ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ​SY Bazzar ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំនៅប្រទេសកូរ៉េ នេប៉ាល់ ឥណ្ឌូនេស៊ី វៀតណាម និងជប៉ុន បានមកដល់ប្រទេសកម្ពុជាហើយ!
02, Jan 2023 , 11:19 am        
រូបភាព
 ក្រុមហ៊ុន ​SY Bazzar ដែលជាក្រុមហ៊ុនលក់ទំនិញដ៏ធំនៅប្រទេសកូរ៉េ នេប៉ាល់ ឥណ្ឌូនេស៊ី វៀតណាម និងជប៉ុន បានមកដល់ប្រទេសកម្ពុជាហើយ!
 
ក្រុមហ៊ុន ​ SY Bazzar Cambodia ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន SY Group នៃប្រទេសកូរ៉េ ដែលផ្ដល់ជូន នូវសេវាកម្ម ទិញ-លក់ទំនិញតាមទូរស័ព្ទយ៉ាងងាយស្រួលនៅកម្ពុជា និងប្រទេស៥ផ្សេងទៀត ដូចជា ប្រទេសកូរ៉េ នេប៉ាល់ ឥណ្ឌូនេស៊ី វៀតណាម និងជប៉ុន។
 
លោក លី ក្យូ ហ៊ឹម  ជាប្រធានចាត់ការទូទៅ នៃក្រុមហ៊ុន SY Bazzar Cambodia បានមា​នប្រសាសន៍ ថា៖ «ដោយយើងសម្លឹងឃើញថាប្រទេសកម្ពុជា កំពុងលេចធ្លោក្នុងវិស័យបច្ចេកវិទ្យា និងទីផ្សារអន ឡាញ ទើប SY Bazzar Cambodia បានសម្រេចចិត្តយកប្រទេសកម្ពុជាជាគោលដៅថ្មី។ យើងសង្ឃឹម​​ យ៉ាងមុតមាំថា ការនាំយកបទពិសោធន៍និងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ របស់ SY Bazzar Cambodia នេះ នឹងនាំមកនូវការរីកចម្រើនបន្ថែមលើវិស័យទីផ្សារអនឡាញ និងបង្កើនការងារដល់ប្រជាពលរដ្ឋ កម្ពុ​ជាផងដែរ»។ 
 


ដ្បិតថា SY Bazzar Cambodia ទើបឈានជើងមកដល់កម្ពុជា តែទទួលបានការគាំទ្រ និងទំនុកចិត្ដ​ យ៉ាង​ខ្លាំងពីអតិថិជន។ SY Bazzar Cambodia មានទំនិញគ្រប់ប្រភេទ និងរាប់ពាន់មុខ អតិថិជន មិនចាំបាច់ចំណាយពេលដើរផ្សារទិញទំនិញនាំឱ្យខាតពេលវេលានោះទេ ដោយគ្រាន់តែចូលទៅកាន់ SY Bazzar Cambodia តាមរយៈគេហទំព័រផ្លូវការ www.sybazzar.com.kh/ ដើម្បីរកទំនិញដែល លោក​ អ្នកចង់បញ្ជាទិញ និងមានសេវាដឹកជញ្ជូនទៅដល់កន្លែង លោកអ្នកផ្ទាល់យ៉ាងឆាប់រហ័សទាន់ចិត្ត។
 
ម្យ៉ាងវិញទៀត សម្រាប់លោកអ្នកម្ចាស់អាជីវកម្ម ក៏អាចចូលទៅដាក់លក់ទំនិញផ្ទាល់ខ្លួននៅក្នុង SY Bazzar Cambodia បានដូចគ្នា ដោយមិនចំណាយប្រាក់ដើម្បីការធ្វើទីផ្សារនោះទេ លោកអ្នកគ្រាន់តែដាក់តាំងលក់នៅក្នុងគេហទំព័ររបស់ SY Bazzar Cambodia ជាការស្រេច។ មិនចំណាយប្រាក់ ពេលវេលាច្រើន និងជំរុញការលក់របស់លោកអ្នកបានកាន់តែប្រសើរជាងមុន៕
 
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 

ទូរស័ព្ទលេខ៖ 017 232 555 /093 232 555
វេបសាយ៖ https://www.sybazzar.com.kh/
តេលេក្រាម៖ https://t.me/SYBAZZAR_KH
 


(អត្ថបទពាណិជ្ជកម្ម) 
 

© រក្សាសិទ្ធិដោយ thmeythmey.com