ជាតិ
គយគន់ថ្ងៃលិច និងហ្វូងសត្វស្លាប ពីលើកំពូលប៉ម ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ
25, Dec 2022 , 4:59 pm        
រូបភាព
ឧត្តរមានជ័យ៖ ប៉មនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ បានក្លាយជាកន្លែងគយគន់ទេសភាព និងមើលសត្វស្លាបនៅជុំវិញបឹងស្នោ។ ពេលលោកអ្នកឈរលើកំពូលប៉ម នោះនឹងឃើញសម្រស់ក្រុងសំរោង និងទេសភាពបឹងស្នោទាំងមូលយ៉ាងស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណេះ នាពេលល្ងាច កំពូលប៉មនេះ បានក្លាយជាទីតាំងដ៏ល្អ សម្រាប់គន់មើលថ្ងៃលិច ជាមួយនឹងវត្តមានសត្វស្លាបរាប់រយក្បាលយ៉ាងស្រស់ត្រកាល។


 គួរជម្រាបថា ខេត្តឧត្ដរមានជ័យ មានប៉មមើលទេសភាពចំនួន៤ហើយ ដែលត្រូវបានកសាងឡើង នៅក្នុងតំបន់បឹងស្នោរ ក្រុងសំរោង និងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ ប៉មមើលទេសភាពនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង បម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលទាក់ទាញទេសចរ។ 
 
សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖ 
 



















 

© រក្សាសិទ្ធិដោយ thmeythmey.com