ជាតិ
អត្ថបទពាណិជ្ជកម្ម
ហេតុអ្វីត្រូវជ្រើសរើសកម្មវិធីសញ្ញាបត្រពីរនៅ AUPP?
24, Dec 2022 , 2:29 pm        
រូបភាព
ការជ្រើសរើសសាកលវិទ្យាល័យដែលល្អ ដែលធានាគុណភាពអប់រំពិតប្រាកដនិងសញ្ញាបត្រត្រូវបានគេទទួលជាសាកលនោះ ពិតជាការលំបាកមួយរបស់មាតាបិតា និងសិស្សានុសិស្សដែលទើបប្រឡងជាប់ថ្នាក់ទី១២។ 
 
ដើម្បីសម្រួលដល់ការស្វែងរកសាកលវិទ្យាល័យដែលល្អបែបនេះ យើងសូមណែនាំសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាសាកលវិទ្យាល័យដំបូងគេតែមួយគត់នៅកម្ពុជាដែលផ្ដល់ជូនការអប់រំតាមស្តង់ដាអាមេរិកនិងផ្តល់កម្មវិធីសិក្សាយកសញ្ញាបត្រពីរ (Dual Degree)នៅពេលតែមួយ។ AUPP បានចុះកិច្ចព្រមព្រៀងចាប់ដៃគូជាមួយសាកលវិទ្យាល័យចំនួនពីរនៅសហរដ្ឋអាមេរិក៖ សាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យារដ្ឋហ្វតហេស៍។  
 


និស្សិត AUPP សិក្សារយៈពេល៤ឆ្នាំនៅ AUPP អាចទទួលបានសញ្ញាបត្រពីរ មួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យដៃគូ។ មុខជំនាញកម្មវិធីសញ្ញាបត្រពីររួមមាន៖ ផ្នែកធុរកិច្ច ផ្នែកច្បាប់ និងផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា។   
 
ជ្រើសរើសកម្មវិធីសិក្សាសញ្ញាបត្រពីរនៅ AUPP និស្សិតនឹងទទួលបាននូវអត្ថប្រយោជន៍រួមមាន៖
 
•  ចំណាយតិចជាង ៥ទៅ៧ដងលើថ្លៃសិក្សនៅសកលវិទ្យាល័យនៅសហរដ្ឋអាមេរិក
•  និស្សិតនឹងទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាសាកល
•  និស្សិតមានឱកាសចូលរួមពិធីបញ្ចប់ការសិក្សាដោយផ្ទាល់នៅសហរដ្ឋអាមេរិក
•  និស្សិតអាចផ្ទេរការសិក្សាទៅសាកលវិទ្យាល័យរបស់ដៃគូនៅសហរដ្ឋអាមេរិក
•  កម្មវិធីសិក្សាផ្ដោតសំខាន់លើជំនាញសំខាន់ៗដល់និស្សិត ដូចជា ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការគិតពិចារណា និងជំរុញឲ្យមានជំនាញទំនាក់ទំនងដ៏ល្អផងដែរ។
 


AUPP ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សក៏អាចអញ្ជើញទស្សនាបរិវេណសាកលវិទ្យាល័យ ដែលមានអាគារស្ដង់ដារ ថ្នាក់រៀនធំទូលាយ ជាមួយនឹងបរិក្ខារទំនើបៗ។ 
 




សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 
 
ទូរស័ព្ទ៖ 023 990 023ឬ 012 266 631 
អ៉ីមែល: .kh 
គេហទំព័រ៖ www.aupp.edu.kh 
Facebook & Instagram: @AUPPkh 
តេលេក្រាម: 012 266 631 ឬ t.me/AUPPkh
 

© រក្សាសិទ្ធិដោយ thmeythmey.com