ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ សហការជាមួយក្រុមហ៊ុន E-School ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា
21, Dec 2022 , 5:31 pm        
រូបភាព
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ក្រុមហ៊ុន E-School បានរៀបចំកម្មពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើតកិច្ចសហការ និងលើកកម្ពស់ដល់ការអប់រំបែបឌីជីថលក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង។ នៅក្នុងកិច្ចសហការនេះដែរ អេ អឹម ខេ នឹងក្លាយជាដៃគូផ្ដាច់មុខលើការទូទាត់ផ្សេងៗនៅលើកម្មវិធី E-School ។
 
ក្រៅពីនេះ សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស ដែលទូទាត់នៅលើ E-School តាមរយៈ AMK Mobile និងទទួលបានការបញ្ចុះតម្លៃចាប់ពី ២០% រហូតដល់ ៥០%។ 
 
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ វិស័យអប់រំពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមូលដ្ឋានគ្រឹះ និងជាកត្ដាជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយសារតែការរីករាលដាលជម្ងឺកូវីដ១៩ វិស័យអប់រំនៅប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ និងមានការវិវត្ដយ៉ាងប្រសើរតាមបែបឌីជីថលវិញ។ អេ អឹម ខេ តែងតែចូលរួមឧបត្ថម្ភ ក៏ដូចជាគាំទ្រវិស័យអប់រំនៅកម្ពុជា ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់យើង ហើយសង្ឈឹមថាការអប់រំតាមបែបឌីជីថលនឹងជួយដល់ការសិក្សាអប់រំរបស់សិស្សានុសិស្សទាំងនៅរាជធានី និងនៅតាមបណ្ដាខេត្ត ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងបន្ដអភិវឌ្ឍសង្គមជាតិនាពេលខាងមុខ។”
 


លោកសាស្រ្ដាចារ្យ លន់ បូរី ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន E-School បានមានប្រសាសន៍ថា “យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និង សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីគាំទ្រដល់ការអប់រំឌីជីថលនៅកម្ពុជា។ ហើយយើងពិតជាមានមោទកភាព ដែលបានចាប់ដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីគាំទ្រក្នុងការបង្កើតធនធានមនុស្សឌីជីថល ដែលស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលរបស់យើងក្នុងការសម្រេចបាននូវរដ្ឋាភិបាលអេឡិចត្រូនិក។”
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។
 
អំពី អ៊ីស្កូខេមបូឌា

អ៊ីស្កូខេមបូឌាគឺជាសាលាឌីជីថលឈានមុខគេនៅកម្ពុជាជាមួយនឹងចក្ខុវិស័យរបស់យើងគឺ one country one digital school ប្រទេសមួយសាលាឌីជីថលមួយ។ហើយផ្សាជាប់ជាមួយនឹងបេសកកម្មរបស់យើងគឺបង្កើតនៅធនធានមនុស្សដែលគាំទ្រនូវបេសកកម្មរបស់រដ្ឋាភិបាលក្នុងការបង្កើតឌីជីថលមួយ។
 










© រក្សាសិទ្ធិដោយ thmeythmey.com