ជាតិ
ទេសចរ រីករាយចំពោះការជិះទូកកម្សាន្តតាមស្ទឹងសៀមរាប
01, Jan 2023 , 4:39 pm        
រូបភាព
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំការកម្សាន្តដោយជិះទូកអុំនៅស្ទឹងសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរកំឡុងពេលបុណ្យចូលឆ្នាំសកល។
 
ទូកអុំខ្នាតតូចសរុបជាង៥០ទូក នាំយកពីសហគមន៍ចុងឃ្នៀស បឹងទន្លេសាប ហើយសហគមន៍ជាអ្នក អុំទូកដឹកភ្ញៀវដោយផ្ទាល់។ ទូកតូចអាចដឹកភ្ញៀវបានពីរនាក់ ដោយសំបុត្រក្នុងម្នាក់តម្លៃ២ដុល្លារ។ 
 
ការជិះនេះគឺគិតមួយជុំ ចាប់ពីមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ឆ្ពោះទៅស្ពានថ្មវត្តព្រះព្រហ្មរ័ត្ន បត់ឆ្ពោះទៅស្ពានថ្មព្រះរាជដំណាក់ និងត្រឡប់ដល់ផែទូកវិញ។ 
 
ក្រៅពីជិះទូកកម្សាន្ត តាមសងខាងស្ទឹងនៅកន្លែងរៀបចំពិធី ក៏មានការដាក់លក់ម្ហូបអាហារចម្រុះផងដែរ។
 
សេវាកម្មដឹកនាំភ្ញៀវតាមទូកខ្នាតតូចនេះ ត្រូវបានរៀបចំឡើងពីថ្ងៃទី២៥ ធ្នូ រហូតដល់ថ្ងៃទី១ មករា ឆ្នាំ២០២៣៕





Tag:
 ឆ្នាំសកល២០២២
© រក្សាសិទ្ធិដោយ thmeythmey.com