ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ចាប់ផ្តើមគម្រោងសាងសង់ទីក្រុងឆ្នេរកម្សាន្តថ្មី BAY OF LIGHTS នៅលើផ្ទៃដី ៩៣៤ហិចតា
22, Dec 2022 , 9:29 am        
រូបភាព
គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន រួមជាមួយអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីកាលពីម្សិលមិញនៅទីតាំងគម្រោង BAY OF LIGHTS ដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា ស្ថិតនៅទីក្រុងរាម ខេត្តព្រះសីហនុ។

ពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់ថ្មីនេះ គឺជាការបង្កើតគម្រោងថ្មីមួយក្នុងខេត្តព្រះសីហនុ ខណៈដែលអ្នកអភិវឌ្ឍន៍កំពុងសាងសង់មជ្ឈមណ្ឌលកម្សាន្តតាមឆ្នេរសមុទ្រដំបូងគេបង្អស់របស់ប្រទេសកម្ពុជា។ គម្រោង BAY OF LIGHTS នេះនឹងសាងសង់ទីតាំងចំនួន ៩ ដែលរួមមាន Gateway, Riverside, Golf, CBD, Marina, Downtown East, Downtown West, South និង Seagate។
 


នាយកគ្រប់គ្រង លោក Ian Tan បានរំពឹងថា ការសាងសង់សម្រាប់ដំណាក់កាលចាប់ផ្តើមនៃ ៥០ហិចតា ដែលជាកាតាលីករដ៏សំខាន់សម្រាប់គម្រោង BAY OF LIGHTS ដែលមានទំហំសរុប ៩៣៤ហិចតា ដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣០ ដោយចាប់ផ្តើមជាមួយនឹងគម្រោងមជ្ឈមណ្ឌលកម្សាន្តរួមមាន ក្លឹបកម្សាន្តឆ្នេរខ្សាច់ កន្លែងស្នាក់នៅបែបកាប៊ីន (Cabin) តាមឆ្នេរសមុទ្រចំនួន ៦០ ទីលានប្រណាំងកូនឡាន (Go-kart Track) កន្លែងលេងលោតខ្សែរ៉ត (Reverse Bungee Jump) និងទីលានកីឡាបាញ់កាំភ្លើងពណ៌ ផេនប៉ល ( Paintball ) ដែលនឹងបញ្ចប់នៅឆមាសទីមួយនៃឆ្នាំ ២០២៣។
 
លោក Ian Tan បានមានប្រសាសន៍ថា “ខេត្តព្រះសីហនុដែលជាតំបន់ឆ្នេរតែមួយគត់របស់កម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តកំណើនដ៏លឿនរបស់កម្ពុជាក្នុងទសវត្សរ៍បន្ទាប់។ ក្នុងនាមជាទីផ្សារដែលមិនទាន់ត្រូវបានប្រើប្រាស់នៅទូទាំងតំបន់អាស៊ាន និងជាទីផ្សារដ៏ធំបំផុតមួយក្នុងពិភពលោក យើងមានទំនុកចិត្តថា គម្រោង BAY OF LIGHTS នឹងចូលរួមបង្កើនល្បឿនគន្លងនេះបន្ថែមទៀត។”
 


ក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន ក៏បានរំលេចការត្រេកអរចំពោះការសហការជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយនឹងក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ជាដៃគូអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដោយប្រើប្រាស់បទពិសោធន៍របស់អ្នកអភិវឌ្ឍន៍ក្នុងការផ្តល់នូវការអភិវឌ្ឍបែបពាណិជ្ជកម្មទៅលើគម្រោង។
 
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ថា “ជាមួយនឹងគម្រោងដែលមានផ្ទៃដីទំហំ ៩៣៤ហិចតា ដែលបាននឹងកំពុងចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សនេះ យើងរំពឹងថានឹងផ្តល់ឱកាសការងារ បណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងកម្ពុជា ហើយជាកម្លាំងចលករដ៏ធំដល់ការអភិវឌ្ឍទីក្រុង និងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ។”
 
ការកម្សាន្តរួមបញ្ចូលគ្នាដ៏រំភើបមួយនឹងមកដល់ក្នុងឆ្នាំ២០២៣ នៅ BAY OF LIGHTS

ក្លឹបកម្សាន្តឆ្នេរខ្សាច់ ដែលមានភ្ជាប់មកជាមួយនូវរអាងហែលទឹក ស្តង់ឌីជេ កញ្ចុះអង្គុយលេង កន្លែងទទួលទានអាហារបែបអាល់ហ្វ្រេសស្កូ(Alfresco) និងវាលស្មៅដែលត្រៀមសម្រាប់កម្មវិធីជប់លៀងឆ្នេរខ្សាច់បែបឯកជន និងឌីជេប្រចាំតំបន់ពេញមួយឆ្នាំ។
មានទីតាំងនៅតាមឆ្នេរសមុទ្ររាម ដែលមានកាប៊ីន(Cabin)សំខាន់ៗចំនួន ៦០ ដែលនឹងធ្វើឱ្យរិយាកាសឆ្នេរមានភាពអ៊ូអរ និងត្រូវបានកំណត់ឲ្យដាក់ដំណើរការនៅត្រីមាសទីពីរនៃឆ្នាំ ២០២៣។
 
កន្លែងលោតខ្សែរ៉តមានកម្ពស់ខ្ពស់បំផុតប្រវែង ៣២ ម៉ែត្រ វានឹងក្លាយជាកន្លែងលោតខ្សែរ៉តតាមឆ្នេរសមុទ្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានកំណត់ឱ្យដាក់ដំណើរការនៅត្រីមាសទី២ ឆ្នាំ២០២៣។
 
ទីលានប្រណាំងកូនឡានដែលមានប្រវែង ១.៣ គីឡូម៉ែត្រ និងមាន ២១ ជុំ ត្រូវបានរៀបចំឡើងសម្រាប់ការប្រកួតជើងឯក និងព្រឹត្តិការណ៍កីឡាប្រណាំងឡានលំដាប់អន្តរជាតិ ដែលនឹងត្រូវបានកំណត់ឱ្យដាក់ដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៣។
 
ជាមួយគ្នានេះ ក៏មានទីលានកីឡាបាញ់កាំភ្លើងពណ៌ ផេនប៉ល (Paintball) ដែលនឹងមានហ្គេមទំនើបបែបសង្គ្រាម ដែលសាកសមសម្រាប់សកម្មភាពកសាងស្មារតីក្រុម និងការប្រកួតមិត្តភាព។
សម្រាប់ព័ត៌មានលម្អិតអំពីគម្រោង BAY OF LIGHTS សូមចូលទៅកាន់គេហទំព័រ៖ https://thebayoflights.com/.  
 
សម្រាប់សាកសួរបន្ថែមអំពីគម្រោងក្រុមហ៊ុន ខានូភី សែន ឌីវេឡុបម៉ិន សូមទំនាក់ទំនងទៅ
 
កញ្ញា Anani Song
Canopy Sands Development
ទូរស័ព្ទ៖ +៨៥៥ ៩២ ៨៥៤ ៩២៧
អ៊ីម៉ែល៖ [email protected]
 
កញ្ញា ប៊ុន និស្ស័យ
Two Way PR
ទូរស័ព្ទ៖ +៨៥៥ ៦៩ ៤០១ ៣៧៧
អ៊ីម៉ែល៖ [email protected]
 










អត្ថបទពាណិជ្ជកម្ម 

© រក្សាសិទ្ធិដោយ thmeythmey.com