កីឡាអន្តរជាតិ
អន្តរជាតិ
​​Dani Alves ត្រូវបានចោតពីបទបំពានផ្លូវភេទ នៅអេស្ប៉ាញ
06, Jan 2023 , 9:29 am        
រូបភាព
Dani Alves កីឡាករក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបានរងការចោតប្រកាន់ពីបទបំពានផ្លូវភេទនៅក្នុងក្លិបរាត្រីមួយកន្លែងក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ ​​​ESPN។

បើតាមមន្រ្តីប៉ូលីសក្នុងតំបន់ក្នុងកក្រុង Barcelona ប្រាប់ទៅកាន់ ​ESPN មានស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងដោយមានហេតុការណ៍មួយនៅក្លិបរាត្រីដែលមានឈ្មោះថា Sutton ប៉ុន្តែមន្ត្រីប៉ូលិសរូបនោះមិនអាចបញ្ជាក់អំពីអត្តសញ្ញាណមនុស្សដែលពាក់ព័ន្ទបានឡើយ។ Sutton គឺជាក្លិបរាត្រីដ៏ល្បីល្បាញមួយក្នុងទីក្រុងបាសេឡូណា។ 
 
យ៉ាងណាមិញបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន EFE  ស្រ្តីដែលបានដាក់របាយការណ៍ប្តឹងទៅកាន់មន្ត្រីប៉ូលីសប្រឆាំងនឹង Dani Alves ដោយចោទថាកីឡាករប្រេស៊ីលរូបនេះបានប៉ះពាល់នាងដោយភាពមិនសមរម្យ និងដោយគ្មានការយល់ព្រមក្នុងពេលដើរលេងជាមួយគ្នានារាត្រីថ្ងៃទី៣០ ខែធ្នូ។ 
 
បន្ទាប់ពីហេតុការណ៍នោះ ស្ត្រីម្នាក់នោះបានប្រាប់ទៅកាន់ក្រុមការពារសន្តិសុខក្នុងក្លិបរាត្រីអំពីរឿងរ៉ាវដែលបានកើតឡើង ហើយមន្ត្រីប៉ូលីសត្រូវបានគេជូនដំណឹងដើម្បីចុះទៅកាន់ទីតាំងផ្ទាល់ដើម្បីយកចម្លើយពីសាក្សី។
 
គួររំលឹកដែរថា Dani Alves ជាអតីតកីឡាករក្រុម Barcelona ហើយកាលពីខែមុនរូបគេក៏បានបង្ហាញខ្លួនឱ្យក្រុមប្រេស៊ីលក្នុងការប្រកួតពានរង្វាន់ World Cup នៅប្រទេសកាតា។ 
បន្ទាប់ពីក្រុមប្រេស៊ីលបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ៨ក្រុម Alves វ័យ៣៩ឆ្នាំបានធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុម Barcelona B ហើយបច្ចុប្បន្ន Alves បានត្រលប់ទៅកាន់ប្រទេសម៉ិកស៊ិក ដែលជាទីកន្លែងរូបគេលេងឱ្យក្រុម Pumas Unam៕
 

Tag:
 Dani Alves
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com