កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi ស្ថិតក្នុងចំណោមអត្តពលិកទាំង១០ ដែលក្លាយជាមហាសេដ្ឋី
08, Jan 2023 , 10:29 am        
រូបភាព
មិនមែនជារឿសមញ្ញនោះឡើយដើម្បីក្លាយជាអត្តពលិកកំពូលក្នុងវិស័យកីឡានៅជុំវិញពិភពលោក។ មានអត្តពលិកជាច្រើនបានប្រកបអាជីពជាលក្ខណៈក្រុម ឬឯកត្តជនទៅតាមប្រភេទកីឡាដែលពួកគេស្រលាញ់ ចូលចិត្ត ដោយក្នុងនោះមានកីឡាករខ្លះបានវិវត្តន៍ខ្លួនរហូតមានឈ្មោះល្បីរន្ទឺលើសកលលោក។
ភាពល្បីល្បាញរបស់អ្នកកីឡាមួយចំនួននោះ បាននាំឲ្យពួកគេក្លាយខ្លួនជាសេដ្ឋី ឬមហាសេដ្ឋីមានប្រាក់វាល់លានដុល្លារតាមរយៈការបង្ហាញខ្លួនក្នុងកីឡា ជាពិសេសតាមរយៈក្រុមហ៊ុនផ្សព្វផ្សាយ និងម៉ាកយីហោជាដើម ស្របពេលពួកគេមានអ្នកតាមដាន និងគាំទ្រទស្សនារាប់លាននាក់នៅជុំវិញពិភពលោក។
ទោះយ៉ាងណាក៏ដោយ មានអត្តពលិកតិចតួចប៉ុណ្ណោះដែលអាចទទួលបានភាពល្បីល្បាញ ដោយការកសាងកេរ្ត៍ឈ្មោះក្នុងវិស័យកីឡា រហូតមានទ្រព្យស្តុកស្តម្ភ។ 
 
ខាងក្រោមនេះ ទស្សនាវដ្តី Forbes បានបង្ហាញអត្តពលិកកីឡាពេញនិយមបំផុតទាំង ១០ ដែលបានប្រែក្លាយទៅជាមហាសេដ្ឋីដោយរកប្រាក់បានពីកិច្ចសន្យា និងការឧបត្ថម្ភផ្សេងៗ៖
លោក Vince McMahon អតីតអ្នកកីឡាកាស និងជាអតីតនាយក​ប្រតិបត្តិស្ថាប័នកីឡាកាសដ៏ល្បីល្បាញ WWE មានទ្រព្យ ២,៥ពាន់លានដុល្លារអាម៉េរិក។



Michael Jordan អតីតកីឡាករបាល់បោះដ៏ល្បីឈ្មោះរបស់អាម៉េរិក នៃក្របខណ្ឌ NBA មានទ្រព្យ ១,៧ពាន់លានដុល្លារអាម៉េរិក។



Cristiano Ronaldo ដែលសព្វថ្ងៃទៅប្រកបអាជីពជាមួយក្រុម Alnassr នៃលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត មានទ្រព្យ ១,២៥ពាន់លានដុល្លារអាម៉េរិក។



Tiger Woods កីឡាករវាយកូនគោលដ៏មានប្រជាប្រិយរបស់អាម៉េរិក មានទ្រព្យ ១,២ពាន់លានដុល្លារអាម៉េរិក



LeBron James កីឡាករបាល់បោះនៃលីគកំពូល NBA របស់អាម៉េរិក មានទ្រព្យ ១,១៦ពាន់លានដុល្លារអាម៉េរិក



Lionel Messi សមជិកក្រុម Paris Saint Germain ដែលទើបជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះ FIFA World Cup នៅកាតា មានទ្រព្យ ១,១៥ពាន់លានដុល្លារអាម៉េរិក



Roger Federer សញ្ជាតិស្វ៊ីស ដែលទើបចូលនិវត្តន៍ពីអាជីពកីឡាករវាយកូនបាល់ថ្មីៗនេះ មានទ្រព្យ ១,០៩ពាន់លានដុល្លារអាម៉េរិក



Floyd Mayweather អតីតកីឡាករប្រដាល់សកល ដែលមិនធ្លាប់ស្គាល់ចាញ់របស់អាម៉េរិក មានទ្រព្យ ១,០៨ពាន់លានដុល្លារអាម៉េរិក



Ion Tiriac អតីតកីឡាករវាយកូនបាល់ និង Ice Hockey អាជីព សញ្ជាតិរូម៉ានី មានទ្រព្យ ១,០២ពាន់លានដុល្លារអាម៉េរិក



Anna Kasprzak កីឡាការិនីជិះសេះសញ្ជាតិដាណឺម៉ាក មានទ្រព្យ ១ពាន់លានដុល្លារអាម៉េរិក។ Kasprzak ជាកីឡាការិនីតែមួយ និងដំបូងបំផុតដែលជាប់ឈ្មោះជាមហាសេដ្ឋី៕



 

 

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com