ជាតិ
អត្ថបទពាណិជ្ជកម្ម
រកឃើញជ័យលាភីក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា
26, Dec 2022 , 3:29 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានស្វែងរកឃើញជ័យលាភីនៅក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports  ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដោយមានការចូលរួមពីក្រុមកីឡាករពីប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
កម្មវិធី Smart Kingdom of Lengends ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ធ្នូ នៅផ្សារទំនើប AEON សាខាទី ៣ គឺជាការប្រកួត Mobile Legend Bang Bang អន្តរជាតិដំបូងគេនៅកម្ពុជា។ ក្រុមតំណាងកម្ពុជាទាំងបី រួមមាន ក្រុម SEEYOUSOON ក្រុម Impunity Cambodia  និង ក្រុម BurnxFlash ត្រូវបន្តការប្រកួតជាមួយក្រុមជម្រើសជាតិមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងសិង្ហបុរី ដែលបានធ្វើដំណើរដោយផ្ទាល់មកកាន់ប្រទេសកម្ពុជាផងដែរ។ 
 
ក្រុមហ៊ុន Smart បានឧបត្ថម្ភទាំងស្រុងទៅថ្លៃសំបុត្រយន្តហោះ អាហារ និងកន្លែងស្នាក់នៅទូទៅសម្រាប់ក្រុមកម្ពុជា ក៏ដូចជាក្រុមបេក្ខជនពីក្រៅប្រទេសទាំងអស់ ដែលត្រូវទទួលបានកោតសរសើរជាខ្លាំងចំពោះការគាំទ្រមួយនេះ។
 


តាមរយៈកម្មវិធី Smart Kingdom of Legends នេះ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ មានគោលបំណងក្នុងការបង្កើតផ្តួចផ្តើមនូវវេទិកាមួយសម្រាប់ក្រុមកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុន ក៏ដូចជាការរីកចម្រើនធៀបនឹងក្រុមមកពីប្រទេសផ្សេងៗផងដែរ។ ការប្រកួតជាមួយគ្នារយៈពេល ៣ ថ្ងៃបានបង្កើតអោយមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដែលនឹងនាំទៅរកការរីកចម្រើនសម្រាប់ក្រុមកម្ពុជាផងដែរ។ រហូតមកទល់ពេលនេះ ពួកគេបានយកឈ្នះជ័យលាភីជាមួយក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពរីករាយក្រៃលែង ចំពោះភាពជោគជ័យក្នុងការរៀបចំការប្រកួតអន្តរជាតិមួយនេះ។ « Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ យើងពិតជាមានមោទនាភាពជាខ្លាំង ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡា eSports នៅប្រទេសកម្ពុជា ក៏ដូចជាលើកកិត្តិនាមវិស័យកីឡាកម្ពុជានៅលើឆាកអន្តរជាតិផងដែរ ខណៈដែលប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ២០២៣ ក្នុងពេលឆាប់ៗនេះ។»
 


ការស្វែងរកជ័យលាភីក្នុងការប្រកួតកីឡាមួយនេះ គឺតាមរយៈក្រុមណាដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រកួតទាំង ៥ ជុំ ក្នុងរយៈពេលបីថ្ងៃនេះ ដោយមានការតាមដានពីទស្សនិកជនដោយផ្ទាល់ ក៏ដូចជាតាមរយៈការចាក់ផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុក ផេក Leng By Smart ផងដែរ។ ទីបំផុត ជ័យលាភីបានទៅលើក្រុម Falcon Sports ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុម SEEYOUSOON  និងក្រុម Impunity Cambodia ដែលតំណាងឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣។ 
 
ក្រុម Falcon Sports ដែលជាជ័យលាភីលេខមួយនៃការប្រកួត ទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ។ ចំណែក ក្រុម SeeYouSoon ជាក្រុមបានចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់សរុប ៤ពាន់ដុល្លារ ហើយ ក្រុម Impunity Cambodia ជាក្រុមបានចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់សរុប ២ពាន់ដុល្លារ
 
គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយ និងគាំទ្រវិស័យកីឡា eSports នៅកម្ពុជា តាមរយៈការរៀបចំការប្រកួតថ្នាក់​ជាតិ និងការបន្តគាំទ្រវត្តមានកីឡានេះតាមរយៈវេបសាយថ្មីរបស់ Leng Center By Smart ដែលមានមុខងារដ៏សម្បូរបែបសម្រាប់អ្នកដែលនិយម eSports ផងដែរ។ តាមរយៈការរៀបចំ Smart Kingdom of Legends ក្រុមហ៊ុន Smart សង្ឃឹមថានឹងអាចចូលរួមចំណែកបណ្តុះទេពកោសល្យកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលនឹងមានវត្តមានវិញ្ញាសារ eSports ជាលើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តផងដែរ។ 


 
អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនវិយោគសំខាន់ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!
 
អត្ថបទពាណិជ្ជកម្ម
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com