ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ​ក្នុងការ​ធ្វើ​អោយ​បេះដូង​អ្នកមាន​សុខភាព​ល្អ​
12, Jan 2023 , 6:59 am        
រូបភាព
អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​មិន​បាន​ដឹង​នោះ​គឺថា សុខភាព​បេះដូង​ល្អ ក៏​អាច​ផ្តល់​អោយ​អ្នក នូវ​សុខភាព​ផ្លូវចិត្ត​ល្អ​បាន​ដូច​គ្នា​ផង​ដែរ ហើយ​កាលដែល​យើង ទទួលបាន​នូវ​សុខភាព​ផ្លូវចិត្ត​ល្អ​ហើយ នោះ​ក៏​មានន័យថា អ្វី​ទាំងអស់​នៅក្នុង​ជីវិត​របស់​យើង ក៏​នឹង​មាន​សភាព​ល្អប្រសើរ​ទៅ​តាម​នោះ​ផងដែរ​។
 
ការទទួលបាន​នូវ បេះដូង​មួយ ដែល​មាន​សុខភាព​ល្អ គឺ​មិនមែន​គ្រាន់តែ អ្នក​ត្រូវ​ធ្វើការ​ហាត់ប្រាណ តែ​ម្យ៉ាង​នោះទេ វា​ត្រូវការ​នូវ កត្តា​រួមផ្សំ​ជាច្រើន​ទៀត ដូច​ជា​ការ ហាត់ប្រាណ​អោយបាន​ទៀងទាត់​, បរិភោគ​អាហារ​អោយបាន​ត្រឹមត្រូវ ដោយ​ទទួលបាន​នូវ សារធាតុចិញ្ចឹម​ក្នុង​កម្រិត​ល្អ និង សម្រាក​អោយបាន​គ្រប់គ្រាន់​ផង​ដែរ ។​
 
​សម្រាប់​មនុស្ស​ទាំងឡាយ​ណា ដែល​គិតថា​ពួកគេ អាច​ធ្វើ​ការបរិភោគ​, ផឹក ឬ គេង​តិចតួច ឬ ច្រើន​តាម អ្វី​ដែល​គេ​អាចធ្វើ​បាន និង គ្រាន់​តែ​ព្យាយាម​ធ្វើការ​ហាត់ប្រាណ​អោយបាន​ច្រើន នោះ​ពួកគេ​ប្រាកដជា មាន​សុខភាព​ល្អ​ហើយ តែ​តាម​ការពិត​នេះ គឺជា​ការ​យល់​ខុស​នោះទេ​។​
 
​ខាងក្រោម​នេះ​គឺជា​គន្លឹះ ដែល​អាច​ជួយ​អោយ​អ្នក អោយ​ទទួលបាន​នូវ​បេះដូង​មួយ ដែល​មាន​សុខភាព​ល្អ​៖
 
១. ធ្វើការ​ហាត់ប្រាណ​អោយបាន​ជា​ប្រចាំ​
 
​ភាគច្រើន​អ្វី ដែល​មនុស្ស​ទូទៅ​មិន​បាន​ធ្វើ​នោះ​គឺ ការ​ហាត់ប្រាណ​អោយបាន​គ្រប់គ្រាន់ ដើម្បី​អោយ​ប្រាកដថា អ្នក​មាន​សុខភាព​ល្អ ហើយ​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​អាច​ជួយ​អោយ​អ្នក មាន​បេះដូង ដែល​មាន​សុខភាព​ល្អ​មួយ​បាន​។ ការដើរ ឬ រត់​ត្រេះៗ​អោយបាន ៣០​នាទី ៥​ដង​ក្នុង​មួយ សប្តាហ៍ ត្រូវបាន​គេ​ជឿថា វា​រឿង​ដ៏​ល្អ​បំផុត​ហើយ តែ​តាមពិត​នោះ​គឺ​វា មិនទាន់​គ្រប់គ្រាន់​នោះទេ​។ ជា​ការពិត មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ធ្វើ​ការដើរ ឬ រត់​ត្រេះៗ អោយបាន​យ៉ាងហោច​ណាស់ ១​ម៉ោង ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើ អោយ​បេះដូង​របស់​យើង ច្របាច់​ឈាម​បាន​សព្វ និង មាន​ដំណើរការ​បាន​ល្អ​ជាង​មុន​។​
 
២. ទទួលទាន​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​
 
​មនុស្ស​ជាច្រើន​យល់ថា អោយ​តែ​ពួកគេ​បានធ្វើការ​ហាត់ប្រាណ​ជា​ប្រចាំ​ហើយ នោះ​គេ​ប្រាកដជា​អាច ញាំ​អ្វីៗ បាន​តាម​ដែល​ចិត្ត​ចង់​។ ការ​ទទួលទាន​អាហារ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព អាចធ្វើអោយ យើង​ប្រាកដ​ក្នុង​ចិត្តបាន​ថា បេះដូង​របស់​យើង ទទួលបាន​នូវ​កម្រិត សារធាតុចិញ្ចឹម និង វីតាមីន​បាន​គ្រប់គ្រាន់​។ អ្វី​ដែល​អ្នក ត្រូវ​កំណត់​បរិមាណ ក្នុងការ​ទទួលទាន​អោយបាន​ត្រឹមត្រូវ នោះ​គឺ​ដូចជា ពពួក​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង មាន​ជាតិ​ប្រូ​ម៉ាស​ច្រើន ពីព្រោះ​ពួក​វា​អាច​ធ្វើអោយ​ស​សៃ​អាទែ អ្នក​កកស្ទះ​ជាតិ​ខ្លាញ់ និង​កំណត់​នូវ បរិមាណ​ឈាម​ដែល​ត្រូវ​ហូរ​ចូល​ទៅក្នុង​បេះដូង​។​
 
៣. ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ភេសជ្ជៈ​ដែល​អ្នក​ផឹក​
 
​នេះ​ជា​ចំណុច​មួយ ដែល​អ្នក​គួរ​ធ្វើការ​ពិចារណា អោយ​បានឌិ​តដល់ ព្រោះ​មនុស្ស​ភាគច្រើន តែង​ធ្វើការ​ផឹកស្រា​បៀ​រ​, ទឹក​សូ​ដា និង កាហ្វេ​ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន​។ ភេសជ្ជៈ​ដែល​ល្អ​បំផុត សម្រាប់​អ្នក ក្នុង​ការផឹក​នោះ​គឺ​ទឹក​ធម្មតា នោះ​ក៏​ដោយសារ​តែ​រាងកាយ​របស់​មនុស្ស​យើង គឺ​ផ្តុំ​ឡើងទៅ​ដោយ សារធាតុ​រាវ​ជាច្រើន ហើយ​ដែល​វា​តែង​ត្រូវការ នូវ​ការ​បង្គ្រប់ និង​ផ្តល់​ថាមពល​បន្ថែមទៀត នៅពេលដែល​យើង​ធ្វើការ​ហត់​។ យ៉ាងហោចណាស់ អ្នក​គួរ​ធ្វើការ​ផឹកទឹក អោយបាន​៨​កែវ​យ៉ាងតិច ក្នុង​មួយ​ថ្ងៃ​។​
 
​គន្លឹះ​ទាំង​៣​ខាងលើ នេះ​នឹង​មិន​ជា​បញ្ហា​ពិបាក ក្នុង​ការអនុវត្ត​តាម​នោះទេ  អ្វី​ដែល​សំខាន់​គឺ​អ្នក ត្រូវ​រក្សា​ធ្វើ​វា​អោយបាន​ខ្ជាប់ខ្ជួន នោះ​អ្នកនឹង​ទទួលបាន​នូវ​បេះដូង​មួយ​ដែល​មាន​សុខភាព​ល្អ ជាក់​ជា​មិនខានឡើយ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com