ជាតិ
អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប ដឹកនាំសិស្សទស្សនកិច្ចនៅ​ A​n​g​ko​r​ ​Wildlife & Aquarium
22, Dec 2022 , 11:35 am        
រូបភាព
ដំណើរទស្សនកិច្ចសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសិស្សតាមរបៀបជាក់ស្តែង និងគួរ​ឱ្យ​​ចាប់​អា​រ​ម្ម​ណ៍​។ ការចុះទស្សនកិច្ចផ្ទាល់ ពិតអាចត្រូវបានពួកគាត់យល់យ៉ាងងាយស្រួលជាងអ្វី ដែលពួ​គ​គា​ត់​គ្រា​​ន់​តែ​អា​ននៅក្នុងសៀវភៅ ហើយទន្ទេញចាំទ្រឹស្តី។ ការរៀនអ្វីមួយដោយមើលឃើញដោយផ្ទាល់ គឺ​ប្រ​​សើរ​ជាងការរៀនពីសៀវភៅ។
 
ដោយមើលឃើញពីសារសំខាន់នេះ កាលពីសប្តាហ៍កន្លងទៅនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ សា​ខា​សៀ​មរា​ប​ បានដឹកនាំសិស្សានុសិស្ស ចុះទស្សនៈកិច្ចសិក្សា​លើក​ទី​១​ ​​​ទៅ​កា​ន់​            A​n​g​ko​r​ ​Wildlife & Aquarium ដើម្បីឱ្យសិស្សទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងច​ង​ក្រង​​អ​នុស្សា​វ​រី​យ៍ល្អៗ​ជាមួយមិត្តភក្តិ និងគ្រូបង្រៀនផងដែរ។»
 
លោក Royd I. Guyon ប្រធានគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប បា​ន​លើ​ក​ឡើ​ង​ថា ​ទស្សនកិច្ចសិក្សាលើកដំបូងសម្រាប់សាខាសៀមរាបនេះ គឺជាប​ទ​ពិ​សោ​ធ​ន៍​ដ៏​ល្អ​  ស​ម្រា​ប់​​សិ​ស្ស​គ្រប់រូប។ វា​ផ្ត​ល់​​​​ឱ្យ​​សិស្ស​​គ្រ​ប់​រូបនូវ​ប​ទ​ពិ​សោ​ធ​ន៍​​ក្នុ​ង​ពិ​ភ​ព​ពិ​ត​នៅ​នឹ​ង​ក​ន្លែ​ង ជាមួយ   នឹ​ង​ភា​ព​រំ​ភើ​ប ​និ​ង​​​​​ភា​ពសប្បា​យ​រី​ករាយដែលពួកគេទទួលបានពីការរុករក និងសក​ម្ម​ភា​ព​ប​​ង្កើ​​​តក្រុ​ម​ផ្សេ​ង​​ៗ។​
 


លោកបានបន្ដទៀតថា «គោលបំណងនៃកម្ម​វិ​ធី​ទ​ស្ស​នៈ​កិ​ច្ចសិ​ក្សា​រ​ប​ស់ ​ម​ជ្ឈ​ម​ណ្ឌ​ល​ភា​សា​ ​អេ អាយ អាយ គឺដើម្បីផ្តល់នូវការសម្រាកសម្រាប់សិស្សានុសិស្សរបស់យើងដើម្បីលំហែរ និង​ជ​ម្រះ​​​ក​​ង្វ​​ល់ក្នុ​​ង​ចិ​ត្ត​​​​របស់ពួកគេ ដែលនាំឱ្យមានសុខុមាលភាពប្រសើរឡើង ជាមួ​យនឹ​ង​កា​រ​ប​ង្កើ​ត​មូ​ល​ដ្ឋា​ន​គ្រឹះ​​ដ៏​មា​ន​ស្ថេ​រ​ភា​ព​ និងយូរអង្វែងនៅក្នុងទំនាក់ទំនងរវាងសិស្សជាមួយសិស្ស គ្រូបង្រៀ​នជា​មួ​យ​គ្រូ​ប​ង្រៀ​ន​ ​និ​​ង​សិ​ស្ស​​​ជា​មួ​យ​គ្រូបង្រៀន។»
 
លើសពីនេះ ជារៀងរាល់ពីរវគ្គសិក្សា មជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងធ្វើ​កា​រស្រា​វ​ជ្រា​វយ៉ា​ង​ទូ​លំ​ទូ​លា​យដើម្បីកំណត់ទីតាំង និងដឹកនាំសិស្សរបស់យើងទៅកាន់រមណីយដ្ឋាន       កន្លែ​ង​ប្រ​វ​ត្តិសា​ស្ត្រ​ ​សា​រ​មន្ទីរជាតិ ប្រាសាទបុរាណ ទីតាំងកសិកម្ម និងឧស្សាហកម្ម ដោយមា​នគោ​ល​ដៅ​ជួ​យ​សិ​ស្ស​​រ​ប​ស់​យើ​ង​ឱ្យទទួលបានបទពិសោធន៍ជាក់ស្តែង និងកត់ត្រា​កា​ររ​ក​ឃើ​ញរ​ប​ស់​ពួ​ក​គេ​ដោ​យ​ផ្អែ​ក​លើ​កា​រ​ស​ង្កេ​ត​ ​និ​ង​​បទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕
 
អត្ថបទពាណិជ្ជកម្ម
















 

© រក្សាសិទ្ធិដោយ thmeythmey.com