ជាតិ
អត្ថបទពាណិជ្ជកម្ម
Smart Axiata និង អ្នករចនាកម្មវិធីក្នុងស្រុក រួមគ្នាដើម្បីបង្កើតហ្គេមថ្មីសម្រាប់អបអរបុណ្យណូអែល និងចូលឆ្នាំសកល
21, Dec 2022 , 11:35 am        
រូបភាព
ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរស័ព្ទដៃ ស្មាតណាស់ (SmartNas)។
 
ហ្គេមឌីជីថល SmartNas ចាប់កាដូ គឺជាសមិទ្ធិផលហ្គេមឌីជីថលថ្មីមួយរបស់ ក្រុមហ៊ុន Smart ដែលក៏ជាការផ្តល់ឱកាសថ្មីមួយដល់អ្នករចនាគំនូរឌីជីចល និងហ្គេមក្នុងស្រុក  ដើម្បីបង្កើនភាពរីករាយ​ក្នុងឱកាសពិធីបុណ្យណូអែល និងស្វាគមន៍ឆ្នាំ ២០២៣ តាមរយៈការរចនាតួអង្គ បែបបទនៃការលេង និងផ្ទាំងទស្សនីយភាពផ្សេងៗតាមបែបបទគំនូរឌីជីថល។ អតិថិជនដែលប្រើប្រាស់កម្មវិធី​ស្មាតណាស់​អាចលេងហ្គេមតាមរយៈ តំណនេះ។
 
អតិថិជនបង់ប្រាក់ជាមុន (Prepaid Users) របស់ Smart Axiata អាចលេងហ្គេម «SmartNas ចាប់កាដូ» ក្នុងកម្មវិធីស្មាតណាស់ ហើយអ្នកលេងនឹងឈ្នះរង្វាន់ភ្លាមៗរៀងរាល់ពេលលេង។ អតិជន​​អាចមានសំណាងឈ្នះរង្វាន់ជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទស៊េរីទំនើបៗ ប័ណ្ណបញ្ចុះតម្លៃ​សម្រាប់​ការជាវទំនិញនៅ Smart Shop កញ្ចប់អ៊ីនធឺណែត Smart @Home និងរង្វាន់ផ្សេងៗ​ទៀត​សរុបច្រើនជាង​ ១ លានរង្វាន់។  
 


អតិថិជន បង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart អាចចូលរួមលេងហ្គេមមួយនេះ ក្នុងមួយថ្ងៃបានមួយដងដោយឥតគិតថ្លៃ ហើយអាចចូលរួមលេងបានជារៀងរាល់ថ្ងៃ ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៣។ រាល់ពេលដែលអតិថិជន ធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច ៥០០០ រៀល តាមរយៈឌីជីថល e-top up ក្នុងកម្មវិធី ស្មាតណាស់នឹងទទួលបាននូវឱកាសលេងបាន ៣ ដងទៀត ដោយឥតគិតថ្លៃ។  
 
អតិថិជនក៏អាចផ្ញើរង្វាន់ ឬកាដូ ដែលបានឈ្នះ ជាមួយពាក្យជូនពរទៅកាន់លេខទូរស័ព្ទ អតិថិជនបង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart របស់មិត្តភក្តិ ឬ មនុស្សជាទីស្រលាញ់ ដែលមានសុពលភាពបានទៀតផង។
 
ជាពិសេស នៅដំណាច់ឆ្នាំ ២០២២ គឺនៅ ថ្ងៃទី ៣០ ធ្នូ ២០២២ នឹងមានការចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ៥ នាក់ ដែលនឹងទទួលបានទូរស័ព្ទដៃស្មាតហ្វូន iPhone 14 Plus  ម្នាក់មួយគ្រឿង។ អតិថិជនចូលលេងចាប់កាដូ និងផ្ញើកាដូបានកាន់តែច្រើន អតិថិជននឹងមានឱកាសឈ្នះកាន់តែច្រើន។
 
ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាជើងឯកឌីជីលនៅកម្ពុជា។ ហ្គេម SmartNas ចាប់កាដូ គឺជាការផ្តល់ជូនពិសេសសម្រាប់អតិថិជន Smart ក្នុងការផ្តល់សេវាកម្ម និងផលិតផលទៅតាមតម្រូវការ និងប្រកបដោយការកម្សាន្តសប្បាយទៅតាមរដូវកាលផងដែរ។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart នាំមកនូវហ្គេមកំសាន្តចំនួន៦ រួមមាន SmartNas លោតម៉ុងសាយ, Valentine’s by Smart, សង្រ្កាន្ត SmartNas,  ទៅភ្ជុំជាមួយ Smart, ដាល់អំបុកជាមួយ Smart និងចុងក្រោយគេ​គឺ SmartNas ចាប់កាដូ។ 
 


សម្រាប់ពត៌មានបន្ថែមពីការផ្តល់ជូនពិសេសមួយនេះ អាចចូលទៅក្នុងគេហទំព័រ https://www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករ ទូរគមនាគមន៍ ចល័តឈាន មុនគេក្នុងព្រះរាជាណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុននឹង កំពុងបម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុន ផ្ដល់សេវាទូរគមនាគមន៍ ធំជាងគេបង្អស់មួយ ក្នុង ទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មានភាព ឈាន មុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីបង្ហាញ សាក ល្បងបច្ចេកវិទ្យា ជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី ភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅប្រទេស (Roaming) ដែល អាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាន និងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិប ប្រាំបួន) ភាគរយនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។
 


ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថលតាម រយៈ ការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យ ប្រកបដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយ ភាគីអន្តរជាតិ នានា ដូច ជា៖ ក្រុមហ៊ុនUniversal Musicក្រុមហ៊ុនApple និងក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្ម ឌីជីថលនានារួម មាន៖ សេវាធានារ៉ាប់រង ជីវិត ឆ្លាតវៃសេវា SmartPay សេវា Pleng by Smart សេវា PiPay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជា ក្រុមហ៊ុនបច្ចេកវិទ្យា ទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្ត បំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ ២០២២ តាមរយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់ កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com