ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែងក្នុងមួយឆ្នាំដល់និស្សិត
11, Jan 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ធនាគារ អ៊ូរី និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង ស្មើនឹង 50,000 ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិតថ្នាក់បរិញ្ញាបត្រលើមុខជជំនាញឯកទេសសំខាន់ៗ រួមមានឯកទេសបង្កើតថ្មី និងមានស្រាប់ដូចជា៖ នគរូបនីយកម្ម និងការអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍   វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ​និងគណិតវិទ្យា។
 
កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យា-  ល័យភូមិន្ទភ្នំពេញព្រមទាំងសហការី សាស្រ្តាចារ្យ សមាជិកមហាវិទ្យាល័យ​ បុគ្គលិកសិក្សា និងនិស្សិត និងលោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ និងគណៈគ្រប់គ្រងជាន់ខ្ពស់ ។ 
  


ធនាគារ អ៊ូរី មើលឃើញពីសារៈសំខាន់នៃការអប់រំដែលជាឆ្អឹងខ្នងដ៏សំខាន់សំរាប់ការភិវឌ្ឍន៍ប្រទេសកម្ពុជា។ គោលដៅរបស់ធនាគារ គឺការរីកចំរើនប្រកបដោយចីរភាពជាមួយកម្ពុជា។ ដូច្នេះហើយ ការជួយជ្រោមជ្រែងទៅដល់វិស័យអប់រំនៅកម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។
 
ក្នុងឱកាសបើកពិធីនេះ លោក គីម ហុងជូ អគ្គនាយកប្រតិបត្តិនៃធនាគារ អ៊ូរី​​ បានមានប្រសាសន៍ថា “ជាមួយនឹងបាវចនារបស់យើង យើងកំពុងធ្វើសកម្មភាពយ៉ាងសកម្មនូវ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនៅក្នុងវិស័យជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ និងមណ្ឌលកុមារកំព្រា។ ហើយថ្ងៃនេះ ធនាគារ អ៊ូរី យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានធ្វើជាដៃគូជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស។ ជំនួយហិរញ្ញវត្ថុរបស់យើងនឹងជួយសិស្សឱ្យបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យ ហើយពួកគេនឹងមានឱកាសការងារជាមួយ ធនាគារ អ៊ូរី ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ដែលទទួលបានអាហារូបករណ៍ពី ធនាគារ អ៊ូរី នឹងក្លាយជាជំហាននៃការអភិវឌ្ឍន៍របស់កម្ពុជា»។
  


ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម សាកលវិទ្យាធិការ ជេត ជាលី បានប្រាប់យ៉ាងខ្លីអំពីប្រវត្តិនៃកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន ដើម្បីក្លាយជាសាកលវិទ្យាល័យដ៏ទូលំទូលាយ និងឈានមុខនៅកម្ពុជា។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ ចំនួន​សិស្ស​ដែល​ចូល​រៀន​បាន​កើន​ឡើង​ជា​លំដាប់។ សាកលវិទ្យាល័យព្យាយាមដោះស្រាយបញ្ហាគម្លាតចំណេះដឹង និងភាពមិនស៊ីគ្នានៃជំនាញក្នុងប្រទេស  ដើម្បីកសាងមូលធនមនុស្សឱ្យរឹងមាំ និងដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។
 
សាកលវិទ្យាធិការបានបន្តថា៖ “ចក្ខុវិស័យរបស់យើងឆ្ពោះទៅឆ្នាំ 2030 គឺដើម្បីក្លាយជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជា​ និងមានគោលជំហរក្នុងតំបន់ក្នុងការបង្រៀន និងរៀន ការស្រាវជ្រាវ និងនវានុវត្ត និងការចូលរួមសកម្មភាពក្នុងសង្គម។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងបានដាក់ចេញនូវគោលដៅចំនួន​៥​ រួមមាន៖ (i) លើកកម្ពស់ការបង្រៀន និងការរៀន (ii) លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្ត (iii) ការអភិវឌ្ឍន៍ភាពជាពលរដ្ឋល្អ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព (iv) លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការថែរក្សាវប្បធម៌កម្ពុជា និងបេតិកភណ្ឌធម្មជាតិ និង (v) ដើម្បីពង្រីកការចូលរួមសកម្មភាពសង្គម” ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាការចាប់ផ្តើមនៃការសហការដ៏យូរអង្វែងរវាង ធនាគារ អ៊ូរី និងសាកលវិទ្យាល័យភូមិន្ទពេញ ដើម្បីសំរេចបាននូវគោលដៅរួមដើម្បីការការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា៕
  
 
អំពីធនាគារ អ៊ូរី៖

ធនាគារ អ៊ូរី មានសមិទ្ធិផលសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 30 ឆ្នាំមកនេះ។ ជាមួយនឹងការចាប់ផ្តើមកម្មវិធីផ្តល់មូលនិធិក្នុងឆ្នាំ 1990 និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅឆ្នាំ 2004។ បន្ទាប់មក នៅឆ្នាំ 2011ទទួលបានអាជ្ញាប័ណ្ណ ដើម្បីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រោយមកគួបបញ្ចូលគ្នាជាមួយ អ៊ូរីហ្វាយនែន ក្នុងឆ្នាំ 2020 ដើម្បីពង្រីកបណ្តាញប្រតិបត្តិការឱ្យកាន់តែទូលំទួលាយ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានអនុម័តអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកាលពីខែមករា ឆ្នាំ 2022 ដែលអាចឱ្យធនាគារ បម្រើជូននូវផលិតផល និងសេវាកម្មយ៉ាងទូលំទូលាយនៅទីផ្សាកម្ពុជា។
 
គិតត្រឹមខែធ្នូ ឆ្នាំ 2022 ធនាគារ អ៊ូរី មានសាខាចំនួន 138 ទូទាំងប្រទេស មានបុគ្គលិកជាង 4,200 នាក់ និងបម្រើអតិថិជនជាង 417 នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​១,៤ ពាន់លាន ផលប័ត្រប្រាក់កម្ចី 1,182 លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៣៤៥ លានដុល្លារ។
“ធនាគារ អ៊ូរី ជម្រើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក!”
 


















© រក្សាសិទ្ធិដោយ thmeythmey.com