ជាតិ
អត្ថបទពាណិជ្ជកម្ម
Aii សាខាសៀមរាប ​ប្រែក្លាយ​ប​ណ្ណា​ល័​យសហគមន៍ត្នោតជ្រុំឱ្យមា​​​នភាពស្រ​ស់​បំព្រងឡើង
21, Dec 2022 , 3:53 pm        
រូបភាព
កាលពីសប្តាហ៍កន្លងទៅនេះ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប សហការជាមួយមូលនិធិម៉េងលី ជេ.គួច និងប​ណ្ណា​ល័យ ម៉េងលី ជេ. គួច បានឧបត្ថម្ភបណ្ណាល័យដ៏ស្រស់ស្អាត និងសម្ភារៈសិក្សាដល់សាលាសហមន៍ត្នោតជ្រុំ ស្ថិតនៅភូមិតត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
 
បើតាមលោក​ ​សែម​ ​សំ​អាន ប្រធានគ្រប់គ្រងកម្មវិធី នៃមូលនិធិ ម៉េងលី ជេ. គួច បា​នលើ​ក​ឡើងថា សកម្មភាពសប្បុរសធម៌នេះ អាចប្រព្រឹត្តទៅបាន ក្រោមកា​រ​សហ​កា​រ​យ៉ា​​ង​​ពេ​ញ​ទំហឹ​ងជាមួយមូលនិធិ ម៉េងលី ជេ. គួច, ប​ណ្ណា​ល័យ ម៉េងលី ជេ. គួច, ក្រុ​ម​​​យុ​​វ​សិ​ស្សស្ម័​គ្រ​ចិត្ត​ជួ​យ​​គាំ​ទ្រ​​ការ​ងា​រប​ណ្ណា​ល័​យ​ ​ម៉េងលី ជេ. គួច ព្រមទាំង​ម​ជ្ឈ​ម​​ណ្ឌ​​ល​​​ភា​​សា​ ​អេ អាយ អាយ សាខាសៀមរាប ដែលបានចំណាយកញ្ចប់ថវិកាជាង៤ពាន់ដុល្លារ។
 


​​លោក សែម​ ​សំ​អាន បញ្ជាក់ប្រាប់យ៉ាងដូច្នេះ៖ «ក្នុងកម្មវិធីសប្បុរសធម៌នេះ យើ​ង​ទ​ទួ​ល​បានថវិកាមួយចំនួនពីមហាជន ព្រ​ម​ទាំ​ង​ការ​ចូ​ល​រួ​ម​ពី​សិ​ស្សា​នុ​សិស្ស​នៃ​ម​ជ្ឈ​ម​ណ្ឌ​ល​​ភា​​សា​ អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយយើងបាន​ឧ​ប​ត្ថ​​ម្ភ​​ថវិ​កា​ស​​ម្រា​​ប់​​​កែ​ល​ម្អ​​ប​ន្ទប់ ​ប​ណ្ណា​ល័​យចំ​នួ​ន​​១ ​ធ្នើរដាក់សៀវ​ភៅ​ចំ​នួ​ន​​​៣​ធ្នើរ សៀ​វ​​​​ភៅអា​​​ន​ចំ​នួ​​ន៨​២​០​ក្បា​ល និងស​ម្ភា​រ​សិ​ក្សា​​ចំ​​​នួ​ន​​​២​៥​០កញ្ច​ប់​ ជូ​ន​ដ​ល់សា​លា​ស​ហ​​មន៍​​ត្នោ​​តជ្រុំ ​ស្ថិត​​​​នៅ​​​​​ភូ​មិ​ត​ត្នោតជ្រុំ ឃុំ​ដូ​ន​កែ​វ​ ​​ស្រុ​ក​ពួ​ក  ខេត្តសៀមរាប  ​គិតជាថ​វិ​កាស​រុ​ប​ចំ​នួ​ន​ ​៤​,១៧៨ ដុ​ល្លា​រ​​អា​​​មេ​​​រិក។»
 
ទន្ទឹមនឹងនោះ លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ បានលើកឡើងថា ការចូលរួមកម្មវិធីសប្បុរសធម៌ ការចូលរួមក្នុងសង្គមរបស់សិស្សានុសិស្ស គឺជាការរួមចំណែកដ៏សារៈសំ​ខា​ន់សម្រាប់ប្រទេសរបស់​ពួកគេ អ្វីដែលពិសេសគឺការចេះចែករំលែក។ 
 
លោក ឡាយ សុភា បានលើកឡើងថា «អ្វីដែលយើងធ្វើរាល់ថ្ងៃនេះ គឺយើងព្យាយាមផ្តល់ជាបទពិសោធផ្ទាល់ៗដល់ប្អូ​ន បទពិ​សោ​ធ​ក្នុ​ងជី​វិ​ត ក្នុងការរស់នៅសហគមន៍មួយយើងចូលរួមរបៀបណា ដើម្បីធ្វើឱ្យ​​ស​ហ​គ​ម​​ន៍​​យើ​​​​​​ង​​​រី​​ក​ច​ម្រើន និងដើម្បីឱ្យសិស្សស្វែងយល់ពីការសហការណ៍ជាមួយមិត្តរួ​​ម​ថ្នាក់​រ​​បៀ​ប​ម៉េ​​​ច​ក្នុង​កា​ររៀបចំ​ក​ម្ម​វិ​ធី​ចឹ​ង​ៗ​ ហើយនេះជាបំ​ណិ​​​ន​​ជី​វិ​ត​មិន​អា​ច​កា​ត់​ថ្លៃ​បា​ន​ស​ម្រា​ប់​​កា​​រ​រ​ស់​នៅ​របស់ប្អូនៗទៅ​ថ្ងៃមុខ ក៏ដូចជារួ​ម​គ្នា​ដើ​ម្បី​សប្បុ​រ​ស​ធ​ម៌​នឹ​ង​នាំ​ម​ក​នូ​វ​អ​នា​គ​ត​ល្អ​ស​ម្រា​ប់​យុ​វ​ជ​នជំនាន់ក្រោយ។» 
 


ជាមួយនឹងគ្នានេះ លោក ហេង ចន្នីរ័ត្ន គ្រូបង្រៀនភាសាអង់គ្លេសសាខាសៀមរាប និងជាអ្នកខ្នះខ្នែងក្នុងកម្មវិធីនេះ បានឱ្យដឹងផងដែរថា ស្នាមញញឹម និងក្តីស​ង្ឃឹ​ម​របស់កុមារទាំ​ង​អ​ស់​នៅក្នុងសហគ​​ម​ន៍​ត្នោ​តជ្រុំ ពិតជាស្រស់ស្អាត និងពោរពេញដោយសុភមង្គលប​ន្ទា​ប់ពី​​ពួក​គេទទួលបានសម្ភារៈសិក្សា និងបណ្ណាល័យដ៏ស្រស់ស្អាត អមដោ​យសៀវភៅដ៏ច្រើ​នសម្បូរបែប។
 
លោក បន្តថា នេះជាការខិតខំមួយចំណែកធំពីសំណាក់សិស្សានុសិស្ស ដោយពួកគេពិតជាបានស្វះស្វែងក្នុងការរកចំណូលតាមរយៈកម្មវិធីផ្សេងៗរបស់សាលា ហើយធ្វើឱ្យសហគមន៍នេះមានស្នាមញញឹមឡើង។
 
គ្រូផ្នែកភាសាអង់គ្លេសរូបនេះ បានប្រាប់ថា «ខ្ញុំពិតជាមានមោ​ទ​ន ​ភា​ពមែនទែនចំពោះការចូលរួមរបស់សិស្សានុសិស្សរបស់យើងដែលគាត់មានទឹកចិ​ត្តច​​ង់ជួយទឹកចិត្តសប្បុរសធម៌ ព្រោះគាត់បានធ្វើគ្រ​ប់​ក​​​ម្ម​​វិ​ធីដូចជាកាត់លក់នំនែក ចំ​ណី​អា​​ហា​រ និងភេសជ្ជៈ នៅពេលកម្មវិធីHalloween ហ្នឹ​ង​គឺគាត់គូរមុខ ការបញ្ជាំងភា​ព​យ​ន្ត​ផ្សេងៗ ដើម្បីប្រមូលថវិកាយកទៅជួយសហគមន៍មួ​យ​នេះ​។»


យុវសិស្ស អ៊ឹង សង្ឃរា ប្រធានក្រុមយុវសិស្សស្ម័គ្រចិត្តជួយ​គាំ​ទ្រ​កា​រ​ងា​រ​ប​ណ្ណា​ល័​យ ម៉េងលី ជេ. គួច ប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ច ម៉េងលី ជេ. គួច លើកកម្ពស់ការងារបណ្ណាល័យ លើកទី៤ ទៅកាន់ខេ​ត្ត​សៀ​ម​រាប​ ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​ដូ​ច​អ្វី​ដែ​លបានគ្រោងទុក គឺបានចុះទៅកាន់ ៤ខេត្តរួមមានកំពត កែប ក្រចេះ និ​ង​​​សៀ​ម​​រា​បជាគោលដៅចុងក្រោយ។ សង្ឃរា បន្តថា សាលាសហគមន៍នេះកាលដើមឡើយ ពុំមានបណ្ណាល័យសម្រាប់សិស្សានុសិស្សរៀនសូត្រនោះទេ ពោលគឺមានតែគ្រោងឆ្អឹងប៉ុណ្ណោះ ខណៈសម្ភារៈសិក្សារបស់សិស្សានុសិស្សក៏ជួបការលំបាកច្រើនផងដែរ។
 
ប្រធានក្រុមយុវសិស្សស្ម័គ្រចិត្ត និងជាយុវជនដែលខ្នះខ្នែងក្នុងកម្មវិធីនេះ បាន​និ​យា​យ​ថា​ ​​​«​ក្នុ​ង​ដំ​ណើរទស្សនកិច្ចទាំង៤លើកនេះ យើងខ្ញុំបា​​នជួ​យ​ដ​ល់​សា​លា​រៀន៤​ ក្នុ​ង​នោះ​មា​ន​​សា​លា​រ​ដ្ឋ​ ២ សាលាអង្គការ/សហគមន៍ ២ បា​ន​បរិ​ច្ចា​គ​សៀ​វ​ភៅ​ ​២០៤០ ក្បាល ជួ​យ​ដ​ល់​សិ​ស្ស​ជាង ១០០០ នាក់ ក្នុងនោះមាន​កុ​មា​រ​ក្រី​ក្រភា​គ​ច្រើ​ន​ ​មានជនពិការ ​មា​នជ​ន​ជា​តិ​ភា​គតិចស្ទៀង ២៩១ នាក់ បានបរិច្ចាគ  បណ្ណាល័យមួយ បានកែល​ម្អ​ប​ណ្ណា​ល័​យ​មួ​យ​ ហើយបាននាំយកនូវកម្មវិធី បណ្ណាល័យចល័ត និ​ង​សិក្ខា​សា​លា​​​ផ​​​ង​​​ដែរ ដែល​កា​រ​ចំ​ណា​យ​ទាំ​ងអស់មានចំនួន ១១ ០០០ ដុល្លារអាមេរិក៕»
 









 

© រក្សាសិទ្ធិដោយ thmeythmey.com