ? 
 
សូម​អញ្ជើញ​ទស្សនាកិច្ចសន្ទនាខ្លី​រវាង​លោក វ៉ាត់ ចំរើន និង​អ្នកសារព័ត៌មាន Thmeythmey.com លោក គី សុខលីម ដូចតទៅ៖ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com