ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​មហារីកក្រពះ​គួរ​ព្យាបាល​ដូច​ម្តេចទៅ​?
12, Jan 2023 , 10:59 pm        
រូបភាព
ជម្រើស​នៃ​ការព្យាបាល​ជំងឺ​មហារីកក្រពះ​អាស្រ័យ​ទៅតាម​ដំណាក់កាល​របស់​មហារីក​, សុខភាព​ទូទៅ និង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។​
 
​ការវះកាត់​

​គោលបំណង​នៃ​ការ​វះកាត់​គឺ​កាត់ចោល​អោយអស់​រាល់​សាច់​ដែល​ជា​មហារីក ព្រមទាំង​គែមៗ​របស់​ជាលិកា​ធម្មតា​ផង​ដែរ​បើសិនជា​អាច​។ ជម្រើស​នៃ​ការវះកាត់​មានដូចជា​៖
 
​វះកាត់​ដក​ដុំ​សាច់​ដំណាក់កាល​ដំបូង​ចេញពី​ស្ទាប​កម្រាល​របស់​ក្រពះ​៖ ដុំ​មហារីក​ដែល​តូច​បំផុត​ដែល​មាន​ត្រឹម​តែ​នៅក្នុង​ភ្នាស​ខាងក្នុង​របស់​ក្រពះ​ប្រហែលជា​អាច​កាត់ចោល​បាន​តាមរយៈ​ការប្រើ​សម្ភារៈ​វះកាត់​ដោយ​បំពុង ឬ Endoscopic Mucosal Resection​។ ឧបករណ៍​នេះ​ជា​ប្រភេទ​បំពង់​ដែលមាន​កាំ​មេ​រ៉ា​ដែល​អាច​ដាក់​ចូល​តាម​មាត់​រហូត​ដល់​ក្រពះ​បាន​។ គ្រូពេទ្យ​ប្រើ​ឧបករណ៍​មួយ​នេះ​ដើម្បី​កាត់​ដុំ​មហារីក និង​គែម​របស់​វា​ចេញពី​ភ្នាស​របស់​ក្រពះ​ខាងក្នុង​។
 
​កាត់​ចោល​នូវ​ផ្នែក​ណាមួយ​របស់​ក្រពះ (Subtotal Gastrectomy)៖ ក្នុង​ពេល​វះកាត់​ប្រភេទ​នេះ គ្រូពេទ្យ​វះកាត់​នឹង​កាត់​តែ​ផ្នែក​ណាមួយ​នៃ​ក្រពះ​ដែលមាន​មហារីក​តែប៉ុណ្ណោះ​។
កាត់​ក្រពះ​ទាំងមូល​ចោល​តែម្តង (Total Gastrectomy)៖ ការវះកាត់​ប្រភេទ​នេះ​មិន​ត្រឹមតែ​កាត់​ក្រពះ​ទាំងមូល​នោះទេ វា​ថែម​កាត់​នូវ​ជាលិការ​ជុំវិញ​មួយចំនួនទៀត​។ បន្ទាប់​គេ​ត្រូវ​យក​បំពង់ Esophagus មក​ត​ភ្ជាប់​ទៅ​នឹង​ពោះវៀនតូច​ផ្ទាល់​ម្តង​ដើម្បី​អោយ​អាហារ​ធ្វើដំណើរ​ទៅកាន់​ប្រព័ន្ធ​រំលាយ​អាហារ​កើត​។
 
កាត់​កូនកណ្តុរ​ដើម្បី​រក​មើល​មហារីក​៖ គ្រូពេទ្យ​វះកាត់​នឹង​ពិនិត្យ និង​កាត់​កូនកណ្តុរ​ក្នុង​ពោះ​របស់​អ្នក​ចេញ​ដើម្បី​រក​មើល​កោសិការ​មហារីក​។
ការវះកាត់​ដើម្បី​បំបាត់​រោគសញ្ញា​៖ ការ​កាត់​ផ្នែក​ណាមួយ​របស់ប្រពះ​ប្រហែលជា​អាច​លុបបំបាត់​រោគសញ្ញា​នៃ​ការលូតលាស់​ដុំ​សាច់​មហារីក​កុំអោយ​វិវឌ្ឈន៍​ទៅរក​ដំណាក់​កាល​ចុងក្រោយ​បាន​។ ករណីនេះ ការវះកាត់​មិនអាច​ព្យាបាល​ជំងឺ​មហារីក​ក្នុង​ដំណាក់កាល​ចុងក្រោយ​បានទេ ប៉ុន្តែ​វា​អាច​ធ្វើអោយ​អ្នក​ស្រួល​ខ្លួន​បាន​។
 
​ការវះកាត់​អាច​ប្រឈម​ម​នឹង​ការ​ហូរឈាម និង​ការបង្ក​រោគ​។ បើសិនជា​ផ្នែក​ទាំងអស់ ឬ​ណាមួយ​របស់​ក្រពះ​ត្រូវ​កាត់ចោល អ្នក​ប្រហែលជា​ធ្លាប់មាន​បញ្ហា​នៃ​ការរំលាយ​អាហារ​មួយចំនួន​។
 
​ការព្យាបាល​ដោយ​កាំរស្មី​

​ការព្យាបាល​ប្រភេទ​នេះ​គឺជា​ការប្រើ​កម្លាំង​កាំរស្មី​ដែល​មាន​ថាមពល​ខ្លាំង​ដូចជា កាំរស្មីអ៊ិច​ដើម្បី​សម្លាប់​កោសិការ​មហារីក​កើត​។ ការព្យាបាល​ដោយ​កាំរស្មី​អាច​ធ្វើឡើង​មុន​ពេល​វះកាត់​ដើម្បី​ធ្វើអោយ​ដុំ​សាច់​មហារីក​នោះ​រួច​ស្វិត និង​ងាយស្រួល​ក្នុងការ​កាត់ចេញ​។ វា​ក៏​អាច​ប្រើ​ក្រោយពី​វះកាត់​បន្ថែម​ទៀត​ផងដែរ​ដើម្បី​សម្លាប់​កោសិការម​ហារី​កដែល​នៅសល់​។ វិធី​ព្យាបាល​ប្រភេទ​នេះ​ច្រើន​តែ​ប្រើ​រួម​គ្នា​នឹង​ថ្នាំលេប​សម្រាប់​ជំងឺ​មហារីក​។ ក្នុងករណី​មហារីក​ដំណាក់កាល​ធ្ងន់ធ្ងរ ការព្យាបាល​ប្រភេទ​នេះ​ប្រហែលជា​ត្រូវ​ប្រើ​ដើម្បី​បំបាត់​ផល​រំខាន​ដែល​បណ្តាល​មក​ពី​ដុំ​មហារីក​ដែល​ធំ​។
 
​ការព្យាបាល​ដោយ​កាំរស្មី​ចំពោះ​មហារីកក្រពះ​អាច​បណ្តាលអោយ​មាន​អាការៈ​រាគរុស​, មិន​អាច​រំលាយ​អាហារ​បាន​, ក្អួត និង​ចង្អោរ​។​
 
ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក​

ថ្នាំ​មហារីក​គឺជា​ប្រភេទ​ថ្នាំ​គីមី​ជាច្រើន​ប្រភេទ​អាច​សម្លាប់​កោសិកា​មហារីក​បាន​។ ថ្នាំ​នេះ​នឹង​ធ្វើ​ដំណើរ​ក្នុង​រាងកាយ​អ្នកជំងឺ​ដើម្បី​សម្លាប់​កោសិកា មហារីក​ដែល​វា​រាតត្បាត​ជុំវិញ​ក្រពះ​បាន​។ ការព្យាបាល​ប្រភេទ​នេះ​អាច​ធ្វើឡើង​មុន​ការវះកាត់​ដើម្បី​អោយ​ដុំ​មហារីក​នោះ​ស្វិត និង​ងាយស្រួល​ក្នុងការ​កាត់ចេញ​។ ការព្យាបាល​ប្រភេទ​នេះ​ក៏​ត្រូវបាន​ប្រើ​ក្រោយពី​វះកាត់​បន្ថែម​ទៀត​ដែរ​ដើម្បី​សម្លាប់​កោសិកា​មហារីក​ដែល​នៅសល់​ក្នុង​ខ្លួន​។ ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​មហារីក​ច្រើនតែ​ធ្វើ​រួមគ្នា​ជាមួយនឹង​ការបាញ់​កាំរស្មី​។ ថ្នាំ​មហារីក​ប្រហែល​ជា​ប្រើ​តែឯង​លើ​អ្នក​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​ដើម្បី​បំបាត់​រោគសញ្ញា​។
​ថ្នាំ​តម្រង់ទិស​
 
​ការព្យាបាល​តម្រង​ទិស​គឺជា​ការប្រើ​ថ្នាំ​ដើម្បី​វាយប្រហារ​ទៅលើ​អ្វី​ដែល​មិន​ធម្មតា​ជា​ពិសេស​របស់​កោសិកា​មហារីក​តែម្តង​។ ចំណែក​ថ្នាំ​ដែល​ត្រូវ​ប្រើ​នោះ​មានដូចជា​៖
 
Trastuzumab (Herceptin) សម្រាប់​កោស​ការ​មហារីកក្រពះ​ដែល​ផលិត​សារធាតុ HER2 ច្រើនពេក​
Imatinib (Gleevec) សម្រាប់​ប្រើ​លើ​ទម្រ​ង​មហា​រី​ក្រពះ​ប្រភេទ​ដ៏​កម្រ​ឈ្មោះថា Gastrointestinal Stromal Tumor
Sunitinib (Sutent) សម្រាប់​ប្រើ​លើ​មហារីកក្រពះ​ប្រភេទ Gastrointestinal Stromal Tumor​។
តេស្ត​ទៅលើ​កោសិកា​មហារីកក្រពះ​អាច​ប្រាប់​គ្រូពេទ្យ​អោយដឹងថា​ការព្យាបាល​ទាំង​នេះ​ទំនងជា​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ឬក៏​អត់​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com