ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ នឹងបង្ហាញគន្លឹះសំខាន់ៗ សម្រាប់ប្អូនៗទើបប្រឡងបាក់ឌុបរួច ដើម្បីចាប់ជំនាញ​រៀន
30, Dec 2022 , 8:49 am        
រូបភាព
 ឱកាសល្អសម្រាប់ប្អូនៗទើបប្រឡងបាក់ឌុបរួច មិនដឹង​រៀនជំនាញ​អ្វី ​Sala Tech ក្រោមការគាំទ្រដោយ​ក្រសួងអប់រំ យុវជន និង​កិច្ចការ នឹង​​រៀបចំ​ ​«ពិព័រណ៍ជំនាញ និង​សាកល​វិទ្យាល័យ​»។ កម្មវិធីនេះ ប្រព្រឹត្តិឡើងចំនួន ពីរថ្ងៃ ចាប់ថ្ងៃទី ០៦​ ដល់ ទី០៧​ ខែមករា ឆ្នាំ២០២៣ រៀបចំនៅ​​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( សាលាតិចណូ​ ) ដោយប្អូនៗសិស្សានុសិស្សអាចចូលរួមបានដោយសេរី។
 
​«ពិព័រណ៍ជំនាញ និង​សាកល​វិទ្យាល័យ​» នេះ រៀបចំឡើង ដើម្បីជំរុញ និងផ្តល់ឱកាសឱ្យសិស្សានុសិស្សទាំងអស់ ដែលទើបប្រឡងជាប់សញ្ញាបត្រម​ធ្យមសិក្សាទុតិយភូមិ កាលពីពេលថ្មីៗ​នេះ ​មានឱកាសក្នុងការស្វែងរកជម្រើស និងមុខជំនាញ រៀននៅសាកលវិទ្យាល័យឱ្យបានត្រឹមត្រូវ។​ ក្នុង​បំណង​ផ្តល់នូវការអប់រំប្រកបដោយគុណភាព សម្រាប់សិស្សានុសិស្សទូទាំងប្រទេស ក្នុងតម្លៃសមរម្យ Sala Tech គឺជាប្រព័ន្ធប្រតិបត្តិការទំនើបសម្រាប់សាលារៀន​ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសសិង្ហបុរីផងដែរ។ 
 
Sala Tech មានគោលបំណងបំប្លែង និងធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធអប់រំ តាមរយៈនីតិវិធីទំនើប​។ វាជាបេសកកម្មរបស់យើង ក្នុងការជួយធ្វើឱ្យការគ្រប់គ្រងសាលារៀន កាន់តែងាយស្រួល និងសន្សំសំចៃ។ ក្រៅពីការដាក់បង្ហាញ​អំពីព័ត៌មានសាកលវិទ្យាល័យ​​ ក្នុងនោះក៏មានកម្មវិធីចែករំលែកបទពិសោធន៍ នៃការជ្រើសរើសជំនាញសិក្សា ក៏ដូចជាអាជីពការងារ ដែលមានការចូលរួមពីសំណាក វាគ្មិនកិតិ្តយស សាស្រ្តាចារ្យ តំណាងមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ផងដែរ។
 
ទន្ទឹមនេះផងដែរ កម្មវិធីនឹងបើក​ឱកាស​ឱ្យសិស្សនិស្សិត ឡើងមក​តតាំងមតិ តាមប្រធានបទ ដែលកម្មវិធីដាក់ឱ្យ ដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែសប្បាយ ចែករំលែកចំណេះដឹង និងទទួលបានរង្វាន់ត្រលប់ទៅវិញផងដែរ​។ មិនតែប៉ុណ្ណោះ សិស្សានុសិស្សក៏មានឱកាសស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ ក្នុងការជ្រើសរើសនូវផ្លូវដើរបន្តរបស់ពួកគេ ដោយក្នុងឱកាសនេះ អ្នកចូលរួមអាចចោទជាសំណួរ សួរទៅកាន់អ្នកតំណាង មកពីសាកលវិទ្យាល័យរដ្ឋ និងឯកជននានា នូវចម្ងល់ដែលទាក់ទងនឹងជំនាញ និងសាកលវិទ្យាល័យបន្ថែម។ កាន់តែពិសេស សិស្សានុសិស្ស ក៏អាចមានឱកាសទទួលបាននូវអាហារូបករណ៍ផងដែរ។ 
 
តាមរយៈកម្មវិធីនេះផងដែរ អ្នកចូលរួមពិព័រណ៍នេះ នឹងទទួលបាននូវព័ត៌មានអំពីការសិក្សា វគ្គសិក្សា នៅសាកលវិទ្យាល័យរដ្ឋ​ និងឯកជននានាដែល ទាក់ទងនឹងជំនាញនៃការសិក្សា តម្លៃ និងរបៀបនៃការដាក់ពាក្យចូលរៀន ដែលអាចធ្វើឱ្យសិស្សមានភាពងាយស្រួល។ នៅក្នុងកម្មវិធីតែមួយ សិស្សានុសិស្ស អាចស្វែងយល់ពីសាកលវិទ្យាល័យជាច្រើន ដោយមិនចាំបាច់ធ្វើដំណើរច្រើន។  
 
Sala Tech សង្ឃឹមថា ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ នេះនឹងចូលរួមចំណែកក្នុងការ​ អភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា តាមរយៈការជួយតម្រង់ទិសសិស្សានុសិស្ស និងនិស្សិតឱ្យមានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ ដើម្បីក្លាយជាបញ្ញវន្ត ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយជំរុញប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសអភិវឌ្ឍន៍៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com