ជាតិ
អត្ថបទពាណិជ្ជកម្ម
ទស្សនិកជន រំភើបរីករាយជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យឆ្លងឆ្នាំសកល 2022 ចូល 2023 ពី ក្រុមហ៊ុន Kia Cambodia
01, Jan 2023 , 7:49 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុនគា (KIA)  បានបង្កើតព្រឹត្តិការណ៍ពិសេស សប្បាយរីករាយសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ២០២៣ គឺការប្រគំន្ត្រីដ៏អស្ចារ្យដែលរៀបចំដោយ ក្រុមហ៊ុនគា (KIA)។ ការចាក់ភ្លេង EDM ជាមួយ Dj Jelly ដ៏ល្បី ព្រមទាំងវត្តមានតារាចម្រៀងប្រុសស្រីល្បីៗជាច្រើនពីផលិតកម្មហង្សមាសចូលរួម ដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា, លោក Zono, អ្នកនាង សុគន្ធ នីសា, លោក ថែល ថៃ ក៏រួមមានតារាចម្រៀងជាច្រើនទៀតដូចជាវត្តមាន ព្រះនាងនរោត្តមជេនណា , កញ្ញា Mina , BoBo, ក្រុមរាំ OMG នឹងក្រុមរាំ Forever បានចូលរួមព្រឹត្តិការណ៍ KIA Pop Countdown Concert ដ៏អស្ចារ្យនេះ។ 


 
ក្នុងកិច្ចចាប់ផ្តើមនៃកម្មវិធីការប្រគំន្ត្រី Kia Pop Countdown Concert នេះ អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Kia Cambodia លោក Peter Lu បានថ្លែងនូវចំណាប់អារម្មណ៍ជាច្រើន ក្នុងការចែករំលែកពីការផ្លាស់ប្ដូរនិម្មិតសញ្ញា Logo Kia ថ្មីនិងនាំយកអ្វីដែលថ្មីមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ 2023 ខាងមុខនេះ។ លោកបានបន្តទៀតថាលោកនឹងផ្ដល់ជូនទំនុកចិត្តនឹងសេវាកម្មទៅកាន់អតិថិជនអោយកាន់តែល្អបន្ថែមទៀត។ លោកក៏បានផ្ដល់ជូនចំណុចសំខាន់ៗ អំពីអត្ថប្រយោជន៍របស់ក្រុម Kia ផងដែរ ក្នុងការចែករំលែកជាដៃគូដ៏ល្អរបស់លោកអ្នក ។
 









 
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក Peter Lu អគ្គនាយកក្រុមហ៊ុន Kia រួចមក ចូលួមរីករាយជាមួយចង្វាក់ភ្លេងដ៏កន្ទ្រាក់អារម្មណ៍ EDM ពីសំណាក់ DJ Jelly បន្ថែមពីនេះ ភ្ញៀវកិត្តិយស នឹងបានស្តាប់ការបង្ហើរសំនៀងដ៏ពីរោះរបស់តារាចម្រៀងដ៏ល្បីរបស់កម្ពុជា ចំនួន ៥ដួង សុទ្ធសឹងជា Idol របស់លោកអ្នក ពិសេស អ្នកនាង ឱក សគុន្ធកញ្ញា,លោក ហ្សូណូ (Zono), អ្នកនាង សុគន្ធ នីសា,លោក ថែល ថៃ និងតារាចម្រៀងជាច្រើនរូបទៀត។
 

 
អ្វីជាងនេះ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Kia លោក Peter Lu នឹងផ្តល់កិត្តិយសធ្វើជាសាក្សីក្នុងការចាប់រង្វាន់នៅទូរស៍ព្ទដៃទំនើបម៉ាក IPhone 14Pro Max សម្រាប់ភ្ញៀវដែលបានទិញនិងកក់រថយន្តពីក្រុមហ៊ុន Kia Cambodia ក្នុងថ្ងៃឆ្លងឆ្នាំ ចូលឆ្នាំថ្មី២០២៣ ។


 
ក្រោយការចាប់រង្វាន់បានបញ្ចប់ ពេលវេលាកាន់តែរីករាយជាងនេះបន្ថែមទៀត សម្រាប់ការប្រគំន្ត្រីឆ្លងឆ្នាំ ចូលឆ្នាំថ្មី២០២៣ របស់ក្រុមហ៊ុនគា Kia មិនទាន់បានបញ្ចប់នៅឡើយនោះទេ យើងនឹងបន្តកម្សាន្តសប្បាយរីកជាមួយតារាចម្រៀងប្រុស ស្រីល្បីៗ រហូតដល់ម៉ោង១២យប់ “Countdown” ។ ការអញ្ជើញរបស់តារាចម្រៀងល្បីៗឡើងលើឆាកប្រគំន្ត្រីគា KIA ដើម្បីរាប់ពេលវេលាថយក្រោយ Countdown ជាមួយគ្នា ដើម្បីស្វាគម៍ឆ្នាំថ្មី ២០២៣ ដែលចូលមកដល់នៅក្នុងពេលនេះ ដូច្នេះកុំឱកាសនេះកន្លងផុតទៅ សូមអញ្ជើញភ្ញៀវកិត្តិយសចូលរួមសប្បាយរីករាយជាមួយកម្មវិធីការប្រគំន្ត្រី KIA POP Countdown Concert នៅអគារ The Elyse ទីក្រុងកោះពេជ្យ ក្នុងនាមជាខ្មែរតែមួយ ស្វាគមន៍ឆ្នាំ២០២៣ សេរីបវរ សុខសួស្តី មានដល់លោកអ្នកគ្រប់ៗគ្នា៕    



Tag:
 TNOAT
© រក្សាសិទ្ធិដោយ thmeythmey.com