ជាតិ
ប្រាសាទតាមន្ត សង់នៅសតវត្សទី១១ តែផ្នែកខ្លះមិនទាន់ឆ្លាក់ក្បាច់រួច
25, Dec 2022 , 1:59 pm        
រូបភាព
ឧត្តរមានជ័យ៖ ប្រាសាទតាមន្ត ​ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ៤៨គីឡូម៉ែត្រ ពីក្រុងសំរោង។ ប្រាសាទនេះ ត្រូវបានសង់អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក។ ប្រាសាទតាមន្ត បានកសាងឡើងនៅសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ ថ្វីបើប្រាសាទមួយនេះ  បានសាងសង់រួចហើយក្ដី ប៉ុន្តែតាមផ្នែកនៃប្រាសាទមួយចំនួន ពុំទាន់ឆ្លាក់ក្បាច់រួចរាល់នោះឡើយ។ នេះបើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ 


គួរជម្រាបថា ឧត្ដរមានជ័យ ជាខេត្តជាប់លំដាប់ទី៥ ដែលមានប្រាសាទបុរាណ មានរូបរាងចំនួន ២៩ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១៨។ ក្នុងនោះ ប្រាសាទតាមន្ត និងប្រាសាទតាក្របី ជាប្រាសាទដែលទាក់ទាញទេសចរណ៍ ។ 
 
សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 
 






















Tag:
 ប្រាសាទតាមាន់
© រក្សាសិទ្ធិដោយ thmeythmey.com