ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា"ស្ថាប័នការងារដែល ល្អបំផុតនៅអាស៊ីក្នុងឆ្នាំ២០២២" ពី HR ASIA
30, Dec 2022 , 4:19 pm        
រូបភាព
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា "ស្ថាប័នការងារដែលល្អបំផុតនៅអាស៊ីក្នុងឆ្នាំ២០២២" ដោយ HR ASIA ។ ពានរង្វាន់នេះទទួលស្គាល់ អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុនដែលមានការអនុវត្តធនធានមនុស្សល្អបំផុត ដោយមាននូវកម្រិតខ្ពស់នៃការចូលរួមរបស់បុគ្គលិក រួមជាមួយវប្បធម៌កន្លែងការងារដ៏ល្អប្រសើរ។ ពានរង្វាន់នេះក៏សបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំរវាងក្រុមហ៊ុន និងបុគ្គលិក ជាមួយនឹងកម្រិតនៃប្រសិទ្ធភាពការងារ និងកម្រិតនៃការជឿទុកចិត្តខ្ពស់នៅក្នុងស្ថាប័នការងារ។
 
កម្មវិធី HR Asia Best Companies to Work for in Asia Award គឺជាកម្មវិធីដែលទទួលស្គាល់ និយោជកល្អបំផុតដែលជ្រើសរើសដោយបុគ្គលិក និងនិយោជកកំពូលក្នុងតំបន់។ ពានរង្វាន់នេះផ្តោតទៅលើអាជីវកម្មនៅជុំវិញតំបន់អាស៊ី ហើយជាពានរង្វាន់ដែលទទួលស្គាល់ការអនុវត្តធនធានមនុស្សល្អប្រសើរ រួមជាមួយការចូលរួមកម្រិតខ្ពស់របស់បុគ្គលិក និងវប្បធម៌កន្លែងការងារឆ្នើម។ គុណតម្លៃនៃពានរង្វាន់នេះបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុន Fortune 500 ក៏ដូចជាអាជីវកម្មអន្តរជាតិ និងអាជីវកម្មផ្សេងទៀតផងដែរ។
 


ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ ១៩៩២ ក្នុងនាមជា​​អ្នក​ផ្ដល់​និង​ចែកចាយ​ផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និង​ដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹម​នឹង​ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានពង្រីកអាជីវកម្ម​លើវិស័យ​យានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម,​ សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន ​​អ អិម អេ (ខេមបូឌា)បានទទួល​​សិទ្ធិផ្ដាច់មុខ​ក្នុងការ​​​នាំចូល​រថយន្តម៉ាក​ FORD, JAGUAR LAND ROVER, CHANGAN, រថយន្ត​ធុនធ្ងន់ម៉ាក FUSO, គ្រឿង​យន្ត​កសិកម្មម៉ាក​​ JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ​ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុនជួលរថយន្ត​ម៉ាក AVIS និង ​Budget, ក្រុមហ៊ុន​កង់បីអ៊ីតាលីម៉ាក Piaggio និង ក្រុមហ៊ុនដំឡើងរថយន្ត FORD។ 
 
ទន្ទឹមនឹងសកម្មភាពអាជីវកម្ម ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្តល់កម្មសិក្សា និងឱកាសការងារដល់បុគ្គលិកជាង 1000 នាក់ រួមជាមួយបុគ្គលិកបរទេសជាច្រើន​​​​ធ្វើការរួមគ្នាដើម្បីចែករំលែកជំនាញ និងបទពិសោធន៍របស់ពួកគេ។ ក្រៅពីនេះ​​​ក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័ននានា ដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងវិស័យសំខាន់ៗដូចជា សុខភាព បរិស្ថាន ការអប់រំ និងកីឡា។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាង 500,000 ដុល្លារ លើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បុគ្គលិកបច្ចេកទេស និងនិស្សិត​ដើម្បីផ្តល់ឱកាសសិក្សា និងការអនុវត្តជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងការងារសង្គមដូចជា៖ ចូលរួមចំណែកសាងសង់អគារសិក្សា និងបណ្ណាល័យ និងការបរិច្ចាគរថយន្តដល់សាលាបច្ចេកទេសផ្សេងៗក្នុងគោលបំណងបណ្តុះបណ្តាលជំនាញបច្ចេកទេស។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការបរិច្ចាគរថយន្តដឹកវ៉ាក់សាំង ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ការពារផ្សេងៗទៀតផងដែរ៕
 





អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com